Tuesday, September 23, 2025
Homeតារាខ្មែរស៊ីន យូប៊ីន ត្អូញរកសង្សារមិនបាន កូនឧកញ៉ាចង់ចែចូវភ្លាម

ស៊ីន យូប៊ីន ត្អូញរកសង្សារមិនបាន កូនឧកញ៉ាចង់ចែចូវភ្លាម

ស៊ីន យូប៊ីន (ស្រីដែន) នឹងរស់នៅដោយសុខសាន្ត ហើយដេកចាយលុយមិនចេះអស់ឡើយ ប្រសិនបើនាងព្រមទទួលសំណើស្នេហ៍កូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ ដែលរកស៊ីវិនិយោគផ្នែកសណ្ឋាគារ និងរត់ពន្ធប្រេងសាំង ខណៈបុរសដែលមានវ័យ៥០ប្លាយនោះ ត្រូវបានតារាស្រីៗមួយចំនួនទៀតបានព្យាយាមតាមស្នេហាលោកច្រើនណាស់ ដោយថែមទាំងហៅលោកថា “ឃ្លាំងលុយ” ទៀតផង។

ប៉ុន្តែបុរសដែលចូលចិត្តជះលុយលើស្រីស្អាតនោះ ពេញចិត្តតែកញ្ញាយូប៊ីន ជាងគេ ដោយមិនខ្វល់ពីតារាសម្តែងវ៉ៃហាំង នៅកៀកកើយនាងជាងគេនោះឡើយ។

តាមព័ត៌មានបានឱ្យដឹងថា កូនមហាសេដ្ឋីនោះថែមទាំងចង់ចូលចែចូវយូប៊ីន រៀបអាពាហ៍ពិពាហ៍ជាចំហទៀតផង ប្រសិនបើស្រីស្អាតកាត់ផ្តាច់ទំនាក់ទំនងស្នេហាជាមួយប្រុសរូបសង្ហា លោកវ៉ៃហាំង។

ក្នុងជំនួបជាមួយអ្នកកាសែត នៅថ្ងៃមង្គលការតូតា ស្រីស្រស់យូប៊ីន ដែលមានត្រេមុខស្រដៀងតារាកូនកាត់ថៃរូបនេះថា នាងសូមសរសើរតូតា ដែលពេលនេះលក់ដាច់ហើយ នៅឡើយតែនាងរកគូគាប់ចិន្តាមិនទាន់ឃើញដូចគេ។

ស្រីស្អាតរូបនេះថែមទាំងថ្ងូរថា មិនទាន់មានគូសង្សារទេ អ៊ីចឹងមិនដឹងថារៀបការនៅថ្ងៃណា ខែណា ឆ្នាំណាបានឡើយ ព្រោះថា ពេលនេះគូព្រេងមិនទាន់ដល់។ ដោយមិនយកឈ្មោះវ៉ៃហាំង មក និយាយ ខណៈដែលនាងមិនដែលរំលឹកដល់ឈ្មោះកូនឧកញ៉ាមហាសេដ្ឋីនោះ កញ្ញាយូប៊ីន នៅតែត្អូញនៅចំពោះមុខអ្នកកាសែតថា ឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ ប៉ុន្តែមិនដឹងជាការជាមួយអ្នកណា?

ថ្វីត្បិតតែកញ្ញាស៊ីន យូប៊ីន វាចាហាក់ដូចជាកម្សត់ខ្លាំង ព្រោះមិនដឹងគូព្រេងនៅឯណាក៏ដោយ ប៉ុន្តែស្រីស្អាតបង្ហាញភាពហ៊ឺហាដល់កំពូល ដូចជា នាងជិះរថយន្តទំនើប Porsche តម្លៃជាង២០ម៉ឺនដុល្លារ យ៉ាងកាលីព ហើយផ្គួបនឹងសម្រស់របស់នាងឆើតឆាយបែបនេះទៀត ធ្វើឱ្យយូប៊ីន កាន់តែមានភាពទាក់ទាញថែមទៀត។

តារាសិល្បៈម្នាក់ដែលស្និទ្ធយូប៊ីន បានខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថា គ្រាន់តែរថយន្តទំនើប១គ្រឿង គ្មានអ្វីអស្ចារ្យសម្រាប់ស្រីស្អាតដូចកញ្ញាយូប៊ីន ទេ ព្រោះបើនាងចង់បានផ្ទះវីឡាធំ និងរថយន្តទំនើបៗប៉ុន្មានគ្រឿងទៀតក៏បានដែរ ឱ្យតែនាងព្រមបោះបង់ស្នេហ៍ប្រុសក្មេងវ៉ៃហាំង ហើយព្រមធ្វើជាសង្សារ លោក (ហ) នោះ ទោះជាចង់លេងខ្លួនជាសេដ្ឋិនី ក៏មិនពិបាកឡើយ។

ប៉ុន្តែយ៉ាងណា តារាសម្តែងរួមអាជីពបានបង្ហើបថា ចំណងស្នេហាយូប៊ីន-វ៉ៃហាំង គឺពិបាកកាត់ផ្តាច់ពីគ្នា ព្រោះថា ពេលនេះពួកគេហាក់ចិត្តមួយថ្លើមមួយទៅហើយ។

ស៊ីន យូប៊ីន ជាអតីត Freshie លេខ១ ឆ្នាំ២០១៣ ហើយនាងមិនត្រឹមតែមានរូបសម្រស់គួរឱ្យទាក់ទាញខ្លាំងនោះទេ ប៉ុន្តែស្រីក្មេងរូបនេះក៏មានសមត្ថភាពមិនធម្មតាដែរ ព្រោះអាចនិយាយបានដល់ទៅ៤ភាសាឯណោះ គឺអង់គ្លេស , ថៃ , ឡាវ និងវៀតណាម។

យូប៊ីន ជាតារាសម្តែង និងពិធីការិនីដែលចុះកុងត្រាឱ្យស្ថានីយទូរទស្សន៍ PNN ហើយស្ទើរតែគ្រប់រឿងភាគទាំងអស់ អ្នកដឹកនាំសម្តែងភាពយន្តតែងតែតម្រូវឱ្យនាងចាប់ដៃជាមួយប្រុសរូបសង្ហា វ៉ៃហាំង ទើបធ្វើឱ្យពួកគេកាន់តែស្អិតល្មួត រហូតមានពេលខ្លះពួកគេកៀកកើយគ្នាដូចប្តីប្រពន្ធទៀតផង៕

RELATED ARTICLES