នៅឆ្នាំ២០២០នេះ គេកត់សម្គាល់ឃើញថា មានតារាចម្រៀងស្រីល្បីៗដល់ទៅ៩ដួង ដែលពួកគេបានរស់នៅផ្ទះវីឡាស្កឹមស្កៃតម្លៃរាប់សែនដុល្លារ មិនចាញ់តារាចម្រៀងនៅប្រទេសជិតខាងឡើយ។
មាស សុខសោភា ៖ តារាចម្រៀងសំនៀងផ្អែមរូបនេះ បានទិញផ្ទះវីឡាស្កឹមស្កៃនៅម្ដុំវត្តសុវណ្ណមុនីសាគរ (សំរោងអណ្ដែត) ហើយនាងមានដីធ្លីមួយចំនួនទៀតផង ក្រោយចាប់ដៃអាណិកជនខ្មែរ មកពីកាណាដា លោកអ៊ឹត រ៉ាដា ជិត១៣ឆ្នាំ នៅតែគ្មានដំណឹងរៀបការ។

ពេជ្រ សោភា ៖ អ្នកមេម៉ាយឡើងកូដរូបនេះ ទិញបានផ្ទះវីឡាដល់ទៅ២ នៅបុរីប៉េង ហួត ក្បែរផ្សារប៉េសេ ហើយនាងមានផ្ទះមួយទៀត នៅក្បែរពនញធនាគារព្រៃស ផងដែរ។ ទោះជាយ៉ាងណា ពេជ្រ សោភា មិនដែលចង់អួតអាងថា នាងមានទ្រព្យច្រើនដូចគេឡើយ។

ឱក សុគន្ធកញ្ញា ៖ ប្អូនថ្លៃថៅកែហង្សមាសរូបនេះ បានទិញផ្ទះវីឡាតម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេ ផ្លូវ២០០៤ ហើយពេលនេះនាងរស់នៅយ៉ាងមានសេចក្ដីសុខជាមួយស្វាមី លោកអ៊ឹង សុខលី និងកូនប្រុសឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅ Charlie ដែលទើបមានអាយុជាង៣ខែ។

សុគន្ធ និសា ៖ តារាចម្រៀងហង្សមាសរូបនេះ បានទិញផ្ទះវីឡាយ៉ាងប្រណីត នៅបុរីមួយនៅខណ្ឌឬស្សីកែវ។ ក្រោយរៀបការជាង២ឆ្នាំ ជាមួយអាណិកជនខ្មែរ មកពីអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ពេលនេះសុគន្ធ និសា មិនទាន់ពពោះកូនដំបូងឡើយ។

សួស វីសា ៖ តារាចម្រៀងកំពុងចាញ់កូនរូបនេះ ក៏រស់នៅផ្ទះវីឡាយ៉ាងស្កឹមស្កៃ នៅបុរីជីពម៉ុង លែន (ផ្លូវជា សុផារ៉ា) ផងដែរ។ ស្វាមីរបស់វីសា លោកថមមី បានប្រកាសថា នឹងមើលថែប្រពន្ធកូនអស់១ជីវិត ទើបធ្វើឲ្យវីសា រំភើបចិត្តក្រៃលែង នៅពេលដែលនាងពពោះកូនដំបូងនេះ។

ទេព បូព្រឹក្ស ៖ អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាសរូបនេះ បានទិញផ្ទះវីឡាខ្នងតម្លៃ១៤ម៉ឺនដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោរ)ហើយពេលនេះនាងកំពុងសាងស្នេហាជាមួយងួន ចាន់ដេវីត យ៉ាងសុខសាន្ដ។

រ៉ាប៊ី ៖ តារាលេងក្បាច់រាំរូបនេះទិញផ្ទះវីឡាតម្លៃ១៥ម៉ឺនដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោរ) បន្ថែមពីលើផ្ទះ២ល្វែងផ្សេងទៀត។ យ៉ាងណា រ៉ាប៊ី ថា នាងគ្មានប្រុសណាចិញ្ចឹមឡើយ គឺផ្ទះវីឡានោះនាងទិញដោយបង់រំលស់ក្នុង១ខែ ១០០០ដុល្លារ។

បេប៊ី ៖ តារាចម្រៀងថោនរូបនេះ នឹងត្រៀមឡើងផ្ទះវីឡាស្កឹមស្កៃនៅខណ្ឌសែនសុខ នៅមុនចូលឆ្នាំខ្មែរ។ កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី ក៏ធ្លាប់ប្រាប់ថា នាងគ្មានប្រុសណាឧបត្ថម្ភដែរ គឺលុយទាំងឡាយដែលសង់វីឡានោះ បានមកពីកម្លាំងញើសឈាមរបស់នាង។

យក់ ថិតរដ្ឋា ៖ ម្ចាស់បទ ”ចាបយំល្វើយៗ” រូបនេះ មានផ្ទះវីឡានិងផ្ទះល្វែង ច្រើនជាងតារាផ្សេងៗទៀត ប៉ុន្តែនាងមិនដែលអួតអាងដូចគេឡើយ។ នាងថា មានផ្ទះច្រើនពេក អីចឹងមិនអាចចាំបានថានៅកន្លែងណាខ្លះទេ៕
