Monday, September 22, 2025
Homeតារាខ្មែរអស់ទាស់!!! តារាស្រីល្បីៗ ជិះរថយន្តទំនើប Lexus LX 570 ថ្លៃស្មើវីឡា១ខ្នង

អស់ទាស់!!! តារាស្រីល្បីៗ ជិះរថយន្តទំនើប Lexus LX 570 ថ្លៃស្មើវីឡា១ខ្នង

នៅឆ្នាំ២០២០នេះ គេឃើញមានតារាស្រីល្បីៗដល់ទៅ៩ដួង បានលេងម៉ូដរថយន្ដទំនើប Lexus LX 570 ជិះប្រជែងគ្នាយ៉ាងហ៊ឺហា ដែលរថយន្ដ១គ្រឿង ថ្លៃស្មើផ្ទះវីឡា១ខ្នង។

ស៊ឹម សូលិកា ៖ ក្រោយដឹកដៃលោកអេង រិទ្ធី រៀបការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ពេលនេះ សូលិកា មិនទាន់ពពោះទេ ប៉ុន្តែនាងជិះរថយន្ដទំនើបជាច្រើនគ្រឿងឆ្លាស់គ្នា ក្នុងនោះ មានរថយន្ដ៣គ្រឿង ក្នុងនោះ ក៏មានរថយន្ត Lexus LX 570 Kuro 2020 ១គ្រឿងផងដែរ។

អ្នកនាងសុឹម សូលិកា និងស្វាមី លោកអេង រិទ្ធី

យក់ ថិតរដ្ឋា ៖ តារាចម្រៀងផលិតកម្មថោន រូបនេះ ជិះរថយន្ដ Lexus LX 570 ពណ៌ខ្មៅ យ៉ាងកាលីពតែម្ដង បើទោះជាអាជីពចម្រៀងរបស់នាងមិនសូវលេចធ្លោក្ដី។

អ្នកនាងយក់ ថិតរដ្ឋា និងស្វាមី លោកឃុំ ប៉ុណ្ណាដែត ជាមួយកូន

ឈួន សុវណ្ណឆ័យ ៖ អ្នកចម្រៀងមេម៉ាយកូន២រូបនេះ ក្រៅពីទៅណាមកណាចូលចិត្តពាក់មាសស្រោចខ្លួននោះ ថៅកែចិញ្ចឹមជ្រូករូបនេះក៏ជិះរថយន្ដទំនើប Lexus LX 570 ពណ៌ស យ៉ាងឡូយផងដែរ។

អ្នកនាងឈួន សុវណ្ណឆៃ

សឿ សុធារ៉ា ៖ តារាកូន២ ដែលជាភរិយាលោកសាពូន មីដាដា រូបនេះ ទោះជាអាជីពសិល្បៈស្ងាត់ដូចចោរលួចសេះមែន ប៉ុន្តែពេលនេះនាងជិះរថយន្ដ Lexus LX 570 ពណស៌ ស្របពេលដែលប្ដីរបស់នាងលែងអើពើរឿងច្រៀងរាំទៀត ហើយតាំងពីឈានជើងចូលប្រឡូកក្នុងឆាកនយោបាយមក។

អ្នកនាងសឿ សុធារ៉ាំ និងស្វាមី លោកសាពូន មីដាដា

លី ម៉ារីណា ៖ តារាកូន១រូបនេះបានវិលមកប្រឡូកសិល្បៈពេញទំហឹងឡើងវិញ ក្រោយស្ងាត់រឿងលោកផ្កាយ៣​ តាមស្នេហ៍ ហើយពេលនេះនាងជិះរថយន្ដ Lexus LX 570 ពណ៌ស នឹងរៀបគម្រោងជាមួយស្វាមីសាត ចាន់ថន ដើម្បីយកកូនទី២។

អ្នកនាងលី ម៉ារីណា ​និងស្ចាមី

សួស វីសា ៖ តារាចម្រៀងហង្សមាស​ រូបនេះ បានទិញរថយន្ដ Lexus LX 570 Kuro 2020 ពណ៌ខ្មៅ តម្លៃជាង២០ម៉ឺនដុល្លារ ហើយពេលនេះនាងកំពុងចាញ់កូនខ្លាំង បន្ទាប់ពីបានដឹកដៃលោកថមមី រៀបការកាលពីថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០១៩។

អ្នកនាងសួស វីសា​ និងស្វាមី លោកថមមី

គង់ វង្សយ៉ាទី ៖ ស្រីស្អាតល្បីមានកូន២នាក់ ប៉ុន្តែមិនដែលឃើញរៀបការរូបនេះ ជិះរថយន្ដ Lexus LX 570 ពណ៌ខ្មៅ ថ្លៃជិត២០ម៉ឺនដុល្លារដែរ ហើយពេលនេះនាងចូលចិត្តតែងខ្លួនកាន់តែសិចស៊ី ក្រោយល្បីមានឧកញ៉ា និងមន្រ្ដីធំៗតាមស្នេហាព្រមគ្នា។

កញ្ញាគង់ វង្សយ៉ាទី

ម៉ាក សែនសូនីតា ៖ ស្រីស្អាតរូបនេះនឹងដឹកដៃលោកប៉ុល វិបូរ ហៅនីត ថៅកែផលិតកម្ម Angkor Picture រៀបការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នេះហើយ។ តូតា ជិះរថយន្ដ Lexus LX 570 ពណ៌ស ចំណែកស្វាមីរបស់នាងជិះរថយន្ដ Lexus LX 570 ពណ៌ខ្មៅ។

កញ្ញាម៉ាក សែនសូនីតា និងលោកប៉ុល វិបូរ

ពៅ លីដា ៖ ថៅកែផ្អកកូនត្រីល្អិតរូបនេះ ក៏ជិះរថយន្ដទំនើប Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារដែរ​ស្របពេលដែលអាជីពសិល្បៈរបស់នាង​ប្រឈមស្ងប់ស្ងាត់ដោយសារតែនាងគៀបធ្មេញ​ មិនទាន់អាចដោះចេញបាន៕

កញ្ញាពៅ លីដា
RELATED ARTICLES