Saturday, September 20, 2025
Homeតារាខ្មែរសួស វីសា ទទួលបណ្ណាការពីស្វាមី ចំនួន៤៤៤៤៤ដុល្លារ

សួស វីសា ទទួលបណ្ណាការពីស្វាមី ចំនួន៤៤៤៤៤ដុល្លារ

នៅព្រឹកនេះ កញ្ញាសួស វីសា បានដឹកដៃគូស្នេហ៍ លោកថមមី ចូលរោងការហើយ បន្ទាប់ពីសិក្សាស្វែងយល់ចិត្តគ្នា និងបានភ្ជាប់ពាក្យជាមួយគ្នាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរត្រឹមត្រូវ។

មហាជនពិតជាចង់ដឹងថា តើកញ្ញាសួស វីសា ទទួលបានប្រាក់បណ្ណាការចំនួនប៉ុន្មាន?

នៅក្នុងថ្ងៃភ្ជាប់ពាក្យ លោកថមមី បានជូនប្រាក់បណ្ណាការដល់ក្រុមគ្រួសារកញ្ញាសួស វីសា ចំនួន៤៤៤៤៤ដុល្លារ។ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកទាំងពីរបានទិញផ្ទះទ្រនំស្នេហ៍១ខ្នង និងបានទិញឡានទំនើបទៀតផង។

នៅក្នុងថ្ងៃចូលរោងការកាលពីម្សិលមិញនេះ គេឃើញអ្នកទាំងពីរមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ស័ក្តិសមគ្នាខ្លាំងមែនទែន។

សួស វីសា បានបង្ហោះសារថា “សិរីមង្គលពិធីសូត្រមន្ត នាល្ងាចថ្ងៃទី28.11.2019 ត្រូវជាថ្ងៃចូលរោងជ័យរបស់យើងខ្ញុំទាំងពីរ ហើយពេលនេះកម្មវិធីថ្ងៃទី1ក៏បានបញ្ចប់ដោយរលូន យើងនឹងបន្តកម្មវិធីធំនៅថ្ងៃស្អែក 29.11.2019 ដែលជាថ្ងៃមង្គលការយេីងខ្ញុំសង្ឃឹមថាឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងសិល្បករ សិល្បការិនីទាំងអស់នឹងអញ្ជើញចូលរួមផ្តល់ជាកិត្តិយសយ៉ាងច្រើនកុះករនៅដឹព្រីមៀរសែនសុខ អាគារ E F ដោយក្តីគោរពពីនាងខ្ញុំ នឹងក្រុមគ្រួសារទាំងសងខាង។

គួរបញ្ជាក់ថា មុនចូលរោងការនេះ សួស វីសា បានចេញបទចម្រៀងពាក់ព័ន្ធជីវិតស្នេហារបស់នាងជាមួយស្វាមី ដែលមានចំណងជើងថា “បេះដូង” ដែលធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់៕

RELATED ARTICLES