Monday, September 22, 2025
Homeតារាខ្មែរអ្នកនាងម៉េង កែវពេជ្ជតា​ - ឈួន សុវណ្ណឆ័យ គាំទ្រសម្តេចហ៊ុន សែន ស្នើសុំកុំឲ្យតារាជេរគ្នាតាម​ Facebook

អ្នកនាងម៉េង កែវពេជ្ជតា​ – ឈួន សុវណ្ណឆ័យ គាំទ្រសម្តេចហ៊ុន សែន ស្នើសុំកុំឲ្យតារាជេរគ្នាតាម​ Facebook

អ្នកនាងម៉េង កែវពេជ្ជតា និងឈួន សុវណ្ណឆ័យ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាន៍របស់សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២២ និងពិធីសំណេះសំណាលពិសាអាហារសាមគ្គី រវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករ សិល្បការិនី ក្រោបប្រធានបទ ”យុវវជនដើម្បីវប្បធម៌ជាតិ” ដែលរៀបចំនៅកោះពេជ្រ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងទិវាវប្បធម៌ កាលពិពេលថ្មីៗនេះ

សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានមានប្រសាសន៍ស្នើសុំឲ្យសិល្បករសិល្បៈការិនី ២ចំណុច គឺទី១. កុំបង្ហាញភាពស៊ិចស៊ីហួសហេតុពេក និងទី២. កុំឈ្លោះគ្នាជេរគ្នាតាមហ្វេសប៊ុក។

សម្តេចហ៊ុន សែន បញ្ជាក់ថា ការបង្ហាញភាពសិចស៊ីជ្រុលពេក នាំឲ្យប៉ះពាល់ដល់ដល់តម្លៃវប្បធម៌ និងបង្ហាញពីកេរ្ដិ៍ខ្មាស ពិសេសគឺតារាស្រីៗតែម្ដង។ ចំណែកការឈ្លោះគ្នាតាមហ្វេសប៊ុក សម្តេចថា គឺមិនសមទាល់តែសោះសម្រាប់សិល្បករសិល្បៈការិនី ព្រោះពួកគេជាមនុស្សរបស់មហាជន ជាបុគ្គលសាធារណៈ ហេតុនេះហើយ សម្តេចសុំអង្វករសូមកុំឲ្យសិល្បករទាំងអស់ឈ្លោះគ្នាតាមហ្វេសប៊ុកទៀត ហើយបើមានរឿងអី គួររកដំណោះស្រាយនិយាយគ្នាតាមទូរស័ព្ទ ឬជួបគ្នាផ្ទាល់តែម្ដងទៅ។

អ្នកនាងម៉េង កែវពេជ្ជតា

ជុំវិញការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដីបែបនេះ តារាចម្រៀងម៉េង កែវពេជ្ជតា បានប្រកាសនៅលើឆាកថា នាងសូមគោរព និងសន្យាធ្វើតាមអនុសាសន៍របស់សម្ដេចពុក ឲ្យបាន១០០%។

ដោយឡែក អ្នកនាងឈួន សុវណ្ណឆ័យ វិញ បានឲ្យដឹងដែរថាការស្លៀកពាក់សំខាន់ណាស់សម្រាប់សិល្បករ ព្រោះវាបង្ហាញឲ្យបរទេសបានឃើញពីវប្បធម៌របស់យើង ហេតុនេះហើយនាងសូមឲ្យតារាទាំងអស់ស្ដាប់ការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្ដី និងយកទៅអនុវត្តឲ្យបានគ្រប់គ្នាផង។

អ្នកនាងឈួន សុវណ្ណឆ័យ

ចំណែកចំណុចដែលសម្តេចនាយករដ្ឋមន្រ្ដី សុំកុំឲ្យតារាឈ្លោះគ្នាតាមហ្វេកប៊ុកនោះ សុវណ្ណឆ័យ ថា នាងគាំទ្រពេញទំហឹងតែម្ដង ដោយនាងថា បើតារាមានការអាកអន់ចិត្តគ្នា គួរតែរកដំណោះស្រាយ ហើយលើកលែង និងអធ្យាស្រ័យឲ្យគ្នា រាប់អានគ្នាទៅ ព្រោះមនុស្សយើង១០ឆ្នាំ មានប៉ុន្មានដង ហើយនៅថ្ងៃខាងមុខ គ្មានអ្នកណាដឹងថា មានរឿងអីកើតឡើងទេ អីចឹងកុំចងកម្មពៀរគ្នាអី៕

RELATED ARTICLES