Sunday, September 21, 2025
Homeតារាខ្មែរជុំ លីណូ ភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកខេត្តកំពត ថ្ងៃទី២៩ធ្នូ

ជុំ លីណូ ភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកខេត្តកំពត ថ្ងៃទី២៩ធ្នូ

តារាចម្រៀងលេងក្បាច់រាំ Michael Jackson ជុំ លីណូ ប្រកាសថា នឹងភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នករស់នៅខេត្តកំពត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះហើយ។

តាមរយៈការបញ្ចេញរូបថតកូនក្រមុំដែលជាអនាគតភរិយានោះ ជុំ លីណូ ត្រូវបានគេសរសើរថា នាងមានសម្រស់ស្អាតមិនចាញ់តារាឡើយ។ ប៉ុន្ដែអតីតតារាចម្រៀងផលិតកម្មសាន់ដេ រូបនេះ មិនបញ្ជាក់ថា នឹងរៀបការនៅពេលណានោះទេ គ្រាន់តែថា ១០០% ត្រូវតែភ្ជាប់ពាក្យជាមួយកំពូលស្នេហ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។

ជុំ លីណូ បានដឹកដៃបណ្ដូលចិត្តទៅថតរូប Pre-Wedding យ៉ាងស្រស់ស្អាត ដើម្បីដាក់តាំងមុខរោងការដែលនឹងត្រៀមធ្វើនៅខេត្តកំពត នៅដើមឆ្នាំ២០២០ ខាងមុខនេះ។

តារាសិល្បៈរួមអាជីពនិងទស្សនិកជនបានបញ្ចេញសារជូនពរជុំ លីណូ ថា ពិតជាភ្នែកមុតមែន ព្រោះរកប្រពន្ធបានជាស្រីក្មេងស្អាតសាច់សខ្ចីដូចបណ្ដូលចេក។ អ្នកខ្លះទៀតថែមទាំងជំរុញឲ្យលីណូ យកប្រពន្ធទៅថតសម្ដែងធ្វើជាតារាតែម្ដងទៅ ព្រោះស្អាតមិនចាញ់តួកុនទេ។

ប៉ុន្តែខ្លះទៀតបែរជារំលឹកថា បើលីណូ យកប្រពន្ធចូលសិល្បៈ តិចលោមានគេឆក់ទៅបាត់ទៅ មិនទាន់ទាំងបានភ្ជាប់ពាក្យនិងរៀបការផងហ្នឹង៕

RELATED ARTICLES