រូបភាពជាច្រើនសន្លឹករបស់តារាស្រី ដួង ម៉ានិច្ច ត្រូវបានក្រុមហ៊ុនដ៏ជោគជ័យមួយសម្រេច យកមករួមការងារ និងថតរូបផ្សព្វផ្សាយផលិតផល។ ដួង ម៉ានិច្ច ជាតារាស្រីមានរាងស្លីម ហើយការងារកំពុងជោគជ័យ។ ព្រោះតែរាងស្អាត ទើបម៉ែរួយ សម្រេចយកតារារូបនេះបញ្ចូលក្នុងការងារផ្សេងៗសម្រាប់ផ្សាយអ្វីដែលល្អដល់អតិថិជន។
លើសពីនេះ ម៉ែរួយ និងម៉ានិច្ច បង្ហាញរាងស្រលនបង្អួតគ្នា ធ្វើឲ្យម្នាក់ៗលាន់មាត់សរសើរថា ពិតជាស្រីស្អាតគូរឲ្យទាក់ទាញមែន។ បើនិយាយពីម៉ែរួយ វិញ ឃើញថា ស្អាតខ្លាំងតែម្តង តារាមួយចំនួនចាញ់សម្រស់តែម្តង។ នេះជាការបង្ហាញឲ្យឃើញពីវិធីនានាដែលម៉ែរួយ មាន។ ចំពោះអាថ៌កំបាំងបែបណា ម៉ែរួយ ពេញចិត្តជួយជាយោបល់ ប្រសិនបើបងប្អូនពេញចិត្តចង់ឈ្វេងយល់សារៈសំខាន់នៃការរក្សារាងស្វែលល្អ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Rouy Infinity Co.,Ltd បង្កើតឡើងដោយក្តីស្រលាញ់ ភាពស្មោះត្រង់ ដើម្បីជួយដល់មនុស្សរួមលោក តំណាងចែកចាយ និងអតិថិជន តំណាងចែកចាយទទួលបានកម្រៃយ៉ាងពិតប្រាកដ ដើម្បីចិញ្ចឹមគ្រួសារ។ អតិថិជនវិញទទួលបានភាពស្រស់ស្អាត និងសុខភាពល្អមាំមួនយ៉ាងពិតប្រាកដ សម្រស់ក្មេងជាងវ័យ។ ក្រុមហ៊ុនតែងតែរិះរកផលិតផលល្អៗដើម្បីជួយផ្តល់ភាពស្រស់ស្អាតជូនមនុស្សរួមលោក និងអតិថិជន។

មើលឃើញមនុស្សសព្វថ្ងៃមានភាគរយនៃការធាត់លើសគីឡូច្រើន សុខភាពមិនសូវល្អ រាងមិនសូវស្អាត មានក្បាលពោះ “ម៉ែរួយ ម្ចាស់ក្រុមហ៊ុន Rouy Infinity Co.,ltd” បានសម្រេចចិត្តផលិតស្តង់ដារមួយ ដែលហៅថា “COCO និង Fiber” ជួយសម្រួលដល់អ្នកដែលមានរាងធាត់ លើសគីឡូ លើសជាតិខ្លាញ់ ។

យើងដឹងហើយ បើយើងធាត់ពេក វាប្រឈមទៅនឹងជំងឺជាច្រើន ឆាប់ហត់ ឆាប់អស់កំលាំង ជាពិសេសបាត់ទំនុកចិត្តលើខ្លួនឯង ដោយសាររាងមិនស្អាត ពិបាករកខោអាវស្លៀកពាក់បានសមរម្យ មូលហេតុនេះហើយទើបមានផលិតផលអាហារបំប៉ន COCO Fiber នេះឡើង។

“ម៉ៃរួយ” បញ្ចាក់យ៉ាងច្បាស់ថា ផលិតផលអាហារបំប៉ន COCO Fiber ផលិតតាមស្តង់ដា Grade A ចុះបញ្ជីពីក្រសួងសុខាភិបាលប្រទេសថៃ និងកម្ពុជា ដែលបញ្ជាក់បានពីគុណភាពខ្ពស់ ប្រើហើយជួយឲ្យរាងស្អាត សុខភាពល្អ សម្រស់ក្មេងជាងវ័យស្បែកភ្លឺស្រស់ថ្លាយ៉ាងពិតប្រាកដ ហើយមិនប៉ះពាល់ទៅថ្ងៃមុខនោះឡើយ។

អតិថិជនជាច្រើនរាប់សែននាក់ហើយដែលប្រើបានផល និងសរសើរមិនដាច់ពីមាត់ពីអាហារបំប៉ន COCO Fiberក្នុងនោះក៏មានស្រីស្អាតដួង ម៉ានិច្ច ផងដែរ ដែលចេញមកទម្លាយអាថ៌កំបាំងថា នាងមានរាងស្វែលស្អាត ព្រោះជ្រើសយកផលិតផលមួយនេះមកប្រើ ដែលធ្វើឲ្យអ្នកណាក៏លាន់មាត់ថា នាងពូកែថែរាងដែរ៕




