Monday, September 22, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា វិលរកឆាកតន្ត្រីវិញហើយ ជាមួយរូបរាងនៅតែ Cute

ឱក សុគន្ធកញ្ញា វិលរកឆាកតន្ត្រីវិញហើយ ជាមួយរូបរាងនៅតែ Cute

ឱក សុគន្ធកញ្ញា ដែលសម្រាលកូនប្រុសបានជាង៣ខែទៅហើយនោះ ពេលនេះនាងបានត្រៀមខ្លួនវិលរកឆាកតន្រ្ដីសាជាថ្មីឡើងវិញ ហើយតាមរយៈការចាប់ផ្ដើមហាត់សមក្បាច់រាំដូចមុន បើទោះជាពេលនេះនៅសសៃខ្ចីក្ដី ប៉ុន្តែនាងនឹងឡើងច្រើងជាលើកដំបូង នៅថ្ងៃទី២៩ ខែកុម្ភៈ បន្ទាប់ពីបានផ្អាកឡើងឆាកជិត៤ខែមក។

ប្អូនថ្លែថៅកែហង្សមាស រូបនេះ បានប្រឹងសម្រកទម្ងន់ឲ្យមានរាងស្វែលស្អាត ប៉ុន្ដែពេលនេះនាងមិនតុបតែងខ្លួនបែបជាយុវវ័យដូចមុនទៀតទេ គឺស្លៀកពាក់បែបជាស្រ្ដីមានកូន ហើយពេលចេញពីផ្ទះនាងតែងតែទូរស័ព្ទទៅកូនតាមរយៈ Video Chat បើទោះជាកូនប្រុសរបស់នាង ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅ Chalie នោះ នៅមិនទាន់អាចនិយាយឆ្លងឆ្លើយជាមួយនាងបាន ព្រោះទើបមានអាយុជាង៣ខែក្ដី។

តាមរយៈការកាន់ក្បាលមីក្រូឡើងច្រៀងរាំសាជាថ្មីនេះ ឱក សុគន្ធកញ្ញា នឹងត្រូវបានគេឃើញច្បាស់ជាមិនខានថា នាងនៅតែមានសន្ទុះគាំទ្រខ្លាំងដូចមុនទៀត ឬចុះខ្សោយជាងមុននោះ។ ប៉ុន្តែយ៉ាងណា ការបើកឆាកស្ដារមុខមាត់ឡើងវិញនេះ កម្មវិធីប្រគំន្រ្ដីនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្វាមីនាង ហេតុនេះហើយ គេជឿថា លោកសុខលី នឹងមិនធ្វើឲ្យភរិយារបស់លោកបាក់មុខ ឬចាញ់ប្រៀបតារាផ្សេងៗទៀត ក្នុងវេទិការប្រគំតន្រ្ដីដែលប្រពន្ធរបស់លោកត្រូវជួបជាមួយអ្ន​កនាងសួស វីសា និងសុខ ស្រីនាង នោះឡើយ។

ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន  ហើយក្រោយរៀបការបានតែជាង៦ខែប៉ុណ្ណោះ នាងសម្រាលបានកូនប្រុសម្នាក់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការមានកូន១នេះមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់គ្រួសារតារាចម្រៀងល្បីល្បាញនេះ ព្រោះនៅថ្ងៃរៀបការនាងថា ចង់បានកូន៣នាក់ ហេតុនេះហើយ សុគន្ធកញ្ញា ត្រូវការយកតាមយកកូន២នាក់ថែមទៀត៕

RELATED ARTICLES