Saturday, September 20, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា សម្រាលកូនប្រុសហើយ មានសុវត្ថិភាពល្អទាំងម្តាយនិងកូន

ឱក សុគន្ធកញ្ញា សម្រាលកូនប្រុសហើយ មានសុវត្ថិភាពល្អទាំងម្តាយនិងកូន

សារជាច្រើនដែលសុគន្ធកញ្ញា បានទទួលពីអ្នកគាំទ្រដែលពួកគេជូនពរឲ្យនាងមានសុខភាពល្អ ក្រោយសម្រាលកូនប្រុសដែលនាងបានដាក់ឈ្មោះហៅក្រៅថា ”ឆាលី” នោះ។

ប៉ុន្ដែយ៉ាងណា នៅពេលដែលក្រុមអ្នកគាំទ្រទាំងឡាយសុំមើលមុខកូនប្រុសរបស់សុគន្ធកញ្ញ្ញា ដើម្បីឲ្យដឹងថា តើកាត់ទៅរកសុគន្ធកញ្ញា ឬលោកសុខលី ច្រើនជាងនោះ រហូតមកដល់ពេលនេះ សុគន្ធកញ្ញា មិនទាន់បង្ហាញរូប១ប៉ុស្ដិ៍ណាឲ្យគេបានឃើញមុខកូនដំបូងរបស់នាងទេ។

មានកាសង្ស័យថា សុគន្ធកញ្ញា អាចនឹងបញ្ចេញរូបភាពកូនប្រុសរបស់នាងជាលើកដំបូង តាមរយៈការឃោសនាស្ពតពាណិជ្ជកម្មណាមួយ ទាក់ទងសុខភាពទារកជាមិនខាន បានជារហូតមកដល់ពេលនេះនាងនៅតែព្យាយាមលាក់មុខកូនប្រុស។

មុនទៅសម្រាលកូននៅប្រទេសថៃនេះ ឱក សុគន្ធកញ្ញា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងសម្រាលកូនតាមធម្មជាតិ គឺមិនមានការវះកាត់ទេ ហេតុនេះហើយបានជានាងមានការត្រៀមខ្លួនជាច្រើនថ្ងៃ មុនទាំងការពិនិត្យសុខភាពយ៉ាងទៀងទាត់ផងដែរ។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ហើយនៅថ្ងៃរៀបការនោះតារាកំប្លែងជើងចាស់ លោកអ៊ូ សុវណ្ណារ៉ាត់ ហៅនាយក្រឹម បានឲ្យយោបល់សុគន្ធកញ្ញា ថាគួរតែយកកូនភ្លោះដូចរូបលោកទៅ ព្រោះកើតម្ដងបាន២ តែសុគន្ធកញ្ញា តបទៅនាយក្រឹម វិញថា នាងចង់បានម្ដង៣តែម្ដង ទើបធ្វើឲ្យអ្នកកំប្លែងរូបនេះស្ងាត់មាត់ដូចគេចុក៕

RELATED ARTICLES