Tuesday, September 23, 2025
Homeតារាខ្មែរទឹម រដ្ឋា ស្ងាត់ដំណឹងរៀបការជាមួយប្រុសបរទេស

ទឹម រដ្ឋា ស្ងាត់ដំណឹងរៀបការជាមួយប្រុសបរទេស

ចំណងស្នេហ៍ឆ្លងទ្វីបជាង៤ឆ្នាំ រវាងតារាសម្ដែងខ្ពស់ស្រឡះ ទឹម រដ្ឋា និងបុរសជនជាតិអាមេរិកកាត់អេស្ប៉ាញ លោក Jovany Antonio កាន់តែបង្ហា្ហញពីភាពផ្អែមល្ហែមស្នេហ៍ខ្លាំងឡើងៗ នៅរយៈពេលចុងក្រោយនេះ ខណៈដែលដំណឹងរៀបការវិញ នៅតែបន្ដភាពស្ងប់ស្ងាត់ដដែល ទើបធ្វើឲ្យតារារួមអាជីពមួយចំនួនបានសម្ដែងការបារម្ភជំនួសរដ្ឋា ថា ខ្លាចតែនាងដើរជាន់ដានផ្លូវចាស់ ធ្វើឲ្យចំណងស្នេហ៍បញ្ចប់កណ្ដាលទី។

ទោះជាយ៉ាងណា​ រដ្ឋា ហាក់គ្មានការគិតច្រើនទៅលើមង្គលការឆាប់ៗនេះទេ ប៉ុន្តែនាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នឹងមិនបណ្ដោយខ្លួនឲ្យលើសពីអាយុ៣៥ឆ្នាំឡើយ ខណៈដែលឆ្នាំនេះនាងទើបមានវ័យ៣០ឆ្នាំ ដែលមានន័យថា​ រដ្ឋា ប្រើពេលសិក្សាទៅលើសង្សាររហូតដល់ឆ្នាំ២០២៥ ទើបនាងសម្រេចចិត្តរៀបការ។

ក្រៅពីបង្ហាញចំណងស្នេហាជាមួយប្រុសបរទេសកាន់តែស្អិតល្មួតនោះ​ ទឹម រដ្ឋា ក៏បានបញ្ចេញរាងសិចស៊ីកាន់តែខ្លាំងជាងមុនផងដែរ ដូចជាពេលខ្លះនៅតាមឆ្នេរសមុទ្រ​នាងចូលចិត្តស្លៀកពាក់ឈុតប៊ីគីនី ហើយឱបថើបគ្នាជាមួយសង្សារដូចគូស្នេហ៍តារាអឺរ៉ុបដែរ។

តារាសម្ដែងរូបនេះ កន្លងមកនាងឆ្វាក់ស្នេហ៍តែប្រុសបរទេសទេ រហូតធ្វើឲ្យមន្ត្រីធំៗមួយចំនួនដែលព្យាយាមអន្ទងស្នេហ៍នាងនោះបានខកចិត្តទៀតផង។ ប៉ុន្តែរដ្ឋា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មិនមែននាងមើលមិនឃើញប្រុសខ្មែរទេ តែមកពីនិស្ស័យ បានជាធ្វើឲ្យនាងជួបតែបុរសបរទេសបែបនេះ។

ក្រៅពីទឹម រដ្ឋា តារាដែលភ្ជាប់ស្នេហ៍ជាមួយប្រុសបរទេស មានដូចជា អ្នកនាងផូ មុនីពៅ, ហ៊ាប រ៉ាឌី, ខៀវ សានសាណា, ទូច ស្រីលក្ខណ៍, កែវ ស្រីនាង និងអឿន ដាលីស ជាដើម។

ដោយឡែក រដ្ឋា វិញ​មុនភ្ជាប់ស្នេហ៍ជាមួយអ្នកជំនួញជនជាតិអាមេរិកកាត់អេស្ប៉ាញនេះ​នាងធ្លាប់ប្រេះឆាស្នេហ៍ជាមួយប្រុសប៉ាគីស្ថាន លោក Zak ky យ៉ាងចម្រូងចម្រាសផងដែរ។

រដ្ឋា បានលក់ផ្ទះ១ល្វែង នៅផ្លូវ២០០៤ ហើយនាងទៅទិញផ្ទះវីឡាទ្រនំស្នេហ៍យ៉ាងប្រណីត នៅបុរីមេគង្គ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ៕

RELATED ARTICLES