Saturday, September 20, 2025
Homeតារាខ្មែរនៅ សុនិតា សោកស្តាយ ស្វាមីប្រើពេលជិត៥០ឆ្នាំ មិនរកសេចក្តីសុខខ្លួនឯង

នៅ សុនិតា សោកស្តាយ ស្វាមីប្រើពេលជិត៥០ឆ្នាំ មិនរកសេចក្តីសុខខ្លួនឯង

ខណៈដែលស្វាមី គឺលោកទិត ថាវរិទ្ធ កំពុងមានជំងឺត្រូវសម្រាកនៅប្រទេសថៃនោះ ស្រាប់តែភរិយារបស់លោក នៅសុនិតា បានបង្ហោះសាររ៉ាយរ៉ាប់ពីសេចក្តីសុខរបស់នាងដែលបានស្វាមីចេះថ្នមថ្នាក់ និងផ្តល់សុភមង្គលឲ្យនាងគ្រប់ពេលវេលា។

នៅ សុនិតា បានបង្ហោះសារថា “មានមួយចំនួនតូចមិនចូលចិត្តបងតែមួយចំនួយធំដែលអោយតំលៃនិគោរពបង ព្រោះបងជាមនុស្សដែលម៉ត់ចត់ មុឺងម៉ាត់ ច្បាស់លាស់ មានទំនួលខុសត្រូវខ្ពស់ មិនថាតែក្នុងការងារទេ សូម្បីតែក្រុមគ្រួសារគឺបងដើរតួនាទីជាមេគ្រួសារគ្រប់គ្រងទាំងមូលមិនដែលត្អូញថាហត់ ទោះជួបឧបសគ្គអ្វីក៏ដោយក៏មិនដែលហ៊ានប្រាប់ប្រពន្ធខ្លាចប្រពន្ធពិបាកចិត្តសុខចិត្តរ៉ាប់រងទាំងអស់”។

សុនិតា បានបន្តថា “តួយ៉ាងដូចជាពេលនេះចឹង ទោះបងឈឺដល់ថ្នាក់លើកៅអីរុញពេទ្យ ក៏ដៃបងមិនទំនេរដែរសុខចិត្តចុចទំនាក់ទំនងទៅខ្មែរទាំងខ្លួនឯងទប់ខ្លួនមិនរួច ដើម្បីការងារប្រទសជាតិមុខមាត់ជាតិ ខ្លាចគេមើលងាយជាតិ ឃើញរូបនេះហើយសូមកុំសើចយំពួកខ្ញុំអី ពួកខ្ញុំចងបានតែសេចក្តីសុខទេ ..”។

ភរិយារូបស្រស់របស់លោកទិត ថាវរិទ្ធ រូបនេះ បន្ថែមថា “ខ្ញុំសោកស្តាយបំផុតដែលបងខំចំណាយពេលជិត50ឆ្នាំដើម្បីការងារ និងគ្រួសារ ដែលមិនទាន់រកក្តីសុខអោយខ្លួនឯងឃើញ តែផ្ទុយទៅវិញនៅពេលនេះបងកំពុងមានសុភមង្គលមានក្តីសុខ មានកូន មានប្រពន្ធតែបងត្រូវមកស្ថិតនៅក្នុងស្ថានភាពបែបនេះទៅវិញ  តែមិនអីទេអូន និងកូន ក្រុមគ្រួសារ ជាកំលាំងចិត្តជានិច្ច អូននឹងតាមបងគ្រប់ជំហាន ទោះជាអូនត្រូវបាត់បង់អ្វីគ្រប់យ៉ាងក៏ដោយ ក៏អូនមិនចាកចោលបងជាដាច់ខាត”។

នៅ សុនិតា​ បន្ថែមទៀតថា “ហើយបងត្រូវចាំមនុស្សពីរយ៉ាងដែលបងត្រូវចាំ : មនុស្សដែលមានវត្តមានពេលបងមានទុក្ខ មនុស្សដែលអវត្តមានមានពេលដែលបងមានទុក្ខដូចគ្នា អរគុណបងប្រុសសិទ្ធ ដែលខំចំណាយពេលវេលាបែកប្រពន្ធកូនមកតាមមើលថែប្តីខ្ញុំដល់ប្រទេសថៃ គុណបំណាច់បងមិនអាចបំភ្លេចបាន កុំភ្លេចជួបគ្នាថ្ងៃ28 ខែវិច្ឆិកា 2019 នៅព្រះទីលានជល់ដំរី ម៉ោង6ល្ងាចតទៅ ដើម្បីទស្សនាសម្មទ្ធិផលស្នាដៃរបស់គាត់ក្នុងឱកាសខួបល្ខោនខោល1ឆ្នាំដែលបានដាក់បញ្ចូលជាបតិកភណ្ឌអរូបីនៃមនុស្សជាតិ  គាត់មានជំងឺរលាកសាច់ដុំក្បាលជង្គង់ដើរមិនទាន់រួច។

គួរបញ្ជាក់ថា នៅ សុនិតា និងលោកទិត ថាវរិទ្ធ បានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយគ្នារហូតបង្កើតបានកូនប្រុសម្នាក់ដ៏ស្រស់ស្អាត ប៉ុន្តែអ្នកទាំងពីរមិនទាន់មានគម្រោងចូលរោងការនៅឡើយទេ៕

RELATED ARTICLES