បន្ទាយមានជ័យ ៖ ក្រោយស្ងប់កូវីដ១៩ យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ម៉ែរួយ បានសរសេររៀបរាប់ឲ្យដឹងអំពីការកសាងក្លោងទ្វាវត្តមួយ មានឈ្មោះថា “ពុទ្ឋិសីមារាម” ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដោយសំណេរ បង្ហាញថា “ក្លោងទ្វារវត្តដែលកសាងដោយក្រុមហ៊ុន Rouy Infinity Co.,LTD. អស់ទឹកប្រាក់ចំនួន27500$ បូកនឹងលុយជិត2000$បន្ថែមមួយចំនួនទៀត ទិញដីជូនវត្ត បានកសាងរួចរាល់ជាស្ថាពរហើយ រងចាំវិរុសកូរ៉ូណាចប់ នឹងធ្វើការសម្ពោធរួមគ្នា។ ម៉ែរួយ សូមអនុមោទនាបុណ្យជូនដល់គ្រប់ៗគ្នា! សាធុ សាធុ ទទួលកុសល់ផល់បុណ្យស្មើៗគ្នា Love you all MaerouyQueenofUnivers RouyInfinity #KrurouyMaerouy”។

តាមអ្វីដែលទទួលបាន នេះជាលើកទី១០ ហើយផ្នែកការងារជួយដល់វិស័យពុទ្ឋសាសនា អោយរីកចម្រើនរបស់ម៉ែរួយ និងក្រុមការងារ។ អំពើបុណ្យទាំងនេះហើយ ធ្វើឲ្យម្នាក់ៗ មានចិត្តជ្រះថ្លា ធ្វើអ្វីចេះតែបានជោគជ័យ។ ជាពិសេស បងប្អូន អ្នកភូមិនាខេត្តបន្ទាយមានជ័យ នៅអារាមខាងលើ មានអារម្មណ៏និងអំណររីករាយជាមិនខានក្រោយបានសមិទ្ធិផលថ្មីក្នុងភូមិដ្ឋាន។

គួររំលឹកដែរថា អ្នកគ្រូរួយជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលមានរហ័សនាមថា ម៉ែរួយ MaeRouy បានផ្លាស់ប្តូរជីវិតយ៉ាងឆាប់រហ័សរយៈពេលត្រឹមតែមួយឆ្នាំ អាចកសាងជិវិតថ្មីបានដោយមិនគួរអោយជឿ។

មកទល់ពេលនេះ ម៉ែរួយមានក្រុមហ៊ុនមួយដ៏ល្បីល្បាញ មានលុយ ឡាន វីឡាដ៏ស្កឹមស្កៃ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ មានអ្នកគាំទ្រនិងហ្វេនស្រលាញ់ចូលចិត្តជាច្រើន។ ម៉ែរួយ មានឈ្មោះល្បីយ៉ាងខ្លាំងទៅលេីការបង្រៀនច្បាប់ស្រូបទាញពង្រឹងផ្លូវចិត្តមនុស្ស លុបបំបាត់ភាពបាក់ទឹកចិត្ត ជួយឲ្យមនុស្សរឹងមាំ ក្លាហានជំនះរាល់ឧបសគ្គដែលកេីតឡេីងចំពោះមុខ ឲ្យឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន។

ម៉ែរួយ ជាមនុស្សដំបូងគេដែលជាអ្នកហ៊ានចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា អាចនិយាយអ្នកគ្រូមានភាពក្លាហាននិងតាំងចិត្តខ្ពស់ ទោះបីគេជេរថា ឡប់ ថាឆ្កួត ក៏អ្នកគ្រូនៅបន្តបង្រៀនចែករំលែកច្បាប់ស្រូបទាញ ខណៈដែលអ្នកយល់ច្បាប់ស្រូបទាញផ្សេងៗ មិនហ៊ានចេញចែករំលែកដូចអ្នកគ្រូរួយ ទេ៕





