Tuesday, September 23, 2025
Homeតារាខ្មែររតនៈ វិសិដ្ឋ ភ័យបះសក់ច្រូង ក្រោយពេលចាប់បានបាច់ផ្កាតូតា

រតនៈ វិសិដ្ឋ ភ័យបះសក់ច្រូង ក្រោយពេលចាប់បានបាច់ផ្កាតូតា

ខណៈដែលតារាជាច្រើនកំពុងផឹកស៊ីយ៉ាងសប្បាយរីករាយអបអរតូតា និងស្វាមី នៅថ្ងៃពិសេសរបស់ពួកគេ កាលពីរាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសុខា ភ្នំ​ពេញនោះស្រាប់តែតារាសម្ដែងរតនៈ វិសិដ្ឋ ឯណោះវិញ បានភ័យបះសក់ច្រូងតែម្ដង ក្រោយទទួលបានបាច់ផ្កាពីកូនក្រមុំតូតា និងស្វាមី ដែលបោះពីលើឆាក។

រតនៈ វិសិដ្ឋ ស្លេកទឹកមុខក្រោយពីពិធីករ​ លោកជា វិបុល និងខៀវ សានសាណា បានប្រកាសឲ្យមកយកអាំងប៉ាវពីស្វាមីតូតា ហើយពេលនោះ ពិធីករលោកវិបុល បានប្រកាសថា រតនៈ វិសិដ្ឋ ទទួលបានអាំងប៉ាវសំបុត្រយន្ដហោះមួយសន្លឹក ជិះតែម្នាក់ឯង ទៅទីក្រុងវូហាន ខេត្តហូបេ ប្រទសចិន ដែលជាទីកន្លែងដែលផ្ទុកជំងឺកូវីដ-១៩ ច្រើនជាងគេ។

ទាំងតូតា និងស្វាមី រួមទាំងតារារួមអាជីព និងភ្ញៀវជាច្រើនបានស្រែកហ៊ោពេញសាលពិធីតែម្ដង ហើយក្នុងចំណោមនោះ មានតារាមួយចំនួនបានស្រែកថា ឲ្យតែវិសិដ្ឋ ទៅម្នាក់ឯងបានហើយ ខ្ញុំវិញឲ្យទៅយកមាស ក៏មិនទៅដែរ។

តារាសម្ដែងរតនៈ វិសិដ្ឋ បានបង្ហាញទឹកមុខស្រស់ថ្លាឡើងវិញ នៅពេលដែលបានដឹងថា ការពិតនៅក្នុងអាំងប៉ាវនោះមិនមែនជាសំបុត្រយន្ដហោះទៅវូហាន ដូចពិធីករប្រកាសឡើយ ប៉ុន្តែជាលុយ ហើយវិសិដ្ឋ បានប្រាប់មិត្តភក្ដិថា ”រួចថ្លៃចំណងដៃ” មួយពេល…។

ដោយឡែក តូតា និងស្វាមីវិញ បានថ្លែងអំណរគុណដល់ភ្ញៀវកិត្តយសទាំងអស់ដែលចូលរួម បើទោះជាមង្គលការរបស់ពួកគេចំពេលដែលផ្ទុះកូវីដ-១៩ ធ្វើឲ្យភ្ញៀវខ្លះមិនហ៊ានចូលរួម ដោយគ្រាន់តែផ្ញើចំណងដៃមកក្ដី៕

RELATED ARTICLES