Saturday, September 20, 2025
Homeតារាខ្មែរវី ឌីណែត ឆ្លើយតបទៅអ្នកសួររឿងរៀបការ ឡើងរួយមាត់

វី ឌីណែត ឆ្លើយតបទៅអ្នកសួររឿងរៀបការ ឡើងរួយមាត់

កូនក្រមុំលោកហួរ ឡាវី កញ្ញាវី ឌីណែត បានសារភាពថា មួយរយៈចុងក្រោយនេះពិតជាមានគេសួរនាំច្រើនរឿងថាពេលណារៀបការ ធ្វើឱ្យនាងពិបាកផ្តល់ចម្លើយជាខ្លាំង ព្រោះតែមិនដឹងថារកគូព្រេងនៅឯណាឡើយ។

យ៉ាងណា ឌីណែត នៅតែអះអាងថា នាងផ្តោតលើអាជីពចម្រៀងច្រើនជាងគិតគូររឿងស្នេហា ព្រោះវ័យនាងនៅមានវេលាច្រើនសម្រាប់រើសគូស្នេហ៍…។

ដោយសារនៅឆ្នាំ២០១៩នេះ​ មានតារាជាច្រើនបានសម្រុកគ្នារៀបការ ទើបធ្វើឱ្យវី ឌីណែត ដែលជាអ្នកចម្រៀងនៅផលិតកម្មរស្មីហង្សមាស ថា នាងហត់នឿយខ្លាំងណាស់ក្នុងការឆ្លើយសំណួររបស់មិត្តភក្តិថា ពេលណារៀបការប្តីនោះ ហើយពេលខ្លះទោះជានាងនិយាយយ៉ាងណាក៏គ្មានអ្នកជឿឡើយ។

កូនក្រមុំរបស់លោកហួរ ឡាវី រូបនេះ និយាយលាយសំណើចថា “មានគេសួរច្រើននាក់ហើយបង គឺអ្នកសិល្បៈដូចគ្នាហ្នឹងក៏មានដែរថា អ្ហែងរៀបការពេលណា? កាលណាយកប្តី? ខ្ញុំឆ្លើយឡើងរួយមាត់ទៅហើយថារៀបការជាមួយអ្នកណាទៅ បើខ្ញុំអត់មានគូដូចគេផង។ មានអ្នកខ្លះគេជឿយើងទៅ ខ្លះទៀតក៏មិនសូវជឿក៏មានដែរ ប៉ុន្តែធ្វើម៉េចបើយើងវាអត់មែន”។

ថ្វីត្បិតតែវី ឌីណែត វាចាបែបនេះក្តី ប៉ុន្តែអ្នកស្និទ្ធតារាហង្សមាសរូបនេះ ជឿថា ឌីណែត អាចលាក់បាំងគូស្នេហ៍ច្រើនជាងនិយាយការពិត ព្រោះថាតារានៅហង្សមាស មួយណាក៏គេមានសង្សារដែរ អ៊ីចឹងឌីណែត ល្បីប៉ុណ្ណឹងដែរ រឿងអីរកសង្សារនឹងគេមិនបានទៅ?

វី ឌីណែត និយាយមិនបង្អង់ថា “ខ្ញុំអត់មានលាក់បាំងអីទេ គឺនិយាយដោយស្មោះអត់មានសង្សារអីដូចគេមែន។ និយាយទៅ ខ្ញុំឆ្នាំហ្នឹងទើបតែអាយុ២៤ឆ្នាំទេ អ៊ីចឹងនៅមានពេលវេលាច្រើនទៀតសម្រាប់គិតគូររឿងគូស្រករហ្នឹង អ៊ីចឹងវ័យហ្នឹងខ្ញុំចង់ផ្តោតលើអាជីពចម្រៀងឱ្យបានរលូនជាងនេះសិន”៕

RELATED ARTICLES