Sunday, September 21, 2025
Homeតារាខ្មែរម៉ូលីកា គូស្នេហ៍ទៅថៃ ដើម្បីធ្វើរឿងដ៏ល្អនេះ មុនរៀបការ

ម៉ូលីកា គូស្នេហ៍ទៅថៃ ដើម្បីធ្វើរឿងដ៏ល្អនេះ មុនរៀបការ

នៅពេលដែលថ្ងៃរៀបការកាន់តែខិតជិតមកដល់ នៅបាំងមិនដល់១ខែទៀតនោះ តារាសម្តែងហុង មានុន ដែលជាអនាគតស្វាមីរបស់ម៉ូលីកា បានបង្ហាញភាពមមាញឹកកាន់តែខ្លាំង ដូចជាពេលថ្មីៗនេះ លោកបានទៅដល់ផ្សារថៃ ហើយទិញសម្ភារៈនិងគ្រឿងអលង្ការមួយចំនួន រួមទាំងស្បែកជើង ជាដើម ដែលមានតម្លៃរាប់ពាន់ដុល្លារសម្រាប់ថ្ងៃពិសេសរបស់អនាគតភរិយាលោកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

លោកឆានុន ក៏បានប្រកាសថា លោកបានត្រៀមលាភាពនៅលីវរួចរាល់ហើយ នឹងធ្វើជាស្វាមីដ៏ល្អជាមួយមនុស្សដែលលោកស្រលាញ់ជាង៣ឆ្នាំនេះ គឺ “ម៉ូលីកា”។

មហាជនបានសរសើរថា គូស្នេហ៍ម៉ូលីកា-ឆានុន ស័ក្តិសមគ្នាខ្លាំងណាស់ ព្រោះជាស្រីស្រស់ប្រុសសង្ហា ហើយពួកគេបានលះបង់រៀងៗខ្លួនដើម្បីរស់នៅជាមួយមនុស្សជាទីស្រលាញ់ ដូចជា ម៉ូលីកា បានផាត់ចោលសំណើស្នេហ៍ពីប្រុសអ្នកមានផ្សេងៗទៀត ខណៈដែលលោកឆានុន ធ្លាប់បង្ហើបថា លោកក៏មានគេសុំស្រលាញ់ច្រើនដែរ ប៉ុន្តែលោកស្រលាញ់តែម៉ូលីកា ម្នាក់គត់។

គេជឿថា មង្គលការរបស់ម៉ូលីកា ប្រាកដជាមានភាពទាក់ទាញចំណាប់អារម្មណ៍ខ្លាំង មិនចាញ់តារាល្បីៗផ្សេងទៀតឡើយ ព្រោះនាងជាអ្នកលក់ផលិតផលគ្រឿងសម្អាងដ៏លេចធ្លោម្នាក់នៅលើអនឡាញ ដែលអ្នកណាក៏ស្គាល់ដែរ បើទោះជាម៉ូលីកា បានផ្អាកអាជីពចម្រៀង និងបាត់មុខពីឆាកតន្ត្រីមួយរយៈធំក្តី។

អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ ក៏ត្រូវបានគេចាត់ទុកថាជាថៅកែស្រីស្អាត និងចិត្តល្អម្នាក់ផងដែរ ព្រោះកន្លងមក ម៉ូលីកា និងគូស្នេហ៍ តែងតែបង្ហាញសកម្មភាពសប្បុរសធម៌ជាញឹកញាប់ ទើបធ្វើឱ្យថៅកែហាងអិនខេ មូលីកា ប៊ូយូធី ត្រេឌីង ឯ.ក រូប នេះកាន់តែកាក់កបមុខជំនួញ។

ម៉ូលីកា បានឱ្យដឹងថា នាងត្រៀមចំណាយលុយខ្ទង់ពី១០ទៅ១៥ម៉ឺនដុល្លារ សម្រាប់មង្គលការរបស់នាង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០ ដែលនឹងធ្វើពិធីជប់លៀងនៅដឺព្រេមៀរសេនធ័រ សែនសុខ រាជធានីភ្នំពេញ។

មហាជនលើកឡើងថា នេះជាមង្គលការដែលមានការចំណាយថវិកាខ្ពស់សម្រាប់តារាខ្មែរ ខណៈដែលឱក សុគន្ធកញ្ញា ចាយជាង១០ម៉ឺនដុល្លារ, កែវ សីហា ចាយជាង១០ម៉ឺនដុល្លារ និងសួស វីសា ចាយជាង២០ម៉ឺនដុល្លារ៕

RELATED ARTICLES