តារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ ពូឃ្លាំង និងនេន ទុំ ត្រូវបានគេរាយការណ៍មកថា បានជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកក្របី កាលពីវេលាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បណ្តាលឲ្យអ្នកបើករថយន្តរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ចំណែកពូឃ្លាំង និងនេន ទុំ រងរបួសស្រាល។

លោកអុឹម ជីវ៉ា បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “តារាចំរៀង លោកនេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី 11ខែមិនានេះ ដោយធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ មកដល់នៅចំនុចស្រុកព្រៃនប់ ស្រាប់តែរថយន្តរបស់នេនទុំបានបុកជាមួយនិងសត្វក្របី។

គ្រោះថ្នាកចរាចរណ៍ នេះ លោកនេន ទុំបានធ្វើដំណើរជាមួយពូឃ្លាំងទៅខេត្តព្រះសីហនុ មកដល់ពេលនេះនេនទុំមិនអាចទាក់ទងបានទេ តែអ្នកជិតដិតជាមួយនេនទុំបាននិយាយថា អ្នកដែលរងរបួសធ្ងន់ជាងគេគឺតៃកុងឡានបើកបរដោយនេនទុំ”។

យ៉ាងណា ចំពោះព័ត៌មានខាងលើនេះ យើងមិនទាន់អាចទាក់ទងពូឃ្លាំង និងនេន ទុំ ដើម្បីដឹងពីស្ថានភាពនៅឡើយទេ៕

