Tuesday, September 23, 2025
Homeតារាខ្មែរកុល ដាវី ៖ ខ្ញុំអត់ទាន់មានកូនទេ មិនទាន់មានផ្ទៃពោះទេ

កុល ដាវី ៖ ខ្ញុំអត់ទាន់មានកូនទេ មិនទាន់មានផ្ទៃពោះទេ

តារាសម្ដែងសិចស៊ី អ្នកនាងកុល ដាវី ដែលជាភរិយាសុខ រក្សា បានឲ្យដឹងថា នាងអាចនឹងពពោះកូនដំបូងនៅចុងឆ្នាំ២០២០ ខាងមុខនេះ ឬអាចថតរឿងចប់ឲ្យប៉ុស្ដិ៍ PNN នៅរយៈពេលដ៏ខ្លីខាងមុខនេះទៀត ក៏ថាបានដែរ។

ទោះជាយ៉ាងណា ដាវី ថា សម្រាប់ខែមេសា នេះ នាងពិតជាមិនទាន់មានកូនទេ បើទោះជាពេលខ្លះ គេឃើញនាងមានអាការៈដូចជាកំពុងតែចាញ់កូនក្ដី។

កុល ដាវី បានប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី២២ ខែមេសា ថា ពេលនេះនាងមិនលាក់លៀមនោះទេ គឺពិតជាមិនទាន់ពពោះមែន ប៉ុន្ដែក៏មិនបានពន្យារពេលដែរ គឺអាចនឹងមាននៅចុងឆ្នាំ២០២០នេះហើយ។

ដា​វី វាចាថា ”ខ្ញុំអត់ទាន់មានកូនទេបង មិនទាន់មានផ្ទៃពោះទេ។ ប៉ុន្តែខ្ញុំអាចនឹងយកកូនឆាប់ៗនេះហើយ ដែលអាចចុងឆ្នាំហ្នឹង ឬក្រោយពេលដែលខ្ញុំថតរឿង១ចប់ នៅ PNN ហ្នឹង ក៏ថាបានដែរ។ ពួកយើងចង់បានកូន តែចង់បានតាមគម្រោង​ព្រោះបើដូចឥឡូវ ខ្ញុំជាប់ថតរឿងអីចឹង ក៏មិនអាចពពោះបានដែរ ទាល់តែធ្វើការឲ្យគេចប់អស់សិន”។

កុល ដាវី បានឲ្យដឹងដែរថា ថ្មីៗនេះនាងទើបបានថតចប់ភាពយន្ដមួយឲ្យហង្សមាស និងកំពុងថតរឿង ”សង្រ្គាមមរតក” ឲ្យ PNN ដែលនឹងចប់នៅខែក្រោយនេះហើយ។ នាងថា តាំងពីរៀបការមានស្វាមីមក នាងទទួលថតសម្ដែងតែរឿងណាដែលនាងអាចឆ្លៀតបានប៉ុណ្ណោះ មិនថតជាទូទៅដូចកាលនៅលីវនោះទេ ព្រោះនាងជាប់រវល់រកស៊ីក្រៅសិល្បៈដែរ អីចឹងត្រូវតែបែងចែកពេលវេលា។ ដោយឡែកស្វាមីរបស់នាង លោកសុខ រក្សា ក៏រវល់ដូចនាងផងដែរ។

កុល ដាវី បានរៀបការជាមួយសុខ រក្សា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ក្រោយពីពួកគេបានស្វែងយល់ចិត្តគ្នាជាង៥ឆ្នាំ។ បន្ទាប់ពីរៀបការជាង១ឆ្នាំនេះ ដាវី បានប្ដូរការស្លៀកពាក់ខុសពីមុន គឺមិនសូវបញ្ចេញភាពសិចស៊ីខ្លាំងទៀតឡើយ។

គូស្នេហ៍តារា១គូនេះ តាំងពីចាប់ដៃគ្នាជាប្ដីប្រពន្ធមក ពួកគេរកស៊ីធូរធាមានផ្ទះដល់ទៅ២ល្វែង និងជិះរថយន្ដទំនើបៗ ហើយមានដីធ្លីមួយចំនួនទៀតផង។

ដោយឡែក សុខ រក្សា ដែលធ្លាប់តែលេចឮថា ប្រចណ្ឌដាវី ជ្រុល សូម្បីតែនាងនិយាយទូរស័ព្ទក៏លួចស្ដាប់ដែរនោះ ពេលនេះចាប់ផ្ដើមយល់ចិត្តភរិយា និងលែងហួងហែងដូចមុនទៀតហើយ។ មិនយូរទេ ដាវី-រក្សា ពួកគេនឹងបានកូនង៉ាបីប្រលែងលេងដូចឱក សុគន្ធកញ្ញា ជាមិនខាន។

ក្រៅពីកុល ដាវី តារាដែលជ្រើសគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នា មានដូចជា សួស វីសា , ស៊ឹម សូលិកា , គង់ ច័ន្ទស្រីមុំ , ទេព បូព្រឹក្ស , ប៉ាច គីមមួយ និងម៉ូលីកា ជាដើម៕

RELATED ARTICLES