កែវ និសា ប៊ិះតែក្លាយទៅជាជំទាវទៅហើយ ក្រោយនាងប៉ះស្នេហ៍ជាមួយមន្ត្រីធំម្នាក់ ហើយបានផ្អាកពីសិល្បៈនិងយកពេលវេលាដើរចាយលុយនៅក្រៅស្រុកមួយប្រាវ ហើយឡើងកាលីពទិញរថយន្តទំនើបម៉ាក AUDI ជិះយ៉ាងហ៊ឺហា។
តារាមួយចំនួនពេលឃើញនិសា តាមសម្លឹងស្ទើរតែជាប់សរសៃក ព្រោះពេលនោះ និសា គិតតែពីថែស្បែកឱ្យសខ្ចី ហើយស្លៀកសម្លៀកបំពាក់ថ្លៃៗបែបជំទាវទៀតផង ខណៈដែលមន្ត្រីធំដែលតាមស្នេហានាងនោះជាបុរសមានអំណាចខ្លាំង អ្នកណាក៏គោរពកោតខ្លាចឥទ្ធិពលរបស់លោកនោះបានស្រលាញ់អ្នកមេម៉ាយរូបនេះកាន់តែខ្លាំង និងមិនចង់ឱ្យនាងថតសម្តែងហាលថ្ងៃទៀតឡើយ ព្រោះខ្លាចខ្លោចស្បែក ទើបបាត់មុខនិសា អស់មួយរយៈធំ។

ប៉ុន្តែនៅពេលដែលតារារួមអាជីពស្ទើរតែគ្រប់គ្នាត្រៀមហៅនិសា ថា “ជំទាវៗ” នោះ ស្រាប់តែចំណងស្នេហារបស់អ្នកមេម៉ាយរូបនេះបែរជាក្រឡាប់ចាក់ ធ្វើឱ្យនាងរបូតតំណែងធំនោះកណ្តាលផ្លូវទៅវិញ ដោយសារតែលោកធំនោះប្រចណ្ឌនាងខ្លាំងពេក ហើយថែមទាំងមានពាក់ព័ន្ធស្នេហ៍ជាមួយតារាមួយចំនួនទៀតផង។
កែវ និសា ឬវង្ស សុផាវណ្ណ បានបង្ខំចិត្តវិលមករកអាជីពចាស់វិញ ធ្វើឱ្យនាង “ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច” ព្រោះតំណែងជំទាវក៏បាត់អតីតគូស្នេហ៍ប្រុសក្មេងលឹម ជាឡាយ ក៏ងាកទៅស្នេហ៍ស្និទ្ធកញ្ញាគៀត សុវណ្ណាឡាង ទៅហើយ ទើបធ្វើឱ្យសុផាវណ្ណ ហៅនិសា តុកស៊ិកខ្លាំងពេក ហើយអស់ជំនឿចិត្តលើប្រុសៗតទៅទៀត ទើបថ្មីៗនេះគេប្រទះឃើញនាងងាកទៅស្នេហ៍ស្និទ្ធថៅកែស្រីលក់ពេជ្រម្នាក់វ័យ៥០ប្លាយ នៅម្តុំផ្សារធំថ្មី។

ប្រភពបានឱ្យដឹងថា កាលពីពេលថ្មីៗនេះនៅក្នុងពិធីមួយដែលសុទ្ធតែមានវត្តមានអ្នកជំនួញធំចូលរួមនោះ គេឃើញនិសា និងថៅកែស្រីទៅបង្ហាញមុខរួមគ្នាដែរ ទើបធ្វើឱ្យម្នាក់ៗស្រឡាំងកាំង។

ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ គឺសម្រស់កែវ និសា នៅតែក្មេងជាងវ័យ ហើយសាច់កាន់តែសខ្ចីរលើបរលោងម៉ដ្ឋខៃដូចបណ្តូលចេកដដែល ទើបធ្វើឱ្យកន្លងមកអតីតស្វាមីនាងអាណិកជនខ្មែរ នៅអាមេរិក លោកគាំ វារី នៅតែដកសោកស្តាយអាឡោះអាល័យស្បែកសាច់អ្នកមេម៉ាយរូបនេះ បើទោះជា លោករកបានប្រពន្ធថ្មីជាអ្នកគ្រូពេទ្យក្រមុំ មកស្អំរបួសបេះដូងទៅហើយក្តី។

គួរបញ្ជាក់ថា កែវ និសា ជាតារាមានមន្តស្នេហ៍ក្នុងសិល្បៈ ហើយក៏ជាមុខសញ្ញានៃការតាមស្នេហ៍ពីសំណាក់ប្រុសៗទាំងឡាយនោះ បានលែងលះប្តី លោកគាំ វារី កាលពីឆ្នាំ២០០៩ ហើយពេលនេះលេចឮថា នាងមានកូនស្រីវ័យជិត១០ឆ្នាំម្នាក់ ជាមួយអតីតប្តី។ ប៉ុន្តែកែវ និសា មិនដែលហ៊ានលាតត្រដាងរឿងមានកូន ហើយក៏មិនចង់រំឮករឿងស្នេហ៍ចាស់ទៀតដែរ។

អ្វីដែលធ្វើឱ្យភ្ញាក់ផ្អើល គឺពេលនេះ និសា បែរជាលែងអើពើសំណើស្នេហ៍ពីប្រុសៗអ្នកមានទ្រព្យនិងអំណាចទៀតហើយ បានជានាងងាកទៅស្នេហ៍ស្និទ្ធថៅកែស្រីលក់ពេជ្រ ដោយមិនខ្វល់ពីប្រុសៗទាំងឡាយដែលរង់ចាំត្រងស្នេហានាងទេ។

ប្រភពបានឱ្យដឹងថា និសា នឹងប្រឈមជាប់ទ្រុងស្នេហ៍ថៅកែស្រីពិបាករើខ្លួនចេញ ហើយនាងអាចនឹងប្រឈមបាត់មុខពីអាជីពសិល្បៈម្តងទៀតមិនខាន បើសិនជានាងនៅតែស្អិតល្មួតជាមួយស្រី ដែលមានទ្រព្យស្តុកនោះទៀត ព្រោះថៅកែស្រីតែស្រលាញ់តារាស្រីណាម្នាក់ហើយ តែងហួងហែងខ្លាំងណាស់។

កែវ និសា ក្រោយលេចឮប៉ះស្នេហ៍ថៅកែស្រីសាជាថ្មី ពេលនេះនាងនៅតែហ៊ឺហាមិនចាញ់អំឡុងមន្ត្រីធំតាមស្នេហ៍នាងឡើយ ដោយពេលខ្លះគេឃើញនាងជិះរថយន្ត Lexus LX570 ឆ្លាស់គ្នាជាមួយ Audi ទៀតផង៕