នៅក្មុងកម្មវិធីប្រលងចម្រៀងកុមារពិភពលោក “Cambodian Idol Junior” ផ្សាយផ្ទាល់សប្តាហ៍ទី៣ នៅរាត្រីថ្អៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ កំពូលតារាចម្រៀងព្រាប សុវត្ថិ បានធ្វើការវាយប្រហារពាក្យសម្តីបែបលេងសើចឲ្យលោកឆន សុវណ្ណរាជ និងអ្នកនាងសុខ ស្រីនាង ឆាប់យកប្តីឬប្រពន្ធ ព្រោះពេលនេះរដូវធ្លាក់ខ្យល់ពីជើងហើយ។

លោកព្រាប សុវត្ថិ បាននិយាយលេងសើចថា ”រាជអើយ អាយុដូចជាច្រើនហើយ បងគិតថា ខែនេះជាខែមួយដែលអូនឯង… វាត្រជាក់ហើយ បើសិនជាយើងទុកឲ្យអាយុច្រើនពេក ខ្លាចខុសប្រក្រតី អូនឯងសារ៉េៗទៅ”។

ភ្លាមនោះ លោកឆន សុវណ្ណរាជ បានតបទៅវិញថា ”រាល់ថ្ងៃមាន២នាក់ដែរតើបង នៅផ្ទះខ្ញុំរាល់ថ្ងៃ គឺខ្នើយឱប សម័យឥឡូវខុសពីសម័យមុន ហេតុអ្វីក៏បងដឹងថាខ្ញុំមិនចង់ ជួនកាលគេលាក់ដែរ”។

គួរបញ្ជាក់ថា មុនពេលតារាចម្រៀងឱក សុគន្ធកញ្ញា ចូលរោងការជាមួយលោកអុឹង សុខលី មហាជនជាច្រើនបានសង្ស័យលោកមានស្នេហាជាមួយកញ្ញា។ ប៉ុន្តែអ្វីដែលកាន់តែភ្លឺភ្នែកច្បាស់នោះ គឺទមនាក់ទំនងរវាងសុវណ្ណរាជ និងកញ្ញា គ្រាន់តែជាឆាកស្ខោនតែប៉ុណ្ណោះ។

យ៉ាងណា ខណៈដែលអ្នកសិល្បៈជាច្រើនបានសម្រុកចូលរោងការក្នុងឆ្នាំ២០១៩ យ៉ាងគហុកនោះ លោកឆន សុវណ្ណរាជ ហាក់មិនទាន់មានដំណឹងស្នេហាជាមួយនារីណាម្នាក់នៅឡើយទេ៕