Tuesday, September 23, 2025
Homeតារាខ្មែរម៉ាក សែនសូនីតា ចូលរោងការនៅថ្ងៃនេះ ព្រោះស្វាមីសន្យាថា...

ម៉ាក សែនសូនីតា ចូលរោងការនៅថ្ងៃនេះ ព្រោះស្វាមីសន្យាថា…

ម៉ាក សែនសូនីតា បានដឹកដៃលោកប៉ុល វិបូរ ចូលរោងការហើយនៅព្រឹកនេះ តាមការសន្យា។ ហើយកន្លងមកនាងក៏បានទម្លាយមូលហេតុដែលជ្រើសបុរសពោះម៉ាយរូបនេះមកធ្វើជាគូជិវិត។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីពេឡថ្មីៗនេះ តូតា បានឱ្យដឹងថា មូលហេតុដែលនាងសម្រេចចិត្តជ្រើសលោកវិបូរ ហៅនីត ធ្វើជាស្វាមី ដោយសារបុរសម្នាក់នេះសន្យាថា នឹងដឹកដៃនាងចូលរោងការ ហើយនិងមើលថែនាងអស់១ជីវិត។

តីតា ថា លោកនីត មិនត្រឹមតែស្រលាញ់នាងស្មើកែវភ្នែកនោះទេ ប៉ុន្តែលោកក៏ស្រលាញ់ក្រុមគ្រួសារនាងដូចនាងដែរ ចំណុចនេះហើយ ដែលធ្វើឱ្យនាងត្រូវតែរៀបការជាមួយគាត់ បើទោះជាការចាប់ផ្តើមស្នេហ៍ដំបូង នាងធ្លាប់គិតថា មិនអាចទៅរួចក្តី។

ចំណែកលោកប៉ុល វិបូរ ហៅនីត បានឱ្យដឹងថា ចំណុចល្អរបស់ភរិយាមានច្រើនណាស់ ប៉ុន្តែលោកសូមលើកយកតែរឿងសំខាន់ៗទេ ដូចជា តូតា មិន​ចេះក្បត់លោកទេ តាំងពីចាប់ដៃគ្នាជាង៥ឆ្នាំនេះ។

លើសពីនេះទៅទៀត នាងជានារីម្នាក់ដែលចេះតួនាទីជាស្ត្រីមេផ្ទះ ព្រមទាំងចូលចិត្តធ្វើកិច្ចការសប្បុរសធម៌ ដូចជា​ ចែកទានផ្សេងៗ ទៅតាមលទ្ធភាព នៅពេលមានកម្មវិធីបុណ្យទានផ្សេងៗ អ៊ីចឹងហើយ ទើបលោកយល់ថា បើភរិយាចេះធ្វើការសប្បុរសធម៌បែបនេះ តើនាងម៉េច នឹងដាច់ចិត្តប្រើអំពើហិង្សាលើប្តីកើតទៅ?៕

RELATED ARTICLES