Monday, September 22, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ចេញបើកឆាក វាយបកលោកព្រាប សុវត្ថិ

ឱក សុគន្ធកញ្ញា ចេញបើកឆាក វាយបកលោកព្រាប សុវត្ថិ

បន្ទាប់ពីបាត់មុខពីឆាកតន្រ្ដីជិត៥ខែ នៅពេលនេះ តារាចម្រៀងឱក សុគន្ធកញ្ញា បានវិលមករកអាជីពចាស់វិញហើយ​តាមរយៈការចេញបទចម្រៀងបើកឆាកលើកដំបូង គឺបទ ”កូនយំល្វើយៗ” ដែលច្រៀងតបទៅព្រាប សុវត្ថិ ហើយបទរាំវង់នេះមានចំណងជើងស្រដៀងគ្នាទៅនឹងបទចម្រៀងល្បីល្បាញរបស់តារាចម្រៀងខ្មែរសុរិន្ទ ចង្វាក់កន្ទ្រឹម លោកចាន់ មករា “ចាបយំល្វើយៗ” ដែរ។

ការចេញមកស្ដារមុខមាត់ឡើងវិញរបស់សុគន្ធកញ្ញា ទាំងនៅសរសៃខ្ចីបែបនេះ ហាក់ដូចជានាងប្រថុយពេកហើយ បើទោះជាប្អូនថ្លៃថៅកែហង្សមាស រូបនេះ មិនសូវហ៊ានរាំខ្លាំងៗដូចមុនក្ដី ប៉ុន្តែគួរទុកពេលឲ្យរឹងដៃរឹងជើងជាងនេះ ទើបងាយស្រួលរាំ។

ដោយឡែក អ្នកនៅលើបណ្ដាញសង្គមវិញ បានលើកជាសំណួរថា តើកូនធំជាអ្នកយំ ឬកូនតូចជាអ្នកយំ ទារបៅទឹកដោះគោ? ប៉ុន្ដែសុគន្ធកញ្ញា មិនឆ្លើយតបឡើយ។

ក្រោយចេញបទចម្រៀងថ្មីមួយបទនេះហើយ ឱក សុគន្ធកញ្ញា ក៏ត្រៀមឡើងច្រៀងនៅលើឆាកតន្រ្ដីនៅថ្ងៃស្អែកនេះដែរហើយ ពេលនោះគេអាចមើលដឹងថា តើសន្ទុះនៃការគាំទ្ររបស់មហាជនចំពោះប្អូនថ្លៃលោកថៅកែហង្សមាស នៅពេលនេះ នៅតែខ្លាំងទៀត ឬក៍ចុះខ្សោយជាងមុន?

ប៉ុន្ដែការដែលហង្សមាស បានយកបទដែលកំពុងតែល្បីរបស់ព្រាប សុវត្ថិ “កូនយំល្វើយៗ” មកឲ្យសុគន្ធកញ្ញា ច្រៀងដោយមិនហុចទៅឲ្យតារាផ្សេងទៀតនោះ បញ្ជាក់ថា សុគន្ធកញ្ញា ពិតជាត្រូវបានលោកថៅកែហង្សមាស យកចិត្តទុកដាក់ជាងតារាផ្សេងៗទៀតរបស់ផលិតកម្មនេះមែន ទើបឆក់ឱកាសនេះដើម្បីឲ្យនាងបានល្បីឡើងវិញ តាមរយៈការប្រគល់បទនេះឲ្យច្រៀង ដោយមើលរំលងតារាស្រីទាំងឡាយនៅហង្សមាស។

ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយលោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស នឹងជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស។

ក្រោយរៀបការបានជាង៦ខែ សុគន្ធកញ្ញា ក៏សម្រាលបានកូនប្រុស១ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ ឆាលី។

ការមានកូន១នេះមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់សុគន្ធកញ្ញា ព្រោះនាងចង់បានកូន២ថែមទៀត ហេតុនេះហើយគេជឿថា ក្រោយកូនប្រុសទី១ លូតលាស់ធំជាងនេះបន្ដិចហើយ សុគន្ធកញ្ញា នឹងរៀបគម្រោងយកកូនទី២ជាមិនខានឡើយ៕

RELATED ARTICLES