Sunday, September 21, 2025
Homeតារាខ្មែរសំណាងផ្ទួនៗ!!! ឌួង ហ្សូរីដា លើកពានលើកទី២ នៅថៃទៀតហើយ

សំណាងផ្ទួនៗ!!! ឌួង ហ្សូរីដា លើកពានលើកទី២ នៅថៃទៀតហើយ

ពិធីការិនីឌួង ហ្សូរីដា និងប្អូនស្រីទាំង២របស់នាង គឺកញ្ញាឌួង កូហ្សូណា និងឌួង ហ្សូរីម៉ា បានធ្វើដំណើរទៅថៃ កាលពីពេលថ្មីៗនេះ ដើម្បីទទួលពានរង្វាន់ក្នុងព្រឹត្តិការណ៍ The Best of Asian Star Award កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩ ដែលមានម្ចាស់អាជីវកម្មមកពីប្រទេសជាច្រើន មានដូចជា កូរ៉េ, ថៃ, វៀតណាម និងស៊ុយអែត ជាដើម។

នេះជាពានរង្វាន់ថ្មីមួយទៀតសម្រាប់កញ្ញាឌួង ហ្សូរីដា ដែលនាងទទួលបាននៅប្រទេសថៃ ខណៈដែលកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុនរបស់នាងធ្លាប់ទទួលបានពានរង្វាន់ដល់ទៅ២ផ្សេងគ្នាផងដែរ។

ឌួង ហ្សូរីដា បានឱ្យដឹងថា នាងមានឱកាសទទួលពានរង្វាន់កិត្តិយសសាជាថ្មីលើកទី២ នៅប្រទេសថៃ ដល់ទៅ៣ពានរង្វាន់ថែមទៀត កាលពីម្សិលមិញ (១១ធ្នូ)។ កម្មវិធីនោះជាការផ្តល់ពានរង្វាន់នៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ក្រុមហ៊ុនដែលមានអាជីវកម្មទាក់ទងគ្រឿងសម្អាង សាលាបង្រៀនកែសម្ផស្ស គ្លីនិក និងហាងស្ប៉ា ជាដើម។ ចំពោះកម្មវិធីលើកនេះមានការចូលរួមពីម្ចាស់អាជីវកម្មជាច្រើនមកពីប្រទេសផ្សេងគ្នាផងដែរ។

ឌួង ហ្សូរីដា បន្តថា ពានរង្វាន់ដែលនាងទទួលបានគឺ The Best Ceo Of Asian Star Award 2019 សម្រាប់ផលិតផល Sso/Sho។ ចំណែកប្អូនស្រីរបស់នាង កញ្ញាឌួង កូហ្សូណា វិញ ទទួលបានពាន The Best Health & Beauty Production Of Asian Award 2019 សម្រាប់ផលិតផល Mudthita Gs-2113 Snail Serum។ ដោយឡែកប្អូនស្រីទី៣របស់នាង ឌួង ហ្សូរីម៉ា ទទួលបានពាន Best Health & Beauty Business Of Asian Star Award 2019 សម្រាប់ផលិតផល N27។

ឌួង ហ្សូរីដា បន្ថែមថា នាងរីករាយខ្លាំងណាស់ចំពោះការទទួលពានដល់ទៅ៣ផ្សេងគ្នានេះ ហើយមានតែការដឹងគុណដល់អតិថិជនដែលគាំទ្រគ្រប់ផលិតផលក្រុមហ៊ុន Mudhita Trading Co. Ltdរបស់នាងកន្លងមក នឹងសន្យាខិតខំពង្រឹងចំពោះមុខជំនួញនេះឱ្យកាន់តែរឹងមាំថែមទៀត។

ក្នុងនាមជាកូនស្រីច្បងក្នុងចំណោមបងប្អូន៣នាក់សុទ្ធតែស្រី ហើយកំព្រាឪពុកតាំងពីតូចនោះ ហ្សូរីដា ជាបង្គោលគ្រួសារមួយដ៏រឹងមាំ ខណៈដែលថ្មីៗនេះ ម្តាយរបស់នាង អ្នកស្រីលឹម យ៉ាលីន បានបញ្ចេញសារសរសើរនូវភាពកតញ្ញូរបស់នាងចំពោះការលះបង់ពេលវេលា និងប្រឹងរកថវិកាដើម្បី ព្យាបាលជំងឺគាត់ទាល់តែបានជាសះស្បើយរហូតមកដល់ពេលនេះ។

ក្រៅពីហ្សូរីដា នោះ ប្អូនស្រីពៅរបស់នាង កញ្ញាហ្សូរីម៉ា ក៏ចាប់ផ្តើមរយាលពីការងារសិល្បៈទាំងសម្តែងនិងពិធីការិនីផងដែរ ព្រោះពួកគេផ្តោតទៅលើមុខជំនួញច្រើនជាងថតសម្តែង៕

RELATED ARTICLES