Tuesday, September 23, 2025
Homeតារាខ្មែរម៉ូលីកា និងស្វាមី ឧបត្ថម្ភម៉ាសក៍៥០០០ ស្រោមដៃ៥០០គូ និងអាល់កុល៦០០ដប ជូនឯកឧត្តមសេនីយ៍ឯក ស ថេត

ម៉ូលីកា និងស្វាមី ឧបត្ថម្ភម៉ាសក៍៥០០០ ស្រោមដៃ៥០០គូ និងអាល់កុល៦០០ដប ជូនឯកឧត្តមសេនីយ៍ឯក ស ថេត

ភ្នំពេញ ៖ អតីតតារាចម្រៀង ម៉ូលីកា និងស្វាមី លោកហុង ម៉ានុណ ហៅឆានុន ដែលជាម្ចាស់ហាង NK Molika Beauty Trading Co.Ttd នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឧបត្ថម្ភម៉ាសក៍ចំនួន៥០០០, ស្រោមដៃចំនួន៥០០គូ និងទឹកអាល់កុលចំនួន៦០០ដប ជួនឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។

ម៉ូលីកា បានបង្ហាញអារម្មណ៏រីករាយចំពោះការបានជូនសម្ភារៈទាំងនេះដល់មន្ត្រីស្នងការនគរបាលរាជធានីភ្នំពេញ ហើយនាងថ្លែងសារនៅលើបណ្ដាញសង្គមថា សប្បាយចិត្តណាស់ដែលបានឧបត្ថម្ភម៉ាសក៍ ស្រោមដៃ និងអាល់កុល ជូនដល់ឯកឧត្តម ឧត្តមសេនីយ៍ឯកស ថេត ។

នាងបានប្រាប់អ្នកយកព័ត៌មានយើងតាមឆាតហ្វេសប៊ុកថា សម្ភារៈទាំងនោះចំណាយ អស់ថវិកាចំនួន៣៥០០ដុល្លារ។

ដោយឡែក​ នៅលើហ្វេសប៊ុកឯកឧត្តម ស ថេត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានយកម៉ាសក៍ ស្រោមដៃ និងអាល់កុល និងជែលលាងដៃសម្លាប់មេរោគ រួមជាមួយសម្ភារៈមួយចំនួនទៀត ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នៃវីរុសកូវីដ១៩ ក្នុងនោះ​​ មានលោកហុង មានុណ និងលោកស្រីអឿន ម៉ូលីកា ម្ចាស់ហាង​​ NK Molika Beauty Trading Co.,Ltd បានឧបត្ថម្ភម៉ាសក៍ចំនួន៥០០០ , ស្រោមដៃចំនួន៥០០គូ និងអាល់កុលលាងដៃចំនួន៦០០ដប ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលម៉ូលីកា តែងតែបង្ហាញទឹកចិត្តសប្បុរសធម៌ក្នុងកិច្ចការជួយដល់សង្គម​​ ជាញឹកញាប់គេឃើញនាងតែងតែបង្ហាញនូវចិត្តសប្បុរសធម៌ និងចែកទានដល់តារាសិល្បករដែលក្រខ្សត់ខ្លាំង រួមទាំងពលរដ្ឋដែលនាងបានជួបផ្ទាល់​ និងដឹងថា មានជីវភាពលំបាក គឺនាងតែងតែផ្ដល់ថវិកា និងសម្ភារៈផ្សេងៗទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ក្រៅពីទិញសម្ភារៈខាងលើអស់ទឹកប្រាក់ចំនួន៣៥០០ដុល្លារនោះ កាលពីពេលថ្មីៗនេះដែរ ម៉ូលីកា ក៏បានផ្ដល់ថវិកាចំនួន២,០០០ដុល្លារ ដល់រាជរដ្ឋាភិបាល​​ ក្នុងការចូលរួមទប់ស្កាត់កូវីដ១៩ ផងដែរ។

ម៉ូលីកា ជាថៅកែស្រីដែលត្រូវអតិថិជនផ្ដល់រងហស្សនាមថា “ថៅកែស្រីស្អាត និងចិត្តធម៌” ទើបធ្វើឲ្យមុខជំនួញរបស់នាង ហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក កាន់តែមានគេគាំទ្រច្រើន៕

RELATED ARTICLES