Saturday, September 20, 2025
Homeតារាខ្មែរប៉ុបពី ទិញផ្ទះតម្លៃ៧ម៉ឺនដុល្លារ ប៉ុន្តែ១ជីវិតនេះ មិនរៀបការនោះទេ

ប៉ុបពី ទិញផ្ទះតម្លៃ៧ម៉ឺនដុល្លារ ប៉ុន្តែ១ជីវិតនេះ មិនរៀបការនោះទេ

តារាភេទទី៣ ប៉ុបពី បានអះអាងថា នាងបានទិញផ្ទះ១ល្វែងតម្លៃ៧ម៉ឺនដុល្លារ ស្ថិតនៅម្តុំវត្តឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលពេលនេះផ្ទះថ្មីនោះមិនទាន់សាងសង់រួច១០០ភាគរយនៅឡើយទេ។

ប៉ុន្តែនាងថា នោះជាប្រាក់សុទ្ធរបស់នាងតែម្តង មិនមែនបង់រំលស់ទេ ហើយនាងក៏មិនមែនមានផ្ទះតែមួយដែរ គឺមានផ្ទះផ្សេង១ទៀត ហើយពេលទៅរស់នៅផ្ទះថ្មីនោះ នាងនឹងដាក់ជួលផ្ទះនៅភ្នំពេញ។ យ៉ាងណា នាងថា ចំពោះគម្រោងដឹកដៃគូស្នេហ៍ថ្មីចូលរោងការនោះគ្មានចិត្តចង់ធ្វើពិធីរៀបការធំដុំដូចគេឡើយ។

ប៉ុបពី អះអាងថា “ខ្ញុំបានទិញផ្ទះ១ល្វែង ថ្លៃ៧ម៉ឺនដុល្លារហ្នឹងបានហើយ ឥឡូវគេកំពុងតែសាងសង់។ នេះជាលុយដែលខ្ញុំបានប្រឹងប្រែងដោយខ្លួនឯង ហើយខ្ញុំនឹងធ្វើពិធីឡើងផ្ទះនៅពេលដែលសាងសង់រួច១០០ភាគរយហើយ។ ចំពោះផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃនេះ នឹងដាក់ជួលវិញពេលដែលខ្ញុំទៅរស់នៅផ្ទះថ្មី”។

ប៉ុបពី បន្តថា “ផ្ទះថ្មីហ្នឹងរាងនៅជាយក្រុងបន្តិច តែឥឡូវឃើញគេទៅរស់នៅច្រើន អ៊ីចឹងអនាគតខ្ញុំនឹងទៅរស់នៅផ្ទះនោះវិញ។ ចំពោះរឿងរៀបការវិញ ខ្ញុំឃើញឆ្នាំនេះមានសិល្បករច្រើនចូលរោងការ អ៊ីចឹងមានតែចូលរួមអបអរសាទរដល់គាត់ ប៉ុន្តែចំពោះរូបខ្ញុំផ្ទាល់វិញមិនមានគម្រោងរៀបការធំដុំដូចគេទេ អាចនិយាយបានថា ខ្ញុំមិនចង់រៀបការដូចគេទេ គឺ១ជីវិត នេះមិនការតែម្តង”។

ប៉ុបពី បានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍កាលពីឆ្នាំ២០១៨ ក្រោយពេលដែលពួកគេទៅថតរូប Pre Wedding ហើយល្បីត្រៀមចូលរោងការ ប៉ុន្តែភ្លាមៗនោះបែរជាពួកគេចែកផ្លូវគ្នាដោយសារតែប៉ុបពី មិនអាចទ្រាំបាន ព្រោះសង្សារពូកែប្រចណ្ឌខ្លាំងពេក។

យ៉ាងណា ពេលនេះ ប៉ុបពី មានគូស្នេហ៍ថ្មីទៀតហើយ គ្រាន់តែនាងមិនចង់រៀបការប៉ុណ្ណោះ ហើយ ស្ងាត់ៗស្រាប់តែនាងកាន់លុយ៧ម៉ឺនដុល្លារ ទៅទិញផ្ទះដើម្បីរស់នៅតែ២នាក់កំពូលស្នេហ៍ថ្លើមថ្លៃ។

ចម្ងល់ដែលមហាជនចង់ដឹងថា តើប៉ុបពី បានលុយមកពីណាច្រើនម៉្លេះ ឬមួយនាងមានគូស្នេហ៍ថ្មីឧបត្ថម្ភទិញផ្ទះឱ្យ ?

ប៉ុបពី បន្ថែមថា នាងរកលុយបានច្រើនគួរសមពីការតុបតែងផាត់មុខឱ្យតារាៗតាមបណ្តាកម្មវិធីផ្សេងៗ។ ប៉ុន្តែមួយរយៈចុងក្រោយនេះនាងមិនទាន់ទទួលថតភាពយន្តថ្មីទេ ព្រោះជាប់ធ្វើពិធីការិនីនៅប៉ុស្តិ៍ទូរទស្សន៍២ គឺនៅអាស៊ីអាគ្នេយ៍ កម្មវិធី “ដើមភូមិចុងភូមិ” និងនៅប៉ុស្តិ៍អប្សរា កម្មវិធី “និយាយដើមបុរស”។

នាងថា មិនប្តូរចិត្តឡើយ គឺតាំងចិត្តថានឹងមិនរៀបការទេ បើទោះជាពេលនេះនាងមានជីវភាពធូរធារគ្រាន់បើទៅហើយក្តី៕

RELATED ARTICLES