Monday, September 22, 2025
Homeតារាខ្មែរសង្សារពេជ្រ សោភា ចាប់ដៃកញ្ញាចែម ស្រីលក្ខណ៍ "កំលោះលក់ពង"

សង្សារពេជ្រ សោភា ចាប់ដៃកញ្ញាចែម ស្រីលក្ខណ៍ “កំលោះលក់ពង”

តារាចម្រៀងផលិតកម្មថោន លោកឆឹម សក្កដា ដែលត្រូវគេដឹងថា ជាសង្សារពេជ្រ សោភា នោះ បានឲ្យដឹងថា សម្រាប់ឆ្នាំទី១ នៃអាជីពចម្រៀងរបស់លោកនៅផលិតកម្មថោន នេះ បានត្រៀមចេញ១បទសម្រាប់ចូលឆ្នាំខ្មែរ ដែលជាបទចង្វាក់ឡាំលាវ ហើយលោកចាប់ដៃគូជាមួយតារាចម្រៀងចែម ស្រីលក្ខណ៍ នោះ គឺបទ”កំលោះលក់ពង”។

លោកឆឹម សក្កដា និងអ្នកនាងពេជ្រ សោភា

សក្កដា ថា បទនេះនឹងធ្វើឲ្យបងប្អូនបានប្លែកអារម្មណ៍ជាមិនខានឡើយ ខណៈដែលតាំងពីចូលផលិតកម្មថោន លោកបានថតបទចម្រៀងបាន៣បទ ហើយក្នុងនោះ មានបទ២ស្លូវ ២បទទៀត គឺបទ ”គុណបងប្រុស” និង ”នារីចុងក្រោយ”។

ទាក់ទងការចាប់អាជីពចម្រៀងនៅថោន នេះ ឆឹម សក្កដា បានឲ្យដឹងថា លោកបានបាត់បង់ឱកាសថតរឿងភាគនៅទូរទស្សន៍ហង្សមាស ទាំងស្រុងទៅហើយ ប៉ុន្ដែលោកបានដឹងជាមុនទៅហើយថា នេះជាការជ្រើសរើសអាជីពថ្មី ដែលជាការសម្រេចចិត្តដោយខ្លួនឯង។

លោកឆឹម សក្កដា

ប៉ុន្តែសង្សាររបស់ពេជ្រ សោភា រូបនេះថា លោកនឹងនៅតែថតសម្ដែងភាពយន្ដដូចមុន បើសិនជាផលិតកម្មទាំងនោះឲ្យថ្លៃសមរម្យ ហើយមានការអនុញ្ញាតពីថោន ឲ្យថត ព្រោះលោកជាតារាចុះកុងត្រានៅថោន ដល់ទៅ៥ឆ្នាំឯណោះ។

ឆឹម សក្កដា មិនហ៊ានរំពឹងថា អាជីពចម្រៀងរបស់លោកជោគជ័យដូចអាជីពសម្ដែងនោះទេ ដោយលោកថា នៅមានពេលវេលាច្រើនទៀតក្នុងការពង្រឹងសមត្ថភាពឲ្យបានរឹងមាំ។

ដោយឡែក គូស្នេហ៍របស់លោកអ្នកនាងពេជ្រ សោភា វិញ បានប្រាប់សក្កដា ថា ត្រូវប្រឹងប្រែងថែមទៀត ព្រោះពេលនេះ សក្កដា ច្រៀងសម្ដែងសម័យមែន តែនៅបុរាណច្រើនពេក។ ចំណែករឿងដឹកដៃសោភា ចូលរោងការនោះ លោកសក្កដា ថា មិនទាន់អាចកំណត់ពេលវេលារៀបការបានទេ ព្រោះត្រូវការស្វែងយល់ចិត្តគ្នាថែមទៀតសិន៕

កញ្ញាចែម ស្រីលក្ខណ៍
RELATED ARTICLES