Sunday, September 21, 2025
Homeតារាខ្មែរសុគន្ធ និសា ជោគជ័យអាជីពសម្តែងភាពយន្ត ជាងអាជីពចម្រៀង

សុគន្ធ និសា ជោគជ័យអាជីពសម្តែងភាពយន្ត ជាងអាជីពចម្រៀង

មួយរយៈកន្លងនេះ មហាជនជាច្រើនបានសង្កេតឃើញថា សុគន្ធ និសា ហាក់មិនសូវលេចធ្លោក្នុងអាជីពចម្រៀងទាល់តែសោះ ប៉ុន្តែបែរជាផ្តោតតែលើអាជីពសម្តែងភាពយន្ត និងមុខរបរក្រៅសិល្បៈតែប៉ុណ្ណោះ។

ប៉ុន្តែយ៉ាងណា និសា មិនផ្តោតលើអាជីពចម្រៀងតែមួយផ្នែកនោះទេ ព្រោះពេលនាងបានងាកទៅថតភាពយន្ត ដោយក្តាប់តំណែងតួឯកជាបន្តបន្ទាប់ ដូចជារឿង “សិសិររដូវក្នុងបេះដូង” , “រាជិនីភូមិគ្រឹះ” និងរឿង “ព្រះវេស្សន្តរជាតក”។

ចំណែកអាជីវកម្មក្រៅសិល្បៈវិញ និសា មានហាងដល់ទៅ៣ ដូចជា ហាង កាហ្វេ , គុយទាវខ្ចប់ , មីឆឹង ជាដើម។ ដោយឡែកស្វាមីរបស់តារាចម្រៀងរូបនេះ គឺលោកចៅ សម្បត្តិ ហៅសាំបា វិញ ជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Manulife ហេតុនេះហើយ ទោះជានិសា លែងច្រៀងក៏មិនប្រឈមវិបត្តិសេដ្ឋកិច្ចដែរ។

ប៉ុន្តែនិសា បានប្រាប់ថា នាងបានតស៊ូជាមួយអាជីពចម្រៀងជាង១០ឆ្នាំមកហើយ អ៊ីចឹងនឹងនៅតែបន្តអាជីពមួយនេះ រហូតដល់លែងមានអ្នកគាំទ្រតែម្តង។

អ្នកជំនាញសិល្បៈបានលើកឡើងថា ភាពស្ងប់ស្ងាត់របស់សុគន្ធ និសា នៅ ពេលនេះ ក៏ដោយសារចំណែកមួយដែលហង្សមាស បានដកតំណែងរបស់នាងចេញពីគ្រូបង្វឹក The Voice Kids Cambodia រដូវកាលទី២ដែរ ព្រោះរហូតមកដល់ពេលនេះ ថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នៅតែមិនទាន់ប្រគល់តំណែងថ្មីឱ្យនាងវិញទេ ហើយបែរជាមើលរំលងនាងទៅវិញ។

ខណៈដែលតំណែងគ្រូបង្វឹកថ្មី X Factor Cambodia ដាក់សុខ សីឡាលីន ហើយគណៈកម្មការថ្មី Cambodian Idol Junior ដាក់សុខ ស្រីនាង ជាដើម គឺធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់និសា កាន់តែពិបាកស្តារមុខមាត់ឡើងវិញថែមទៀត ទើបពេលនេះ និសា ប្រឈមភាពស្ងប់ស្ងាត់ថែមទៀត។

ប៉ុន្តែកន្លងមក និសា ធ្លាប់និយាយថា នាងមិនត្រូវបានហង្សមាស ដកចេញពីតំណែងនោះទេ គឺនាងផ្ទាល់ខ្លួនសុំឈប់ដោយខ្លួនឯងតែម្តង ដោយសារគ្មានពេលវេលាគ្រប់គ្រាន់ឱ្យគេ។

និសា ទទួលស្គាល់ថា ការដកខ្លួនចេញពីគ្រូបង្វឹក The Voice Kids Cambodia នោះគឺពិតជាធ្វើឱ្យប៉ះពាល់ដល់នាងខ្លះៗមែន ព្រោះអ្នកខ្លះគេអាចនិយាយថា នាងធ្វើមិនកើត ទើបឈប់៕

RELATED ARTICLES