Sunday, September 21, 2025
Homeតារាខ្មែរកុល ដាវី ស្វាមីលែងប្រចណ្ឌហួងហែងទៀតហើយ?

កុល ដាវី ស្វាមីលែងប្រចណ្ឌហួងហែងទៀតហើយ?

តារាសម្តែងដើមទ្រូងទ្រលុកទ្រលន់កុល ដាវី ដែលអ្នកណាក៏ដឹងថា នាងជាប្រពន្ធតារាចម្រៀងសុខ រក្សា នោះ បែរជាបង្ហាញភាពស្និទ្ធស្នាលគ្នាយ៉ាងប្លែកជាមួយឧកញ៉ាហួត ជា។ អ្នកទាំង២បានកៀកកើយគ្នាដូចគូស្នេហ៍នៅថ្ងៃខួបកំណើតអ៊ឹម ជីវ៉ា កាលពីពេលថ្មីៗនេះ រហូតធ្វើឱ្យតារាមួយចំនួនស្រឡាំងកាំងទៀតផង។

តារាសិល្បៈខ្លះបានខ្សឹបខ្សៀវគ្នាថា “សុខ រក្សា ចប់ប៉ាដោយ”។

យ៉ាងណា ដាវី និងលោកឧកញ៉ា មិនខ្វល់គេនិយាយអ្វីទាំងអស់ ហើយពួកគេកាន់តែបង្ហាញភាព ស្និទ្ធស្នាលគ្នាជាចំហតែម្តង។ អ្វីដែលគួរឱ្យប្លែកថែមទៀតនោះ សុខ រក្សា មិនហ៊ានប្រចណ្ឌភរិយា ជាមួយលោកឧកញ៉ាឡើយ។

គួររំលឹកថា នេះមិនមែនជាលើកទី១ទេ ដែលតារាលេងសម្រស់ដើមទ្រូងកុល ដាវី បានបង្ហាញភាពស្អិតល្មួតជាមួយលោកឧកញ៉ាហួត ជា ប៉ុន្តែកន្លងមកអ្នកទាំង២ធ្លាប់ច្រានចោលរឿងគេសង្ស័យថា មានស្នេហាជាមួយគ្នា។

ដាវី ធ្លាប់ប្រាប់អ្នកកាសែតថា នាងចាត់ទុកលោកឧកញ៉ា ជាមេ ព្រោះនាងធ្លាប់ថតស្ពតនិងជាតំណាងផលិតផលរបស់លោកឧកញ៉ាទៀតផង។

យ៉ាងណា ទាំងតារារួមអាជីពនិងមហាជនមួយចំនួននៅតែយល់ថា មើលទៅមេនិងកូនចៅ ហាក់ដូចជាស្និទ្ធគ្នាប្លែកពេកហើយ។ ប៉ុន្តែស្វាមីកុល ដាវី លោកសុខ រក្សា វិញ នៅតែមានទំនុកចិត្តដល់ភរិយា និងមិនហ៊ានប្រចណ្ឌប្រពន្ធជាមួយលោកឧកញ៉ាឡើយ បើទោះជាកន្លងមកនៅក្នុងសិល្បៈអ្នកណាៗក៏ដឹងថា រក្សា កំពូលប្រចណ្ឌ សូម្បីប្រពន្ធនិយាយទូរស័ព្ទក៏យកត្រចៀកទៅស្តាប់ជាមួយគ្នា ព្រោះខ្លាចប្រពន្ធមានប្រុសថ្មីទាក់ទងក៏ដោយ ប៉ុន្តែពេលដាវី ស្និទ្ធលោកឧកញ៉ា រក្សា បែរជានៅស្ងៀម ឈឹងទៅវិញ។

កុល ដាវី បានរៀបការជាមួយលោកសុខ រក្សា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ហើយពេលនេះ នាងនៅមិនទាន់ពពោះកូនដំបូងឡើយ បើទោះជារក្សា ព្យាយាមលួងលោមចង់បានកូនង៉ាបីប្រលែងលេងយ៉ាងណាក៏ដោយ ប៉ុន្តែដាវី ថាជាប់រវល់រកស៊ី និងថតសម្តែងភាពយន្ត ហេតុនេះហើយទើបនាងសុំចិត្តប្តី ដោយសម្រេចចិត្តពន្យារពេលយកកូនប្រើ។

គូស្នេហ៍តារា១គូនេះ កុល ដាវី-សុខ រក្សា មានជីវភាពធូរធារនៅពេលដែលពួកគេចាប់ដៃគ្នាដោយពេលនេះទិញបានផ្ទះ២ល្វែងនិងរថយន្តទំនើប២គ្រឿងផងដែរ ខណៈដែលក្រៅពីអាជីពសិល្បៈ ដាវី រកស៊ីលក់ផលិតផលគ្រឿងសម្អាង និងសម្លៀកបំពាក់ ចំណែករក្សា រកស៊ីអចលនទ្រព្យ និងគ្រឿងសំណង់៕

RELATED ARTICLES