Tuesday, September 23, 2025
Homeតារាខ្មែរនី មុនីនាថ មិនត្រូវការស្នេហា គ្រាន់តែភ្ជាប់ពាក្យហើយ ឈ្លោះគ្នានោះទេ

នី មុនីនាថ មិនត្រូវការស្នេហា គ្រាន់តែភ្ជាប់ពាក្យហើយ ឈ្លោះគ្នានោះទេ

តារាសម្ដែងខ្មៅស្រអែមរូបស្រស់ កញ្ញានី មុនីនាថ បានឲ្យដឹងថា បន្ទាប់ពីមានរឿងជាមួយអតីតគូដណ្ដឹងមក ពេលនេះនាងមិនត្រូវការស្នេហាមិនច្បាស់លាស់ បែបក្លែងក្លាយ ដោយគ្រាន់តែភ្ជាប់ពាក្យហើយ ក៏មានរឿងជាមួយគ្នានោះទៀតទេ ព្រោះនាងត្រូវការបុរសម្នាក់ដែលពិតប្រាកដជាមួយនាង ដែលឲ្យតម្លៃស្រលាញ់នាងនិងក្រុមគ្រួសារយ៉ាងពិតប្រាកដ។

អ្វីដែលសំខាន់នោះ តារាទឹកភ្នែកអះអាងថា ចំណងស្នេហាថ្មីរបស់នាង ដាច់ខាតត្រូវតែមានពិធីអាពាហ៍ពិពាហ៍ជាមួយគ្នា ព្រោះនាងមិនត្រូវការស្នេហាបែបលាក់កំបាំងឡើយ។ ប៉ុន្តែនាងថា មិនអាចកំណត់ពេលវេលារៀបការជាក់លាក់នៅពេលណាឡើយ។

នី មុនីនាថ បានបាត់ខ្លួនពីការថតសម្ដែងភាពយន្ដមួយរយៈធំ តាំងពីនាងរងភាពអាម៉ាសត្រូវអតីតគូដណ្ដឹងអាណិកជនខ្មែរ មកពីអាមេរិកលោកអ៊ុង សូឡាង ប្ដឹងនាងទៅតុលាការ​ ដោយទាមទារប្រាក់សំណងដល់ទៅ១០ម៉ឺនដុល្លារ ទើបធ្វើឲ្យមុនីនាថ ភ័យបាក់ស្បាតលែងចង់បង្ហាញមុខតាមបណ្ដារកម្មវិធីអ្នកសិល្បៈតទៅទៀត។

ប៉ុន្តែមុនីនាថ នៅតែអះអាងថា សម្រាប់នាងមិនបានលាក់មុខទៅណាទេ គឺនៅតែថតសម្ដែងដូចមុនអីចឹង ហើយនៅឆ្នាំ២០២០នេះ នាងទួលថត២រឿង ឲ្យទូរទស្សន៍២ផ្សេងគ្នា គ្រាន់តែទទួលការថតរឿងភាគណាដែលខ្លីៗប៉ុណ្ណោះ បើរឿងវែងពេក នាងមិនថតឡើយ ព្រោះគ្មានគ្រប់គ្រាន់ឲ្យគេ។

មុនីនាថ បន្តថា នៅឆ្នាំ២០២០នេះដែរ នាងគ្រោងបង្កើតមុខរបរផ្ទាល់ខ្លួនមួយ ប៉ុន្តែមិនទាន់អាចនិយាយឲ្យបានច្បាស់លាស់ពីអាជីវកម្មនោះទេ ព្រោះចាំឲ្យចេញជារូបរាងសិន។ មុខរបរថ្មីក្រៅពីសិល្បៈនោះ អាចទាក់ទងទៅផ្នែកគ្រឿងសម្អាងច្រើនជាង។

អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ អំឡុងពេលបាត់ខ្លួនមួយរយៈធំពីអាជីពសិល្បៈនេះ នី មុនីនាថ បានទិញផ្ទះវីឡាតម្លៃមិនក្រោម៣០ម៉ឺនដុល្លារឡើយ នៅបុរីជីបម៉ុង លែន ទី១ ផ្លូវម៉ុងរិទ្ធី ហើយនាងថែមទាំងបានធ្វើពិធីឡើងផ្ទះនោះដោយស្ងាត់ៗទៀតផង។

ប្រភពបានឲ្យដឹងថា មុនីនាថ កំពុងសាងស្នេហាថ្មីរស់នៅលើវីឡាស្កឹមស្កៃនោះ ប៉ុន្តែនាងព្យាយាមលាក់លៀមបុរសដែលមានទ្រព្យស្ដុកនោះមិនឲ្យគេស្គាល់ឡើយ។

នី មុនីនាថ បានអះអាថា នាងគ្មានលាក់សង្សារឯណានៅលើផ្ទះទេ គឺកំណាន់ចិត្តដែលនាងកំពុងរស់នៅជាមួយគ្នានោះ មានតែប៉ាម៉ាក់ និងបងប្អូនរបស់នាងនេះឯង។ នាងថា ចំពោះរឿងឡើងផ្ទះនោះ នាងមិនចង់និយាយទេ ប៉ុន្តែនាងពិតជាបានទិញផ្ទះ និងរស់នៅនៅបុរីខាងលើមែន។

ក្រោយជួបរឿងអតីតគូដណ្ដឹងប្ដឹងឡើងតុលាការនេះ នី មុនីនាថ កាន់តែមានជីវភាពប្រែប្រួល ហើយពេលនេះនាងរស់នៅផ្ទះល្វែងម្ដុំផ្សារបឹងឈូក ក្បែរពោធិ៍ចិនតុង ទៀត ប៉ុន្តែនាងបានមករស់នៅផ្ទះវីឡាស្កឹមស្កៃ មិនចាញ់អ្នកនាងកាតុ និងកុល ដាវី ដែលកំពុងរស់នៅបុរីតែមួយនេះឡើយ។

ប៉ុន្ដែដរាបណា មុនីនាថ នៅតែមិនក្លាហានបង្ហាញមុខគូស្នេហ៍ថ្មីនោះទេ នាងនៅតែត្រូវគេនាំគ្នាខ្សឹបខ្សៀវគ្នាថា មានគូស្នេហ៍អាថ៌កំបាំងក្រោយខ្នងតទៅទៀតជាមិនខាន ព្រោះថា ពេលនេះអាជីពសិល្បៈរបស់នាងកំពុងតែស្ងប់ស្ងាត់ តែជីវភាពរបស់នាងកាន់តែហក់លោតឡើងទៅវិញ៕

RELATED ARTICLES