Monday, September 22, 2025
Homeតារាខ្មែរបេប៊ី ចូលឆ្នាំខ្មែរ សង្ឃឹម ”ប្រពន្ធកាច”

បេប៊ី ចូលឆ្នាំខ្មែរ សង្ឃឹម ”ប្រពន្ធកាច”

តារាចម្រៀងផលិតកម្មថោន កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី កាន់តែមានភាពទាក់ទាញប្លែកៗទៅ នៅរយៈពេលចុងក្រោយនេះ ពិសេសការតែងខ្លួនបែប Cute ​Cute និងក្បាច់រាំកាន់តែរស់រវើកដែលមានភាពលេចធ្លោនៅផលិតកម្មថោន មិនចាញ់រ៉ាប៊ី ឡើយ។

ដោយឡែក សម្រាប់ពិធីចូលឆ្នាំខ្មែរនេះដែរ កញ្ញាបេប៊ី បានចេញបទថ្មីសន្លាង១បទទៀត តាមរយៈបទ ”ប្រពន្ធកាច” ដែលនាងសង្ឃឹមថា ១បទនេះនឹងកាន់តែធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួល ដោយសារបទនេះមានសាច់ភ្លេងល្អ​ ហើយបេប៊ី ផ្ទាល់ក៏ត្រៀមបំបែកក្បាច់រាំឲ្យប្លែកជាងបទមុនៗផងដែរ។

បទថ្មីរបស់ស្រីស្អាតបេប៊ី នេះជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយលោកម៉ានិត វីរ៉ាយុត្ត និងនិពន្ធបទភ្លេងដោយលោកលាង ស៊ាងលីន ដែលធ្លាប់និពន្ធបទចម្រៀងឲ្យរ៉ាប៊ី ផ្ទុះផងដែរ។

បេប៊ី មានជំនឿចិត្តយ៉ាងមុតមាំថា បទថ្មីរបស់នាងនឹងក្លាយទៅជាបទដែលមានការប្រកួតប្រជែងចម្រៀងសម្រាប់បុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះមិនខានឡើយ។

បេប៊ី បានឲ្យដឹងថា បានឲ្យដឹងថា នាងនឹងបង្កើតក្បាច់រាំឲ្យរស់រវើកជាមួយក្រុម និងត្រៀមសម្ដែងឲ្យបងប្អូនបានជក់ចិត្តសម្រាប់បុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះដែរ តាមរយៈបទ ”ប្រពន្ធកាច”។

ដោយឡែក ក្រុមអ្នកគាំទ្ររបស់តារាចម្រៀងបេប៊ី វិញ ហាក់ជឿជាក់ថា បទចម្រៀងថ្មីរបស់ស្រីស្អាតរូបនេះនឹងទទួលបានការចាប់អារម្មណ៍មិនចាញ់បទ ”មាន់ស្រែ”​របស់រ៉ាប៊ី ដែលផ្ទុះកាលពីឆ្នាំមុនឡើយ។

រីឯបេប៊ី វិញថា នាងនឹងមានបទចម្រៀងមួយចំនួនទៀត ក្រៅពីបទ ”ប្រពន្ធកាច” នេះផងដែរ សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ ហេតុនេះហើយ នាងថា ឆ្នាំ២០២០នេះ ទស្សនិកជននឹងបានឃើញនាងប្លែកជាងឆ្នាំមុនៗជាមិនខាន ព្រោះឆ្នាំនេះ នាងបានត្រៀមច្រើនទាំងបទចម្រៀង និងការបំបែកក្បាច់រាំឲ្យខុសពីតារាចម្រៀងផ្សេងៗទៀត៕

RELATED ARTICLES