Monday, September 22, 2025
Homeតារាខ្មែរសួស វីសា ប្រឹងឡើងច្រៀងរាំ ទាំងចាញ់កូន

សួស វីសា ប្រឹងឡើងច្រៀងរាំ ទាំងចាញ់កូន

សួស វីសា កំពុងចាញ់កូនខ្លាំង ខណៈដែលប្ដីនាងលែងឆ្ងល់តទៅទៀតរឿងវីសា ចេះ តែឃ្លានម្ជូរ និងក្អួតចង្អោររហូត​ ព្រោះនៅពេលទៅពេទ្យពិនិត្យ ទើបដឹងថា តាមពិតគឺមកពីវីសា ចាញ់កូនសោះ។

ស្វាមីរបស់សួស វីសា លោកថមមី អរស្ទើរតែហោះ ពេលដែលដឹងថា ខ្លួនបានក្លាយទៅជាឪពុករបស់គេ ហើយតារាសម្ដែងរូបនេះបានប្រកាសប្រាប់មេឃថា​លោកស្រលាញ់ភរិយាសួស វីសា គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ហើយសន្យាថា​នឹងមើលថា នាងនិងកូនអស់១ជីវិតទៀតផង។

បើទោះជារកកលក្អួតចង្អោរយ៉ាងណា ក៏សួស វីសា មិនសម្រាកពីអាជីពសិល្បៈឡើយ ដោយនាងប្រឹងចេញច្រៀងរាំទាំងសុខភាពមិនសូវល្អ ដូចជា នៅថ្ងៃទី២៩ ខែកុម្ភៈ នេះ វីសា បានប៉ះជាគ្នាជាមួយឱក សុគន្ធកញ្ញា ដែលទើបវិលត្រឡប់មកឆាកតន្រ្ដីវិញទៀតផង។

ដោយឡែក​ អំឡុងពេលដែលចាញ់កូនលើកដំបូងខ្លាំងនេះ វីសា ហាក់បោះបង់គំនិតចង់ប្រជែងយកតំណែងលេខ២ នៅហង្សមាស ទៅហើយ ខណៈដែលសុគន្ធកញ្ញា នៅជាស្រពេចស្រពិលនៅឡើយ ចំពោះថានាងនៅតែឈរលើគេទៀតឬធ្លាក់ចុះ?

សួស វីសា បានរៀបការកាលពីថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយលោកប៊ុនថុល ប៊ុនថង ហៅថមមី ហើយប្តីប្រពន្ធតារា១គូនេះបានដឹកដៃគ្នាទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon)​នៅប្រទេសប៉ែកអឺរ៉ុបជាច្រើន និងបានទៅជួបគ្រូពេទ្យសម្ភពនៅប្រទេសថៃ ដើម្បីពិភាក្សាររឿងយកកូនភ្លោះ ព្រោះវីសា មិនចង់ពពោះច្រើនដង នាំឲ្យខាតពេលវេលាលេងសិល្បៈ។

យ៉ាងណា ពេលនេះម្ចាស់បទ ”វាសនាបុប្ផាស្វាយរៀង” ជិតក្លាយទៅជាម្ដាយគេ ហើយតែនាងមិនទាន់បង្ហើបថា កូនក្នុងផ្ទៃរបស់នាងជាកូនប្រុសឬស្រី ហើយទោលឬភ្លោះឡើយ។

គួរបញ្ជាក់ថា សួស វីសា ស្ថិតក្នុងចំណោមតារាមានទ្រព្យច្រើន ដែលពេលនេះនាងរស់នៅផ្ទះវីឡា និងជិះរថយន្ដទំនើបៗជាច្រើនគ្រឿងឆ្លាស់គ្នា ដូចជា Lexus LX 570 Koru 2020, Lexus NX 200t និងMazda ជាដើម។

ជុំវិញការមានទ្រព្យលឿនដូចផ្លេកបន្ទោររបស់សួស វីសា នៅពេលនេះ នៅតែជាសំណួររបស់មហាជនជាច្រើនឆ្ងល់ថា តើនាងបានលុយមកពីណាច្រើនម្ល៉េះ នៅរយៈពេលចុងក្រោយនេះ?

RELATED ARTICLES