Saturday, September 20, 2025
Homeតារាខ្មែរលោកយ៉ែម សំអូន សរសើរបាន មុន្នីល័ក្ខ មិនដាច់ពីមាត់ ព្រោះតែភាពទំនួលខុសត្រូវមួយនេះ

លោកយ៉ែម សំអូន សរសើរបាន មុន្នីល័ក្ខ មិនដាច់ពីមាត់ ព្រោះតែភាពទំនួលខុសត្រូវមួយនេះ

ខណៈដែលកំពុងបំពេញការងារច្រៀងរាំយ៉ាងសប្បាយនោះ ស្រាប់តែកញ្ញាបាន មុន្នីល័ក្ខ បានសុំលោកយ៉ែម សំអូន ដែលជា្រធានក្រុម សម្រាកពាក់កណ្តាលទី ដើម្បីទៅមន្ទីរពេទ្យសម្រាកព្យាលបាលជំងឺ ខណៈដែលកើតឡើងភ្លាមៗពេលកំពុងច្រៀងនោះ ធ្វើឲ្យលោកសំអូន សរសើរមិនដាច់ពីមាត់ ដែឡលោកចាត់ទុកជាគំរូមួយដល់អ្នកសិល្បៈផ្សេងទៀត។

កញ្ញាបាន មុន្នីល័ក្ខ បានបង្ហោះសារថា “មិននឹកស្មានថា ខ្ញុំត្រូវមកឈឺភ្លាមៗបែបនេះសោះ … សុំទោសដល់ក្រុមការងារផង ដែលត្រូវបញ្ចប់ការងារពាក់កណ្ដាលទី កាលពីយប់មិញ​ អរគុណដល់ក្រុមគ្រូពេទ្យ​ ដែលជួយព្យាបាលយ៉ាងយកចិត្តទុកដាក់​។

ភ្លាមនោះ លោកយ៉ែម សំអូន បានបង្ហោះសារតបវិញថា “ក្នុងខ្ញុំជាប្រធានដឹងនាំក្រុមការងារ Daraentertainment និងតន្ត្រីសមយ័យ៉ែម សំអូន ពិតជាសសើដោយស្មោះនៅភាពទទួលខុសត្រូវការងាររបស់ប្អូន បាន មុន្នីលក្ខណ៍ ណាស់ ដែលយប់មិញនេះ គាត់ត្រូវទទួលមកធ្វើការអោយក្រុមតន្ត្រីរបស់ខ្ញុំទាំងឈឺ ហើយគាត់អត់បានប្រាប់ ក្រុងការងាយើងខ្ញុំទេ ខ្លាចខូចកម្មវិធីពួកខ្ញុំក៍សុខមកទាំងឈឺ រហូតធ្វើកាដល់ពាក់កណ្ដាលទី គាត់ក៍អ្វើទុកទ្រាំមិនបាន គាត់ក៍ចេញមកមុនចូលមន្ទីរពេទ្យភ្លាមៗផងដែរ។

លោកយ៉ែម សំអូន បានបង្ហោះសារបន្ថែមថា “នេះហើយដែលខ្ញុំថា គាត់ជាគំរូមួយដែលល្អបំផុតគិតពីប្រយោជន៍រួម ដែលអ្នកសិល្បៈយើងគួតែយកគំរូតាម បងនិងក្រុមការងារទាំងអស់ ជូពរអោយប្អូនឆាប់ជាណាប្អូន ព្រោះនៅមានការងារច្រើនណាស់រងចាំប្អូន យើងជួបគ្នាស្អែកជាមួយគ្នាណា”។

យ៉ាងណា ការបង្ហាញភាពទទួលខុសត្រូវរបស់កញ្ញាបាន មុន្នីល័ក្ខ ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកសិល្បៈរួមអាជីពផងដែរ៕

RELATED ARTICLES