Tuesday, September 23, 2025
Homeតារាខ្មែរលោកញ៉ែម សុគន្ធ ភរិយាសម្រាលកូន មុនចូលឆ្នាំខ្មែរ

លោកញ៉ែម សុគន្ធ ភរិយាសម្រាលកូន មុនចូលឆ្នាំខ្មែរ

តារាសម្ដែងរូបសង្ហាចង្ការព្រែក លោកញ៉ែម សុគន្ធ បានក្លាយទៅជាឪពុករបស់គេហើយ ក្រោយពីភរិយារបស់លោក អ្នកនាងងួន កែវមល្លិកា បានសម្រាលកូនប្រុសដោយសុវត្ថិភាព កាលពីថ្ងៃទី៩ ខែមេសា។

ក្នុងទឹកមុខរីករាយ ញ៉ែម សុគន្ធ  បានទៅលើកទឹកចិត្តភរិយាដល់បន្ទប់សម្រាលតែម្ដង ប៉ុន្ដែនៅមិនទាន់ដាក់ឈ្មោះកូនជាផ្លូវការនោះទេ។

តារាសម្ដែងសារ៉ាយ សក្ខណា ដែលជិតស្និទ្ធបំផុតជាមួយញ៉ែម សុគន្ធ បានថ្លែងសារពីអាមេរិក អបអរសុគន្ធ ពីចម្ងាយ ដោយនាងថែមទាំងនិយាយថា កូនប្រុសរបស់លោកសុគន្ធ ធំឡើង ដឹងតែសង្ហាជាងប៉ាប៉ាទៅទៀត។

ញ៉ែម សុគន្ធ បានរៀបការជាមួយអ្នកនាងងួន កែវមល្លិកា ដែលជាអ្នករស់នៅក្រៅរង្វង់សិល្បៈ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ហើយចំណងស្នេហាជិត២ឆ្នាំនេះ លោកសុគន្ធ បានទទួលចំណងដៃកូន១តាមបំណងហើយ។

តារាចង្កាព្រែក ញ៉ែម សុគន្ធ ធ្លាប់ប៉ះរឿងអាម៉ាស់ជាច្រើន ដូចជា ត្រូវសាច់ញាតិទម្លាយថា​លោកជាតារាស្រលាញ់ភេទដូចគ្នា ជាដើម ប៉ុន្តែទីបំផុត​សុគន្ធ បានរៀបការប្រពន្ធ ហើយពេលនេះមានកូន១ទៀត ទើបធ្វើឲ្យពាក្យចរចាមអារ៉ាមទាំងនោះកាន់តែស្ងប់ស្ងាត់បន្ដិចម្ដងៗ រហូតធ្វើឲ្យអ្នកសម្ដែង និងពិធីកររូបនេះ បានស្រាលខ្លួនជាងមុន។

ដោយឡែក ភរិយារបស់សុគន្ធ អ្នកនាងកែវមល្លិកា វិញ ត្រូវបានទាំងក្នុងនិងក្រៅសិល្បៈ សរសើរ​ថា នាងជានារីម្នាក់ដែលមានចិត្តធ្ងន់ណាស់ ព្រោះទោះជាសុគន្ធ ជួបព្យុះភ្លៀងបក់បោកយ៉ាងណា​ក៏នាងនៅតែមិនរាថយឡើង ក្នុងការចាប់ដៃជាមួយស្វាមីក៏សាងសុភមង្គល រហូតពេលនេះទទួលបានចំណងដៃកូន១ ធ្វើឲ្យចំណងស្នេហានាងនិងប្ដី កាន់តែរឹងមាំថែមទៀតជាមិនខាន។

ដោយឡែក​ អ្នកដែលធ្លាប់និយាយថា សុគន្ធ ជាបុរសស្រលាញ់ភេទដូចគ្នា ពេលនេះចាប់ផ្ដើមស្រឡាំងកាំង ព្រោះលោកសុគន្ធ ចាប់ផ្ដើមបង្ហាញឲ្យគ្រប់គ្នាឃើញថា លោកជាបុរសពេញលក្ខណៈ មានប្រពន្ធកូនដូចប្រុសដទៃទៀតដែរ៕

RELATED ARTICLES