Tuesday, September 23, 2025
Homeតារាខ្មែរនាយចឺម ថា អ្នកលេងហ្វេសប៊ុកជេរគេ ព្រឹកឡើងមិនទាន់ សុំលុយម៉ែទិញកាត

នាយចឺម ថា អ្នកលេងហ្វេសប៊ុកជេរគេ ព្រឹកឡើងមិនទាន់ សុំលុយម៉ែទិញកាត

តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម បានចេញមុខនិយាយដោយតូចចិត្តថា ពេលខ្លះអ្នកលេងបណ្ដាញសង្គម គ្មានការងារធ្វើទេ គឺមិនដឹងធ្វើអី ម្ង៉ៃៗគិតតែពីជេរបញ្ចោរគេទៅវិញ ហើយបើនាយចេះតែមើល Comment ទាំងនោះ ច្បាស់ជាមិនអាចធ្វើកិច្ចការអ្វីកើតឡើយ អីចឹងហើយបានជានាយសម្រេចចិត្តមិនចូលមើលរឿងគេជេរនោះទេ ព្រោះអត់ប្រយោជន៍។

ប៉ុន្ដែនាយចឺម ថា មានពេលខ្លះ ដោយក្ដៅចិត្តគេពូកែជេរនាយខ្លាំងពេក ចង់តែឈប់ច្រៀង ហើយមករៀនជេរដូចគេវិញ ដើម្បីបញ្ជាក់ឲ្យគេឃើញថា នាយក៏ចេះជេរដូចគេដែរ គ្រាន់តែមិនចង់ជេរប៉ុណ្ណោះ។

នាយចឺម និយាយដោយស្រងូតស្រងាត់ថា ”អ្នកដែលពូកែជេរគេនៅលើហ្វេសប៊ុកហ្នឹង អត់មានការងារអីធ្វើ អត់ចេះរកលុយទេ ព្រឹកឡើងសុំលុយម៉ែមួយដុល្លារទិញកាត ហើយលេងហ្វេសប៊ុកជេរតែម្ដង”។

នាយបន្តថា “ខ្ញុំក៏អាចធ្វើចឹងបានដែរ គ្រាន់តែមិនធ្វើតើ ព្រោះបើខ្ញុំមើលតែរឿងគេជេរនោះ អត់ប្រយោជន៍ ហើយរកធ្វើការអីមិនកើតទេ។ ប៉ុន្តែមានពេលខ្លះខ្ញុំគិតថា ចង់តែឈប់ច្រៀងរៀនជេរដូចគេតើ!“។

ការមួម៉ៅរឿងគេជេរនៅលើបណ្ដាញសង្គមបែបនេះ របស់នាយចឺម កើតមានក្រោយពីអ្នកចម្រៀងរូបនេះត្រូវកីឡាករបាល់ទាត់ ឈ្មោះង៉ែត លីទី វ៉ៃរយះក្បាលដេរ៥ថ្នេរ នៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយសារនាយចឺម ទៅញ៉ែសង្សាររបស់លីទី។

ប៉ុន្ដែនាយចឺម អះអាងថា អូនលាភ ជាសង្សាររបស់នាយទេ ហើយនាយចែម ទាំងចេញបទចម្រៀង២បទព្រមគ្នា ក្រោយរងរបួសធ្ងន់នេះមក គឺបទ ”ហេតុអ្វីកុហកបងថា គ្មានសង្សារ?” និងបទ ”សង្សារបងទេ អាស្វា” ដែលមហាជនយល់ថា នាយចឺម ច្រៀងបទទាំងនេះចង់ឌឺ និងដៀមដាមឲ្យជនដែលវ៉ៃក្បាលនាយ ដេេអស់៥ថ្នេរនោះតែម្ដង។

គេកត់សម្គាល់ថា ក្រៅពីមានអ្នកលេងបណ្ដាញសង្គមមួយចំនួន ជេរនាយចឺម និងឌឺឲ្យនាយ ថា បែកក្បាលព្រោះញ៉ែសង្សារគេនោះ កន្លងមកសង្សាររបស់នាងចឺម ស្រីស្អាតអូនហ្វាហ្វា ក៏ធ្លាប់និយាយផ្លែផ្កាដាក់នាយផងដែរ ខណៈដែលលោកផែង វណ្ណៈ បានហៅនាយចឺម ថា ”តារាចម្រៀងថោក”។

ថ្វីត្បិតតែនាយចឺម មួម៉ៅរឿងគេជេរនាយតាមបណ្ដាញសង្គមមែន ប៉ុន្តែពេលនេះនាយថា មិនចង់ឈ្លោះតតបទេ ហើយនាយផ្ដោតអារម្មណ៍តែម្យ៉ាងគត់ គឺប្រឹងរកលុយទុកសម្រាប់ព្យាបាលជំងឺម្ដាយ ពេលដែលគាត់ចាស់ជរាទៅ បន្ទាប់ពីនាយបានសង់ផ្ទះវីឡាឲ្យម្ដាយអស់លុយជាង២០ម៉ឺនដុល្លារ៕

RELATED ARTICLES