ភ្នំពេញ ៖ យុវតីម្នាក់បានដើរលេងជុំបងប្អូននៅក្នុងឱកាសពិធីបុណ្យអុំទូក លុះនាំគ្នាទៅឈរមើលការប្រគំតន្ត្រីនៅក្នុងបរិវេណកោះពេជ្រ ក៏វង្វេងបាត់តែម្នាក់ឯង ធ្វើឱ្យក្រុមគ្រួសារព្យាយាមតាមរកពេញ១យប់ នៅតែមិនឃើញ ទើបមានការព្រួយបារម្ភប្រកាសតាមរកកូនស្រីឱ្យត្រឡប់មកផ្ទះវិញ។
យុវតីដែលវង្វេងបាត់ខាងលើនេះ មានឈ្មោះថាច ស្រីណេ អាយុ១៥ឆ្នាំ ស្លៀកខោខូវប៊យអាវក្រឡាខៀវលាយស បានបាត់ដំណឹងកាលពីវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម្តុំឆាកតន្ត្រីស្រាបៀរ Cambodia ក្នុងបរិវេនកោះពេជ្រ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Vsr ChhiRo បានបង្ហោះសារប្រកាសរកសាច់ញាតិកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “ដំណឹងបាត់បងប្អូនឈ្មោះថាច ស្រីណេ ភេទស្រី អាយុ១៥ឆ្នាំ ស្លៀកខោខូវប៊យអាវក្រឡាខៀវលាយស បានបាត់ដំណឹងពីវេលាម៉ោងប្រហែល១១យប់ ថ្ងៃ១១,១១,២០១៩ នៅម្តុំឆាកតន្ត្រីស្រាបៀរ Cambodia ក្នុងបរវេនកោះពេជ្ររហូតដល់ម៉ោង១១ព្រឹកនៅមិនទាន់ដឹងដំណឹងសោះ។
អាស្រ័យដូចបានជម្រោបជូនខាងលើនេះ សូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងបងប្អូនមហាជនទាំងអស់មេត្តាជួយផ្តល់ដំណឹង ប្រសិនបើបានជួបភិនភាគដូចរូបថតនេះដោយក្តីអនុគ្រោះ ០៧០ ៨៣២ ៦៨៦ និង០៧៧ ៦៦ ០៨ ៦៦…”៕