Monday, September 22, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ចេញសាកកម្លាំង

ឱក សុគន្ធកញ្ញា ចេញសាកកម្លាំង

ឱក សុគន្ធកញ្ញា បានចាប់ក្បាលមីក្រូឡើងឆាកសាជាថ្មី កាលពីរាត្រីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងកម្មវិធីប្រគំន្រ្ដីមួយនៅមជ្ឈមណ្ឌលកោះពេជ្រ។ នេះការចេញបើកឆាកវិលរកឆាកតន្រ្ដីដំបូងបំផុត ខណៈដែលនាងបានផ្អាកច្រៀងរាំជាង៥ខែ ដើម្បីចំណាយពេលទៅលើការពពោះ និងសម្រាលកូនដំបូងរបស់នាង។

មុនឡើងច្រៀងរាំឡើងវិញនោះ ឱក សុគន្ធកញ្ញា បានថ្លែងសារយ៉ាងស្រងូតស្រងាត់ថា​នាងមានអារម្មណ៍ពិបាកនិយាយ!​ តែនាងមិនបញ្ជាក់ថាមកពីបញ្ហាអីនោះទេ ខណៈដែលក្រុមអ្នកគាំទ្ររបស់នាងយល់ថា ទោះជារបស់សុគន្ធកញ្ញា ច្រៀងរាំសប្បាយនៅលើឆាកមែន ប៉ុន្ដែនាងអារម្មណ៍នាងនៅជាប់នៅកូនគ្រប់ពេល ព្រោះការឡើងច្រៀងសម្ដែងរបស់នាងនៅពេលនេះ គឺកូនប្រុសរបស់នាងទើបតែមានអាយុជាង៣ខែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ការចេញមុខឡើងវិញរបស់ឱក សុគន្ធកញ្ញា នៅពេលនេះ អាចជាការស្ទាបស្ទង់កម្លាំងងឡើងវិញផងដែរ ដើម្បីចង់ដឹងថា នៅពេលដែលនាងមានប្ដីនិងកូន១នេះ ការគាំទ្រមានការប្រែប្រួលឬយ៉ាងណា?

ប៉ុន្ដែតាមរយៈការលេងក្បាច់រាំទាំងសសៃខ្ចីនេះ សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថា នាងមានការគាំទ្រមធ្យម ប៉ុន្តែស្វាមីរបស់នាង លោកអ៊ឹង សុខលី ដែលជាអ្នកបញ្ជាទាំងមូលលើ Concert នោះ គឺពិតជានៅតែដាក់ភរិយារបស់លោកជាតារាសំខាន់ដូចមុនដដែល ហេតុនេះហើយ ទោះជាសុគន្ធកញ្ញា ប្រឈមការធ្លាក់ចុះខ្សោយជាងមុន ក៏មានប្ដីនៅជួយគ្រប់ពេលវេលាដែរ។

ដោយឡែក រូបរាងរបស់សុគន្ធកញ្ញា វិញ គេសង្កេតឃើញថា នាងហាក់មានព្រលឹងជាងមុន ហេតុនេះហើយគួរតែប្រញាប់សម្រកទម្ងន់ជាបន្ទាន់ ទើបអាចលេងក្បាច់រាំដោយរលូនបានដូចមុន។

ឱក សុគន្ធកញ្ញា រៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយនាងសម្រាលកូនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ Charlie។

ក្រោយមានកូន១នេះ សុគន្ធកញ្ញា ដែលក្លាយទៅជប្អូនថ្លៃថៅកែហង្សមាស នោះ កាន់តែមានអំណាចជាងគេនៅផលិតកម្មនេះ ខណៈដែលបុគ្គលិកហង្សមាស រាប់រយនាក់នៅក្រោមឱវាទប្ដីនាង បានហៅសុគន្ធកញ្ញា ថា ”មេស្រីៗ”៕

RELATED ARTICLES