Monday, September 22, 2025
Homeតារាខ្មែរលោករិន សាវ៉េត រៀបការជាង២ខែ ពូកែថ្នមប្រពន្ធចាញ់កូន

លោករិន សាវ៉េត រៀបការជាង២ខែ ពូកែថ្នមប្រពន្ធចាញ់កូន

តារាចម្រៀងរិន សាវ៉េត បានបង្ហាញការថ្នាក់ថ្នមកាយាប្រពន្ធទី២ អ្នកនាងលឹម គីមហ្គេច ដែលជាអាណិកជនខ្មែរ មកពីបារាំង នោះ កាន់តែខ្លាំងឡើងៗ អំឡុងពេលដែលប្រពន្ធថ្មីនេះកំពុងតែចាញ់កូនដំបូង ក្រោយរៀបការបានជាង២ខែនេះ។

រិន សាវ៉េត បានម៉ាហ្សាបាតជើងឲ្យអ្នកគីមហ្គេច ធ្វើឲ្យនារីដែលជាអាណិកជនខ្មែរ មកពីបារាំង រូបនេះ ស្រួលផងរសើបផង ដោយសារស្នាដៃដ៏ប្រសប់របស់សាវ៉េត។

អ្នកលេងបណ្ដាញសង្គមបានសរសើរលោករិន សាវ៉េត ថា ពិតជាបុរសល្អកម្រររកបានមែន ពិសេសគឺការថ្នាក់ថ្នមកាយាប្រពន្ធដោយចំហ មិនគិតថា ខ្លួនជាតារាចម្រៀងល្បីឈ្មោះម្នាក់នេះ។ ពួកគេបានជូនពរឲ្យរិន សាវ៉េត ឆាប់បានកូនង៉ាឆាប់ៗ បីប្រលែងលេងទៀតផង ខណៈដែលភរិយាតារាចម្រៀងរូបនេះបង្ហាញកាយវិការពិបាកទ្រាំ នៅពេលដែលចាញ់កូនលើកដំបូងនេះ។

គួរបញ្ជាក់ថា ក្រោយរស់នៅជីវិតពោះម៉ាយជិត៣ឆ្នាំ លោករិន សាវ៉េត ដែលភរិយាទី១ ឈ្មោះគង់ សាវី ទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយសារជំងឺមហារីកនោះក៏បានសម្រេចចិត្តរៀបការជាមួយអាណិកជនខ្មែរ មកពីបារាំង អ្នកនាងលឹម គីមហ្គេច ដែលជាអ្នកច្នៃម៉ូដកាបូប។

សាវ៉េត ត្រូវបានភរិយាថ្មីគ្រោងនាំទៅរស់នៅជុំគ្នាលើកទឹកដីបារាំង ប៉ុន្តែតារាមានប្រវត្តិកម្សត់រូបនេះថា មិនចង់ទៅរស់នៅស្រុកគេទេ ទើបធ្វើឲ្យប្រពន្ធថ្មីជិះយន្ដហោះចុះឡើងពីបារាំង មកស្រុកខ្មែរ ជាញឹកញាប់ ហើយពេលនេះជិតបានចំណងដៃកូនដំបូងមួយទៀត ហើយសម្រាប់គ្រួសារអ្នកចម្រៀងរូបនេះ។

ដោយឡែក អ្នកនាងគីមហ្គេច វិញ កាន់តែបង្ហាញកាយវិការស្រលាញ់រិន សាវ៉េត ថែមទៀត នៅពេលដែលនាងមានប្ដីជាតារាចម្រៀងពូកែទាំងច្រៀងថ្នមសំឡេង និងប្រសប់ទាំងថ្នមប្រពន្ធបែបនេះ៕

RELATED ARTICLES