ខណៈដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលេនាំក្នុងប្រទេសកម្ពុជា ដែលគិតរហូតមកដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឡើងរហូតដល់៤៧នាក់ ក៏មានតារាសិល្បៈមួយចំនួនបានត្អូញត្អែរធ្លាក់ប្រាក់ចំណូល ពេលនោះលោកផែង វណ្ណៈ បានប្រកាសឧបត្ថម្ភដល់តារាទាំងនោះម្នាក់៥០០០រៀល ស្រាប់តែនារីម្នាក់បានចេញមុខតបតការពារអ្នកសិល្បៈទាំងនោះ។
តារាចម្រៀងនាយចឺម បានប្រាប់អ្នកសារព័ត៌មានថា កម្មវិធីប្រគំតន្ត្រីមួយចំនួនដែលនាយបានទទួលនាកន្លងនោះ ពេលនេះត្រូវបានបាត់បង់ជាបន្តបន្ទាប់ ខណៈដែលអ្នករៀបចំកម្មវិធីបានសម្រេចសុំផ្អាកមួយរយៈ ឬក៏លើកពេលរហូតជំងឺកូវីដ-១៩ បានសភាពស្ងប់ស្ងាត់ទៅវិញ។

តារាកំប្លែងនាយពែកមី ក៏បានត្អូញត្អែរដែរថា ចំពោះកម្មវិធីខនសឺត ដែលខ្លួនទទួលនោះ ក៏ត្រូវបានលុបចោលអស់ផងដែរ។
ចំណែកលោកជុំ លីណូ ក៏បានរៀបរាប់ថា អស់៧រោងបាត់ហើយ ប្រហែលនៅបាត់រោងជាបន្តបន្ទាប់ទៀតតាមមើលទៅ (កូរ៉ូណាប្រហារឆ្នាំងបាយហើយ)។

ក្រោយពេលបានឃើញការត្អូញត្អែរបែបនេះ លោកផែង វណ្ណៈ បានបង្ហោះសារថា “ខ្ញុំសូមប្រកាសឧបត្ថម្ភតារាស្រុកខ្មែរមួយចំនួនដែលត្អូញត្អែរកលុយមិនបានដោយសារ បញ្ហាកូវីដ១៩ ម្នាក់៥០០០រៀល ។ សូមទាក់ទងមកយកលុយពីខ្ញុំតាមលេខទូរស័ព្ទ ០១២ ៩៣៣ ៨៨៣ ចាប់ពីព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ តទៅ”។
ភ្លាមនោះស្រាប់តែ នារីម្នាក់ឈ្មោះ Linda RB បានបង្ហោះសារតបទៅលិកផែង វណ្នៈ ថា “ពូ ខុសអីតែអ្នកសិល្បះ? ពិភពលោកទាំងមូល គេស្រែកគ្រប់គ្នាបាន អ្នកធ្វើការ អ្នកលក់ដូរស្រែកថ្ងូរ ជួបវិត្តិសេដ្ធកិច្ច ចុះដោយឡែកអ្នកសិល្បះស្រែកពិបាកដែរមិនបាន”?

នារីដដែលនេះ បន្តថា “អ្នកសិល្បៈខ្លះដែរពូថានឹង អត់មានក្រមែន? អត់មានរំលោះផ្ទះ អត់មានរំលោះឡាន អត់រំលួសដីមែន សម័យបង់រំលោះ ទៅរកលុយណាទំាងដុំទិញ ហើយបើគេទិញដោយអត់រំលោះក៏ជាខំប្រែងរបស់គេ មានទៅរកប្លន់គេណា ពេលអ្នកសិល្បះខ្លះគ្នាក្រគ្នាទាល់ ស្រែកជេដៀល ថាអួតនេះអួតនោះ ដល់ធ្លាក់ខ្លួនសុំជំនួយ”?

សួរថា លុយអ្នកសិល្បៈនឹងចាយមិនចេះអស់មែន? បើខ្លះឈឺប៉ះសុទ្ធតែជំងឺអ្នកមាន សួរថា រកស្ទើរពេញមួយជីវិត ចុងក្រោយមើលជំងឺអស់ហើយ ជំងឺមិនជាទៀត ជំនួយខ្លះក៏មិនបានសុំដែរ តែគេជួយ ដូចជាការលើកទឹកចិត្តចឹង អ្នកសិល្បះក៏មានម៉ែឳ បងប្អូនដែរ ត្រូវទទួលបន្ទុកចិញ្ចឹមមើលថែដែរ មិនមែនរកមកចាយតែអែងណា រឺពូជាអ្នកមាន ពូមិនធ្លាប់ពិបាកសោះ?

ហើយកុំមកប្រៀបធៀបថា អ្នកសិល្បះស្រុកគេម៉េចមិនដែរស្រែករកជំនួយដូចស្រុកខ្មែរសោះ មានទៅសួរគេនៅថាចំណូលគេថតម៉្ងៃបានប៉ុន្មាន? ស្រុកយើងបានប៉ុន្មាន? ហើយចាំមកប្រៀបធៀប ធ្វើជាមនុស្សគេមិនឲ្យជាន់គ្នាក្នុងគ្រាមានអាសន្នទេ ក្រែងជាតិសាសតែមួយតាហៃ”។

យ៉ាងណា មកដល់ពេលនេះ លោកផែង វណ្ណៈ មិនទាន់បានចេញមុខតបតទៅនារីម្នាក់នោះនៅឡើយទេ ខណៈដែលព្រឹកនេះលោកកំពុងបេសកកម្មនៅខេត្តរតនគិរី៕