Monday, September 22, 2025
Homeតារាខ្មែរលោកយ៉ែម សំអូន ថ្លែងទាំងតូចចិត្តថា "ខួបកំណើតរបស់លោកឆ្នាំនេះ មិនមានការចូលរួមពីកូនស្រីជាទីស្រលាញ់... គ្មានថ្ងៃណាដែលលោកមិននឹករលឹកដល់កូនស្រីនោះទេ"

លោកយ៉ែម សំអូន ថ្លែងទាំងតូចចិត្តថា “ខួបកំណើតរបស់លោកឆ្នាំនេះ មិនមានការចូលរួមពីកូនស្រីជាទីស្រលាញ់… គ្មានថ្ងៃណាដែលលោកមិននឹករលឹកដល់កូនស្រីនោះទេ”

លោកយ៉ែម សំអូន បានធ្វើពិធីជប់លៀងធំគគ្រឹកគគ្រេង គម្រប់ខួប៤៥ឆ្នាំ នៅហាងសេវេនប្រាយ ទួលគោក ដោយមានតារាប្រុសស្រីជាច្រើនដួងបានចូលរួម។

តារាចម្រៀងនិងសម្ដែងរូបនេះ បានឲ្យដឹងថា ខួបឆ្នាំនេះជាការចៃដន្យទេ ដោយដំបូងត្រៀមធ្វើជួបជុំក្រុមការងារតែ៥ទៅ១០តុ ប៉ុន្តែដល់ពេលកម្មវិធីជាក់ស្ដែង ស្រាប់តែឡើងដល់៥០តុឯណោះ។ លោកថា កម្មវិធីទាំងមូលចំណាយអស់២ម៉ឺនដុល្លារចុះក្រោម ប៉ុន្ដែលោករីករាយខ្លាំងណាស់ ព្រោះភ្ញៀវផ្ដល់កិត្តិយសចូលរួមយ៉ាងច្រើនកុះករតែម្ដង។

ដោយឡែក ក្រៅពីបង្ហាញការដឹងគុណចំពោះឪពុកម្ដាយ មិត្តភក្ដិ និងក្រុមការងារនោះ លោកសំអូន ក៏មិនភ្លេចថ្លែងអំណរគុណដល់ឪពុកម្ដាយធម៌ទាំង៣របស់លោកដែរ គឺលោកឪពុកលោកសៀង ប៊ុនហេង និងអ្នកម្ដាយហ៊ុន ប៊ុនធឿន ព្រមទាំងអ្នកម្ដាយហ៊ុន ស៊ីណាត ដែលលោកបានផ្ដល់កិត្តិយសអញ្ជើញចូលរួមកម្មវិធីខួបកំណើតរបស់លោក ដែលធ្វើចំថ្ងៃពិសេស 20.02.2020។

លោកយ៉ែម សំអូន ក៏បានឲ្យដឹងថា ខួបកំណើតរបស់លោកឆ្នាំនេះ មិនមានការចូលរួមពីកូនស្រីជាទីស្រលាញ់ដែលកំពុងរស់នៅប្រទេសអូស្រា្ដលី នោះទេ ព្រោះពេលវេលាហាក់មិនអំណោយផល។ ប៉ុន្ដែកន្លងមក​លោកបានបង្ហាញការស្រលាញ់ និងនឹករលឹកដល់កូនស្រីជាពន់ពេក ព្រោះលោកថា ជាតួនាទីរបស់ឪពុកមិនមានអ្នកណាបង្ខំឲ្យលោកធ្វើឬសម្ដែងឡើយ។

លោកសំអូន ថា គ្មានថ្ងៃណាដែលលោកថា មិននឹករលឹកដល់កូនស្រីនោះទេ ហើយលោកតែងតែចង់ជួបនាងគ្រប់វិនាទីទាំងយប់ថ្ងៃទៀតផង។

ដោយឡែក ទាក់ទងរឿងគម្រោងយកគូស្នេហ៍ថ្មីវិញ ក្រោយបែកបាក់ភរិយាអ្នកនាងយ៉ាន លីនដា កាលពីឆ្នាំ២០១៥មក លោកយ៉ែម សំអូន ថា លោកមិនអាចនៅម្នាក់ឯងរហូតបានទេ ពេលនេះ លោកសុំមិនទាន់បញ្ចេញម្ចាស់ចិត្តថ្មីទេ។ ប៉ុន្ដែលោកថា នឹងមិនធ្វើរឿងទាំងឡាយណាជាដាច់ខាត បើសិនជារឿងនោះធ្វើឲ្យកូនស្រីរបស់លោកមិនសប្បាយចិត្ត៕

RELATED ARTICLES