Monday, September 22, 2025
Homeតារាខ្មែរស្រីស្អាតគីម ហួរ អ្នកដឹកនាំមិនបំពេញក្តីស្រមៃចង់ជួប Idol

ស្រីស្អាតគីម ហួរ អ្នកដឹកនាំមិនបំពេញក្តីស្រមៃចង់ជួប Idol

តារាសម្ដែងគីម ហួរ ធ្លាប់ថតនិងសម្ដែង MV ជាមួយតារាចម្រៀងល្បីៗនៅហង្សមាស ជាច្រើនដួងមកហើយ ដូចជា លោកណុប បាយ៉ារិទ្ធ ,នី រតនា ,ពេជ្រ សោភា និងសុខ ស្រីនាង ជាដើម ដែលការចេញមុខតាមខារ៉ាអូខេជាញឹកញាប់នេះមកហើយ ទើបអ្នកខ្លះថា គីម ហួរ មានខ្សែនៅហង្សមាស។

ទោះជាយ៉ាងណា គីម ហួរ ថា នាងគ្មានខ្សែ ទុយោនៅផលិតកម្មនោះទេ គឺអ្នកដឹកនាំសម្ដែងបានហៅនាងថតកន្លងមកនោះ អាចមកពីពួកគាត់គិតថា នាងស័ក្តិសមក្នុងការសម្ដែងបទចម្រៀងនោះច្រើនជាង។ នាងថា ក្រៅពីមានឱកាសបានថត​MV ជាច្រើនបទនៅហង្សមាស នោះ។

ថ្មីៗនេះ នាងទើបថតភាពយន្ដមួយចប់ឲ្យផលិតកម្មហង្សមាស និងកំពុងថតរឿងថ្មីមួយទៀតផងដែរ ឲ្យផលិតកម្មនេះ ប៉ុន្តែដោយសារអ្នកដឹកនាំរឿងមិនចង់ឲ្យនាងនិយាយពីសាច់រឿងទាំងនោះ មុនដាក់បញ្ចាំង ទើបនាងមិនអាចប្រាប់ដល់អ្នកកាសែតលមិ្អតបានឡើយ។

ថ្វីត្បិតែស្រីស្អាតគីម ហួរ ឆក់បានការសម្ដែង MV បទល្បីៗនៅហង្សមាស រួមទាំងត្រៀមចេញមុខក្នុងភាពយន្ដខ្នាតធំរបស់ផលិតកម្មនេះមែន ប៉ុន្ដែអតីត Freshie Girl កាលពីឆ្នាំ២០១៤រូបនេះ​បានអះអាងថា នាងនៅតែមិនទាន់អស់ចិត្តទេ ព្រោះមិនទាន់បានចាប់ដៃថតសម្ដែងជាមួយតារាក្នុងចិត្តរបស់នាង (Idol) គឺកំពូលតារាចម្រៀងព្រាប សុវត្ថិ ។

គីម ហួរ ថា អ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅហង្សមាស មិនដែលដាក់នាងឲ្យបានថតជាមួយលោកព្រាប សុវត្ថិ ឡើយ​ហេតុនេះហើយបានជាធ្វើឲ្យនាងនៅតែមិនទាន់បានសម្រេចចំណងចង់ថតសម្ដែងជាមួយព្រាប សុវត្ថិ។

គីម ហួរ វាចាថា ”ខ្ញុំបានថតជាមួយតារាចម្រៀងល្បីៗរបស់ហង្សមាស ច្រើននាក់មកហើយ នឹងទទួលបានបទពិសោធន៍ច្រើនពីបងៗ។ ប៉ុន្ដែរចំពោះតារាចម្រៀងព្រាប សុវត្ថិ វិញ ខ្ញុំអត់ទាន់បានថតសម្ដែង MV ជាមួយគាត់សោះ ទើបមិនអស់ចិត្តសោះ។ បងព្រាប សុវត្ថិ គាត់ជា Idol របស់ខ្ញុំតាំងពីនៅតូចៗម្ល៉េះ។ ខ្ញុំស្រលាញ់ពេញចិត្តបទមច្រៀងរបស់គាត់ខ្លាំងណាស់ ដូចជាបទ ”ហែកបេះដូង” ជាដើម នៅតែស្រលាញ់បទទាំងនោះរហូតមកដល់ពេលនេះ”។

ទោះជាគីម ហួរ ចូលប្រឡូកសិល្បៈជាង៥ឆ្នាំ ប៉ុន្តែមិនទាន់បានថតកៀកកើយជាមួយលោកព្រាប សុវត្ថិ មែន ប៉ុន្តែនាងថា នាពេលខាងមុខអាចនឹងសម្រេចបំណងក្នុងការថតសម្ដែងជាមួយតារាចម្រៀងជើងចាស់របស់ផលិតកម្មមួយនេះជាមិនខាន។

ការទន្ទឹងរង់ចាំថតសម្ដែងជាមួយលោកព្រាប សុវត្ថិ របស់ស្រីស្អាតគីម ហួរ នៅពេលនេះ ស្របពេលដែលលោកព្រាប សុវត្ថិ បានចាប់អារម្មណ៍ក្នុងការចាប់ដៃសម្ដែងជាមួយអ្នកមេម៉ាយ ប៉ាច គីមមួយ ជាងតារាផ្សេងៗទៀត ដូចជាថ្មីៗនេះ អ្នកទាំងពីរបានថត MV រួមគ្នាបទ ”កូនយំល្វើយៗ” បន្ទាប់ពីឆ្នាំមុនពួកគេថតបទ ”មាន់ស្រែបន្លែស្រស់”។

គីម ហួរ ទើបតែមានអាយុ២៣ឆ្នាំទេ ប៉ុន្តែនាងបានដាក់ទុនជាមួយគូស្នេហ៍បើកភោជនីយដ្ឋានអឹម ហ្វាយ (M Five) ដោយចំណាយថវិការអស់ជាច្រើនម៉ឺនដុល្លារ។

យ៉ាងណា ស្រីស្រស់ដែលមានស្រុកកំណើតមកពីខេត្តកំពត រូបនេះ អះអាងថា​ពេលនេះបំណងរបស់នាងទើបបានសម្រេចត្រឹម៤០%ប៉ុណ្ណោះក្នុងជីវិត ហេតុនេះហើយនាងត្រូវការ៦០%ថែមទៀត ដើម្បីសម្រេចក្ដីបំណងធំ ព្រោះនាងចង់បន្ថែមនូវមុខរបរផ្សេងៗទៀតនាពេលខាងមុខ។

ប៉ុន្ដែរឿងដឹកដៃគូស្នេហ៍ចូលរោងការវិញ គីម ហួរ ថា នាងសុខចិត្តដើរការមិត្តភក្ដិសិនចុះ តែរូបនាងវិញគ្មានគម្រោងរៀបការដូចគេឆាប់ៗឡើយ៕

RELATED ARTICLES