Tuesday, September 23, 2025
Homeតារាខ្មែរយក់ ថិតរដ្ឋា មានផ្ទៃពោះកូនស្រីជិត៤ខែ ស្វាមីថា លាភធំ២ចូលរួមគ្នា

យក់ ថិតរដ្ឋា មានផ្ទៃពោះកូនស្រីជិត៤ខែ ស្វាមីថា លាភធំ២ចូលរួមគ្នា

យក់ ថិតរដ្ឋា កំពុងពពោះទារកក្នុងផ្ទៃជាកូនស្រីជិត៤ខែទៅហើយ ដែលពេលនេះ លោកឃុំ ប៉ុណ្ណាដែត ជាស្វាមីរបស់នាងកាន់តែស្រលាញ់និងថ្នាក់ថ្នមភរិយារបស់លោកថែមទៀត ហើយការទទួលបានកូនទី៣នេះ​ត្រូវបានអតីតតារាចម្រៀងផលិតកម្ម SSB​រូបនេះ ចាត់ទុកថា ចុងឆ្នាំនេះលោកមានលាភធំ២រួមគ្នា ប៉ុន្តែលោកមិនបញ្ជាក់ថា លាភមួយទៀតជាអ្វីនោះទេ គ្រាន់តែបង្ហាញថា កូនស្រីក្នុងផ្ទៃពោះភរិយារបស់លោក នឹងត្រូវគ្រប់ខែសម្រាលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ឬអាចនឹងលើសនេះចំនួន១សប្ដាហ៍ទៅមុខទៀត។

ការទទួលបានចំណងដៃកូនស្រីរបស់យក់ ថិតរដ្ឋា នៅពេលនេះ ជាបំណងរបស់នាងនិងស្វាមីជាយូរមកហើយ ព្រោះប្ដីប្រពន្ធ១គូនេះបានចាប់ដៃគ្នា១៤ឆ្នាំ ទទួលបានចំណងដៃកូនប្រុស២នាក់ គឺកូនទី១. ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុ១៣ឆ្នាំ និងកូនទី២. ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជាង៥ឆ្នាំ។ រដ្ឋា និងស្វាមី ធ្លាប់អះអាងថា នៅឆ្នាំ២០២០ ពួកគេចង់បានកូនថែមមួយទៀតនោះ គឺជាកូនស្រី ហើយពេលនេះបំណងធំរបស់ប្ដីប្រពន្ធរូបនេះបានសម្រេចមែន។

គួររំលឹកថា យក់ ថិតរដ្ឋា បានដឹកដៃលោកឃុំ ប៉ុណ្ណាដែត រៀបការកាលពីឆ្នាំ២០០៦ អំឡុងពេលដែលអ្នកទាំងទាំងពីរកំពុងល្បីល្បាញឈ្មោះនៅ SSB ដូចគ្នា។ ក្រោយរៀបការរួច រដ្ឋា បានបន្ដរអាជីពសិល្បៈ ដោយចូលទៅផលិតកម្ម Nice Star, BIGMAN និងហង្សមាស រហូតចុងក្រោយទើរនៅផលិតកម្មថោន។

ដោយឡែក លោកឃុំ ប៉ុណ្ណាដែត វិញបានរយាលពីអាជីពចម្រៀងរហូតផ្ដាច់ខ្លួនពីការរាំច្រៀងទាំងស្រុង មករកស៊ីផ្នែកអចលនទ្រព្យ ហើយពេលនេះមានជីវភាពធូធារមានដីធ្លី និងផ្ទះជាច្រើនកន្លែងទៀតផង។

យក់ ថិតរដ្ឋា ទោះជាពិបាកប្រជែងទីផ្សារចម្រៀងនៅថោន មែន ប៉ុន្តែនាងហ៊ឺហាជិះរថយន្ដទំនើបៗ ដែលតារាផ្សេងៗទៀត មិនអាចធ្វើបានដូចនាងឡើយ គឺគ្រាន់តែរថយន្ដ២គ្រឿងដែលនាងជិះឆ្លាស់គ្នានោះ មានតម្លៃមិនក្រោមកន្លះលានដុល្លារឡើយនោះ គឺ Lexus LX 570 និង Range Rover ។

ដោយឡែក ការពពោះនៅពេលនេះរបស់រដ្ឋា អាចធ្វើឲ្យនាងប្រឈមការប៉ះពាល់ដល់អាជីពចម្រៀងថែមទៀតជាមិនខានឡើយ ព្រោះនឹងត្រូវបាត់មុខសារជាថ្មី ដើម្បីត្រៀមសម្រាលកូន ខណៈដែលនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ នេះ រដ្ឋា ចេញបទ ”ចាបយំល្វើយៗ”៕

RELATED ARTICLES