Monday, September 22, 2025
Homeតារាខ្មែរឌុច លីដា សារភាពពិតជាមានកូន១មែន ជាមួយ...

ឌុច លីដា សារភាពពិតជាមានកូន១មែន ជាមួយ…

តារាសម្ដែងឌុច លីដា បានសារភាពថា ពេលនេះនាងពិតជាមានកូន១មែន ប៉ុន្ដែនាងថា មិនចង់បង្ហាញ ឬនិយាយរឿងស្វាមីនោះទេ។ ការចេញមុខមកអះអាងរបស់លីដា នៅពេលនេះ បន្ទាប់ពីថ្មីៗនេះ លីដា បានបង្ហាញរូបទារកម្នាក់ដែលមានអាយុជាង១ខែ ហើយត្រូវបានគេសង្ស័យថា ជាកូនរបស់នាង ព្រោះនាងបានចាត់ទុកខ្លួនឯងថាជាម្ដាយទារកនោះ។

ប៉ុន្ដែអ្នកដឹកនាំភាពយន្ដនិងតារាសម្ដែងមួយចំនួន បែរជានៅតែសង្ស័យថា ក្មេងនោះមិនមែនជាកូនរបស់លីដា ទៅវិញ ដោយពួកគេសំអាងថា លីដា ថតសិល្បៈរហូតមិនដែលបាត់មុខយូរខែ ហើយក៏មិនដែលឃើញពពោះទេ ហើយម៉េចបានស្ងាត់ៗ នាងមានកូនបែបនេះ?

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឌុច លីដា បាននិយាយលាយឡំសំណើចថា នាងពិតជាមានកូន១ពិតប្រាកដមែន។

តារាសម្ដែងស្រអែមស្រស់រូបនេះថា ពេលនេះកូនរបស់នាងមានអាយុ១ខែកន្លះទៅហើយ ប៉ុន្តែនាងគ្មានគម្រោងរៀបការឆាប់ៗទេ។

ឌុច លីដា វាចាថា ”អូបង! កូនហ្នឹងជាកូនរបស់ខ្ញុំមែនតើ។ ខ្ញុំមានកូនប្រុសម្នាក់អាយុ១ខែកន្លះហើយ។ ខ្ញុំបានសម្រាលកូននៅក្រៅស្រុក ហើយមុនសម្រាល ខ្ញុំមិនបានឈប់ពីសិល្បៈយូរអីទេ គឺថតរហូតហ្នឹង។ ចំពោះរឿងរៀបការវិញ ខ្ញុំមិនទាន់គិតគូរទេ “។

ឌុច លីដា ប្រាប់ថា នាងមិនបារម្ភច្រើនថា នាងមានកូនមុនរៀបការនាំឲ្យមានការរិះគន់ ឬធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងធ្លាក់ចុះនោះទេ ព្រោះពេលនេះនាងផ្ដោតសំខាន់ទៅលើការយកពេលវេលាមកមើលថែកូនរបស់នាងឲ្យបានល្អ។ ដោយឡែក ស្វាមីរបស់នាងវិញជាមន្រ្ដីរាជការម្នាក់ ហើយបុរសនោះរាងអៀនៗបន្ដិច ហេតុនេះហើយនាងមិនដឹងថា ពេលណាអាចបង្ហាញមុខប្ដីជាសាធារណៈបានឡើយ។

ឌុច លីដា បន្ថែមថា ”ស្វាមីខ្ញុំជាមន្រ្ដីរាជការម្នាក់។ និយាយទៅគាត់ជាបុរសដែលអៀនៗបន្ដិច អីចឹងខ្ញុំមិនដឹងថាពេលណាអាចបង្ហាញគាត់បានទេ។​ខ្ញុំក៏មិនចង់និយាយរឿងស្វាមីរបស់ខ្ញុំច្រើនដែរ ព្រោះគាត់មិនមែនជាអ្នកសិល្បៈទេ”។

ឌុច លីដា ថា ក្រោយមានកូន១នេះ នាងនៅតែទទួលការងារសិល្បៈដដែល ប៉ុន្ដែអាចថតសម្ដែងដូចជាស្ពត និងការងារសិល្បៈខ្លីៗ។ ប៉ុន្តែបើការងារសិល្បៈវែងៗ ដែលប្រើពេលរាប់ខែ​នាងមិនអាចថតសម្ដែងបានឡើយ ព្រោះនាងចង់យកពេលមកមើលថែកូនឲ្យបានច្រើន។

ក្រៅពីឌុច លីដា តារាដែលមានកូនមុនរៀបការ មានដូចជា អ្នកនាងឡោម លក្ខិណា, សុន ស្រីពេជ្រ , នៅ សុនិតា , ទេព សម្ផស្ស និងនីរ័ត្ន ជាដើម។ មុនសារភាពរឿងមានកូន១នេះ ឌុច លីដា ធ្លាប់ថតសម្ដែងភាពយន្ដជាច្រើនរឿង ដូចជា ”ព្រាយខ្លា”, ”ស្បែកគង់”, ”នារីវេទមន្ដ” និង ”ទេពធីតានិស្ស័យ”ជាដើម។

លីដា ថា ការមានកូន១ មិនមែនជាទីបញ្ចប់នៃអាជីពសិល្បៈរបស់នាងទេ ព្រោះនាងបានតស៊ូស្រលាញ់អាជីពសិល្បៈនេះជាច្រើនឆ្នាំមកហើយ ហេតុនេះហើយនាងនៅតែធ្វើការងារសិល្បៈដែលខ្លួនអាចធ្វើបាន៕

RELATED ARTICLES