Tuesday, September 23, 2025
Homeតារាខ្មែរលោកអុឹម ជីវ៉ា ឃើញជនជាតិខ្មែរឥស្លាម កើតជំងឺកូវីដ-១៩ច្រើន ស្រាប់តែពោលថា "ទោះបីពួកយើងកាន់សាសនាខុសគ្នា តែពួកយើងក៏ចេះឈឺចាប់និងស្រក់ទឹកភ្នែកដូចគ្នា..."

លោកអុឹម ជីវ៉ា ឃើញជនជាតិខ្មែរឥស្លាម កើតជំងឺកូវីដ-១៩ច្រើន ស្រាប់តែពោលថា “ទោះបីពួកយើងកាន់សាសនាខុសគ្នា តែពួកយើងក៏ចេះឈឺចាប់និងស្រក់ទឹកភ្នែកដូចគ្នា…”

ខណៈដែលជនជាតិខ្មែរឥស្លាមកាន់តែច្រើនកំពុងកើតជំងឺកូវីត-១៩ បន្ទាប់ពីត្រឡប់ពីចូលរួមក្នុងពិធីសាសនាក្នុងប្រទេសម៉ាឡេស៊ី នោះ លោកអុឹម ជីវ៉ា បានបង្ហោះសារលើកទឹកចិត្តដល់ជនជាតិខ្មែរឥស្លាមដែលបានកើតជំងឺកូនវីដ-១៩ កុំឲ្យបាក់ទឹកចិត្ត ទោះជាអ្នកកាន់សាសនាក៏ជំងឺមួយនេះមិនរើសមុខដែរ។

លោកអឹុម ជីវ៉ា បានបង្ហោះសារថា “ទោះបីពួកយើងកាន់សាសនាខុសគ្នា តែពួកយើងក៏ចេះឈឺចាប់និងស្រក់ទឹកភ្នែកដូចគ្នា ព្រោះយើងរស់នៅក្រោមដំបូលមេឃនិងដំបូលប្រទេសតែមួយ???? ជំងឺ Covid19 វាមិនរើសមុខអ្នកស្អាត ភេទណា ឬសាសនាណាឡើយ! បើយើងប្រហែសវានិងឆ្លងដោយមិនដឹងខ្លួន ហើយអ្នកឆ្លងគឺជាជនរងគ្រោះដូចគ្នា!។

ក្នុងដំណាក់កាលនេះគឺយើងជាខ្មែរ?? មិនត្រូវរើសអើងនិងបំបាក់ទឹកចិត្តជនរងគ្រោះនោះទេ នេះគឺជាពេលវេលាដែលបងប្អូនត្រូវចេះស្រលាញ់និងលើកទឹកចិត្តគ្នាគ្រប់ពេលវេលារដែលអាចធ្វើទៅបាន ហើយត្រូវចេះប្រុងប្រយ័ត្នការពារ និងជួយផ្សព្វផ្សាយព័ត៌មានដែលល្អៗ ដើម្បីជាការបានដឹងចែករំលែកនិងទប់ស្កាត់ឲ្យទាន់ពេលវេលា កុំឲ្យជំងឺមួយនេះរីករាលដាលធំជាងនេះ ។

ខ្មែរស្រលាញ់ខ្មែរ ???? ខ្មែរជួយខ្មែរ ???? ចូលរួមលើកទឹកចិត្តជនរងគ្រោះដោយចាប់ផ្តើមពីខ្លួនយើងមុនគេ! ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញជនជាតិខ្មែរឥស្លាម ចំនួន១៨នាក់ បានឆ្លងជំងឺកូវីដ-១៩ ដែលពួកគេទាំងនោះកំពុងរស់នៅ និងធ្វើក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៧ផ្សេងទៀត៕ ដែលសយបតួលេខ នៅក្នុងប្រទេសកម្ពុជា មានអ្នកផ្ទុកជំងឺកូវីដ-១៩ រហូតដល់៣៥នាក់៕

RELATED ARTICLES