Monday, September 22, 2025
Homeតារាខ្មែរស្រីស្រស់ជីមមី ទំនងជាដល់ពេលត្រូវលា PNN ខណៈលោកគួច ខេវិន សរសើរ...

ស្រីស្រស់ជីមមី ទំនងជាដល់ពេលត្រូវលា PNN ខណៈលោកគួច ខេវិន សរសើរ…

ពិធីការិនីខ្ពស់ស្រឡះរាងស្វែលស្អាត កញ្ញាម៉េង ឃុននី ហៅជីមមី (Jimmy) បានដើរចេញពីទូរទស្សន៍ PNN ហើយ ដែលធ្វើឲ្យមិត្តភក្ដិរួមការងារមួយចំនួនមានការសោកស្ដាយ ចំពោះតារាដែលពូកែវោហាស័ព្ទ ហើយជាពិធីការិនីដែលលេចធ្លោជាងគេនៅទូរទស្សន៍មួយនេះ។

ទោះជាយ៉ាងណា គេជឿថា សមត្ថភាពរបស់កញ្ញាជីមមី មិនខ្វះបណ្ដាស្ថានីយទូរទស្សន៍ដែលរង់ចាំត្រងទទួលយកនាងឡើយ។

អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅជីមមី ជាច្រើនលើក តែតេមិនចូលឡើយ។ ចំណែកការតេតាមឆាកហ្វេសប៊ុក ក៏នាងមិនទទួល ខណៈដែលសួរតាមឆាត ក៏នាងមិនឆ្លើយតប ទើបមិនអាចសុំការបំភ្លឺបានទេ ជុំវិញការដែលពិធីការនិរីរូបនេះសម្រេចចិត្តផ្លាស់ប្ដូរទ្រនុំនៅឆ្នាំ២០២០នេះ។

ប៉ុន្ដែលោកគួច ខេវិន អ្នកផលិតកម្មវិធីនិងដឹកនាំកម្មវិធីប្រគំតន្រ្ដី “Anchor Fun Zone” របស់ទូរទស្សន៍ PNN បានឲ្យដឹងថា ជីមមី បានផុតកុងត្រាជាមួយ PNN ហើយ ហេតុនេះនាងជាយុវវ័យអាចនឹងមានគោលដៅផ្សេងទៀតដែលគេចង់ធ្វើ។ ទោះជាផុតកុងត្រាក្ដី ប៉ុន្តែពេលនេះលោកជឿថា ជីមមី នៅតែបន្ដរួមការងារជាមួយPNN តទៅទៀតជាមិនខាន។

លោកខេវិន បញ្ជាក់ថា ជីមមី ជាពិធីការិនីម្នាក់ដែលមានសមត្ថភាព ហើយមានក្រមសីលធម៌ល្អ និងមិនចេះឆ្មើងឆ្មៃឡើយ គឺធ្វើការគោរពពេលវេលាណាស់។

កញ្ញាម៉េង ឃុននី ហៅជីមមី (Jimmy Meng) ត្រូវបានគេទទួលថា ជាពិធីការិនីដែលដែលពូកែអត្ថាធិប្បាយ និងចេះបង្កបរិយាកាសឲ្យអ្នកទស្សនាដាក់អារម្មណ៍ទៅតាមកម្មវិធីរបស់នាង។

ពិធីការិនីវ័យ២៥ឆ្នាំនេះ ចេះនិយាយភាសាដល់ទៅ៤ គឺខ្មែរ, អង់គ្លេស , ថៃ និងចិន យ៉ាងស្ទាត់ជំនាញ។

នៅតាមបណ្ដាកម្មវិធីសម្ពោធក្រុមហ៊ុនធំៗមួយចំនួន រួមទាំងកម្មវិធីរបស់ក្រុមហ៊ុន Agency ផង គេឃើញកញ្ញាជីមមី លេចមុខជាបន្ដបន្ទាប់ ហើយតម្លៃខ្លួននាងប្រដមប្រសងជាមួយពិធីការិនីខៀវ សានសាណា និង Vj ណាណា ដែរ គឺ១កម្មវិធី នាងស៊ីថ្លៃ៥០០ដុល្លារ សម្រាប់កម្មវិធីរយៈពេល១ម៉ោង ខណៈដែលកម្មវិធីដូចគ្នា បើធ្វើនៅខេត្ត នាងស៊ីថ្លៃជិត១ពាន់ដុល្លាឯណោះ។

មហាជនបានលើកឡើងថា បើសិនជា PNN បាត់បង់ជីមមី នោះ ស្ថានីយនេះពិបាករកអ្នកដែលចូលជំនួសតំណែងនាងណាស់។

លោកឧកញ៉ាលី ឆូកឆៃ អគ្គនាយកទូរទស្សន៍ PNN ទូរស័ព្ទចូល តែលោកមិនទទួលឡើយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ទើបមិនអាចសុំការបញ្ជាក់ពីម្ចាស់ទូរទស្សន៍មួយនេះបានឡើយ។

យ៉ាងណា ដំណឹងនៃការចាកចេញរបស់ជីមមី នៅពេលនេះ ប្រាកដជាធ្វើឲ្យស្ថានីយទូរទស្សន៍ធំៗទាំងឡាយ ប្រាកដជាចង់អូសទាញនាងធ្វើជាសមាជិកជាមិនខាន ខណៈដែលតាមព័ត៌មានថា ហង្សមាស និង CTN បានចាប់អារម្មណ៍ជីមមី ជាយូរមកហើយ។

ក្រៅពីអាជីពពិធីការិនីជីមមី ធ្លាប់អះអាងថា នាងចង់បន្ថែមអាជីពថ្មីជាអ្នកថតភាពយន្ដ និងខារ៉ាអូខេផងដែរ។

ដោយឡែក ទាក់ទងគូស្នេហ៍វិញ​តារាខ្ពស់ស្រឡះរូបនេះថា នាងឃើញគេមានគូដើរលេងទៅក្រេបចន្ទទឹកឃ្មុំនៅក្រៅស្រុក ចិត្តចង់តែចង់បានគូដូចគេដែរ ប៉ុន្ដែនាងថា ពេលនេះមិនទាន់មានមនុស្សពិសេសក្នុងបេះដូងឡើយ៕

RELATED ARTICLES