Monday, September 22, 2025
Homeតារាខ្មែរយូ ឌីស្កូ ចាប់ដៃទូច ស្រីលក្ខណ៍ ពេលល្បីកំពុងខូចចិត្ដដោយសារស្វាមី

យូ ឌីស្កូ ចាប់ដៃទូច ស្រីលក្ខណ៍ ពេលល្បីកំពុងខូចចិត្ដដោយសារស្វាមី

តារាចម្រៀងនិងសម្ដែង លោកយូ ឌីស្កូ នៅតែមានរូបរាងកាយស្គមស្គាំងនៅឡើយ បន្ទាប់ពីបានវះកាត់ប្ដូរក្រលៀនដោយជោគជ័យនៅប្រទេសឥណ្ឌា ដែលចំណាយលុយអស់ជាង៤ម៉ឺនដុល្លារក្ដី ប៉ុន្តែពេលនេះ លោលឌីស្កូ នៅតែគ្មានកម្លាំងកំហែងដូចមុនទេ។

ប៉ុន្តែទោះជាស្ថានភាពសុខភាពមិនសូវអំណោយផលក្ដី ក៏លោកយូ ឌីស្កូ នៅតែព្យាយាមដើរតាមកម្មវិធីអ្នកសិល្បៈ តាមរយៈការចាប់ដៃគូនិងកៀកកើយគ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកនាងទូច ស្រីលក្ខណ៍ ដែលល្បីថា ទើបលែងប្ដី និងកំពុងខូចចិត្ត។

តារាសិល្បៈរួមអាជីពបាននាំគ្នាទៅសួរនាំលោកយូ ឌីស្កូ នៅថ្ងៃខួបឆ័យលី ដាឡែន ថា ឥឡូវមានកម្លាំងដូចមុនទេ? យូឌីស្កូ អេះអុញ ហើយនិយាយអៀនៗថា អ្វីៗបានដូចដើមទាំងអស់។

ថ្វីត្បិតតែស្ថានភាពរបស់លោកយូ ឌីស្កូ មានការប្រែប្រួលរូបរាងកាយយ៉ាងណាក្ដី ក៏តារាសម្ដែងរូបនេះបានទទួលការងារសិល្បៈវិញ ហើយទាំងការច្រៀងសម្ដែងដែលលោកអាចធ្វើទៅបាន។ ចំពោះសុខភាពលោកឌីស្កូ ហាក់ស្រកគីឡូចុះខ្លាំងនេះ កន្លងមកលោកធ្លាប់អះអាងថា ដោយសារតែលោកមិនអាចញាំអាហារទូទៅបានដូចគេទេ គឺញាំទៅតាមពេទ្យណែនាំឲ្យញាំ ហើយអាហារមានខ្លាញ់ឬសាច់សុទ្ធ ញាំមិនបានឡើយ គឺញាំជាប្រចាំបានតែត្រី សាច់ និងបន្លែ ដែលចម្អិនឆ្អិនៗទេ។

លោកយូ ឌីស្កូ ថា រយៈពេល១ខែ លោកត្រូវទៅពិនិត្យឈាមម្ដង ហើយគេយកឈាមនោះផ្ញើទៅឲ្យពេទ្យនៅឥណ្ឌា ដើម្បីវាយតម្លៃពីស្ថានភាពសុខភាពរបស់លោក និងតាមដានតទៅទៀត ព្រោះពេលនេះលោកញាំថ្នាំជាប្រចាំដែលពេទ្យផ្ញើមកពីឥណ្ឌា។

តាមរយៈការចាប់ដៃគូសាជាថ្មីជាមួយអ្នកនាងទូច ស្រីលក្ខណ៍ ដែលល្បីទើបលែងប្ដីនេះ លោកយូ ឌីស្កូ ថា លោកត្រូវបានបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន រួមទាំងកម្មវិធីខ្លះៗ គេហៅច្រៀងឡើងវិញដែរ ទើបធ្វើឲ្យលោកមានលទ្ធភាពទិញថ្នាំលេប។

ដោយឡែក គម្រោងចាប់ដៃកែវ ពេជ្រពិសី ដែលជាដៃគូចាស់នោះ លោកឌីស្កូ ថា មិនទាន់បានពិភាក្សាជាមួយពិសី ច្បាស់លាស់លើរឿងនេះទេ។ ប៉ុន្ដែឲ្យតែការងារសិល្បៈដែលលោកអាចធ្វើទៅបាន លោកទទួលទាំងអស់ ព្រោះពេលនេះត្រូវការលុយទិញថ្នាំពេទ្យលេបរហូតអស់មួយជីវិត៕

RELATED ARTICLES