Sunday, September 21, 2025
Homeតារាខ្មែរប្រុសសង្ហា ពឹង ចាន់បូរណ៌មី គ្រងមកុដ Mr.United International

ប្រុសសង្ហា ពឹង ចាន់បូរណ៌មី គ្រងមកុដ Mr.United International

ពឹង ចាន់បូរណ៌មី ហៅពុទ្ធិស័ក្ក បានក្លាយទៅជាម្ចាស់មកុដ Mr.United International ដោយជោគជ័យ បន្ទាប់ពីទទួលបានការបោះឆ្នោតឈ្នះបេក្ខភាពមកពីថៃ ដែលជាការសម្រេចដោយគណៈកម្មាការប្រទេសហ្វីលីពីន និងប្រជាជនហ្វីលីពីន ជាអ្នកបោះឆ្នោតប្រគល់មកុដមកឲ្យលោកពុទ្ធិស័ក្ក កាលពីថ្ងៃទី១០​ខែធ្នូ ឆ្នាំ២០១៩។

ការដែលគណៈកម្មាការរបស់ប្រទេសហ្វីលីពីន ក្នុងកម្មវិធី Mr.United International បានសម្រេចប្រគល់មកុដសារជាថ្មីឲ្យទៅលោកពឹង ចាន់បូរណ៌មី នៅពេលនេះ ដោយសារតែម្ចាស់ជ័យលាភីដែលបានទៅប្រទេសស៊ូដង់ ធ្វើឲ្យមានកំហុសឆ្គងចំពោះលក្ខខណ្ឌផ្សេងៗជាមួយក្រុមហ៊ុន ទើបគណៈកម្មាការសម្រេចយកម្ចាស់ពានលេខ២ ដែលមកពីថៃ និងលេខ៣ មកពីកម្ពុជា បោះឆ្នោតសារជាថ្មី ដើម្បីស្វែងរកអ្នកគ្រងមកុដថ្មី ហើយជាលទ្ធផល គឺលោកពុទ្ធិស័ក្ក ដែលតំណាងឲ្យកម្ពុជាឈ្នះឆ្នោតម្ចាស់ពានលេខ២ មកពីថៃ។

ពឹង ចាន់បូរណ៌មី ដែលចុះយន្ដហោះមកដល់ស្រុកវិញ កាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ បាននិយាយទាំងអារម្មណ៍សប្បាយរីករាយថា រូបគេមិននឹកស្មានថា បានបគ្រងមកុដដ៏អស្ចារ្យមួយនេះឡើយ។

ចាន់បូរណ៌មី ហៅពុទ្ធិស័ក្ក បានឲ្យដឹងថា លោករំភើបខ្លាំងណាស់ដែលប្រជាជនហ្វលីពីន បោះឆ្នោតឲ្យឈ្នះ​ ហើយបានគ្រងមកុដ Mr.United International នេះ។

លោកសន្យាថា រយៈពេល៦ខែដែលជាប់កិច្ចសន្យាជាមួយកម្មវិធីនេះ លោកនឹងមិនធ្វើឲ្យមានកំហុសឆ្គងឡើយ។

គួរបញ្ជាក់ថា ពឹង ចាន់បូរណ៌មី បានទៅចូលរួមប្រកួតកម្មវិធី Mr.United International កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ពេលនោះ ពុទ្ធិស័ក្ក ទទួលបានជ័យលាភីលេខ៣ ក្នុងចំណោម២៥ប្រទេស​ដែលចូលរួមប្រកួត ខណៈដែលបេក្ខជនមកពីស៊ូដង់ បានគ្រងមកុដលេខ១។

ប៉ុន្ដែដោយសារម្ចាស់ជ័យលាភីលេខ១ ធ្វើឲ្យមានកំហុសឆ្គងខុសពីលក្ខខណ្ឌកម្មវិធី ទើបអ្នកគ្រប់គ្រងកម្មវិធីប្រកួតតម្រូវឲ្យម្ចាស់ពានលេខ២ មកពីថៃ ប្រកួតជាមួយម្ចាស់ពានលេខ៣ មកពីកម្ពុជា តាមរយៈការបោះឆ្នោតរបស់ប្រជាជនហ្វីលីពីន ហើយជាលទ្ធផល ពឹង ចាន់បូរណ៌មី បានក្លាយទៅជាម្ចាស់មកុដ Mr.United International បានដូចបំណង៕

RELATED ARTICLES