Tuesday, September 23, 2025
Homeតារាខ្មែរដូចណាត់គ្នា!!! តារាចម្រៀងស្រីល្បីៗ៤ដួង ពពោះ

ដូចណាត់គ្នា!!! តារាចម្រៀងស្រីល្បីៗ៤ដួង ពពោះ

នៅចុងខែមេសា ឆ្នាំ២០២០ នេះ គេកត់សម្គាល់ឃើញថា​មានតារាចម្រៀងដល់ទៅ៤ដួង បានពពោះព្រមគ្នាតែម្ដង ហើយពួកគេសុទ្ធតែមានកូនដំបូងដូចគ្នាទៀតផង ដែលមិនយូទេម្នាក់ៗនឹងក្លាយទៅជាម្ដាយរបស់គេ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

១. សួស វីសា ៖ បានរៀបការជាមួយលោកប៊ុនថុល ប៊ុនថង ហៅថមមី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយពេលនេះនាងពពោះជិត៤ខែហើយ ប៉ុន្តែមិនទាន់ដឹងថា ជាកូនប្រុសឬស្រីទេ។

វីសា នឹងត្រៀមសម្រាលកូននៅអំឡុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះហើយ ដែលពេលនោះនាងនឹងក្លាយទៅជាម្ដាយរបស់គេជាលើកដំបូងផងដែរ។ យ៉ាងណា មុនសម្រាលកូននេះ វីសា បានបង្ហាញភាពហ៊ឺហាដល់កំពូល ដូចជា នាងជិះរថយន្ដ​ Lexus LX 570, Lexus NX200t, Mazda និងរស់នៅផ្ទះវីឡាយ៉ាងប្រណីតនៅបុរីជីពម៉ុង​លែន ផ្លូវជា សុផារ៉ា ហើយនាងបានបើកហាងលក់សម្លៀកបំពាក់ផងដែរ។

២. ពេជ្រ សូលីកា ៖ តារាចម្រៀងហង្សមាស រូបនេះ មិនទាន់បានរៀបការទេ ប៉ុន្តែបានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ មកពីអូស្រា្ដលី លោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយពេលនេះនាងមានផ្ទៃពោះជាង៦ខែទៅហើយ។

ពេជ្រ សូលីកា ឬគង់ ស្រីពេជ្រ នឹងត្រៀមសម្រាលកូននៅកក្កដា ខាងមុខនេះ ហើយតែរឿងរៀបការនៅមិនទាន់កំណត់ជាក់លាក់ឡើយ ក្រោយពីម្ដាយរបស់នាង អ្នកស្រីស៊ិន ស្រីនាង បានជាប់ឃុំខ្លួន ព្រោះសម្លាប់គូស្នេហ៍ភេទដូចគ្នា អ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

៣. អែនជី ៖ អតីតតារាចម្រៀងសាន់ដេ រូបនេះ បានរៀបការជាមួយតារាសម្ដែង លោកគង់ សុខអេង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ហើយពេលនេះនាងមានផ្ទៃពោះជាង៣ខែ និងកំពុងថ្ងូរពិបាកទ្រាំព្រោះចាញ់កូនខ្លាំងពេក។

អែនជី នឹងអាចសម្រាលកូននៅខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះដែរ ខណៈពេលនេះនាងបានផ្អាកអាជីពចម្រៀង ហើយផ្ដោតតែលើមុខជំនួញសំខាន់ជាងអាជីពសិល្បៈ។ឮ

៤. ម៉ូលីកា ៖ អតីតតារាចម្រៀងផលិតកម្ម Rock រូបនេះ បានរៀបការជាមួយតារាសម្ដែងហុង មានុណ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ហើយពេលនេះនាងពពោះជាង៣ខែ​ហើយជាកូនស្រីទៀតផង ដែលសមតាមបំណងប្រាថ្នារបស់នាងដែលចង់បានកូនដំបូងជាកូនស្រី។

ម៉ូលីកា អាចនឹងបញ្ចប់អាជីពចម្រៀង ព្រោះពេលនេះនាងផ្ដោតលើការពង្រឹងមុខជំនួញ ច្រើនជាងច្រៀងរាំ ខណៈដែលនាងជាអ្នករកស៊ីតាម Online ម្នាក់ ដ៏ជោគជ័យ ព្រោះផ្ដើមពីទុនត្រឹមតែ៣០០ដុល្លារ រកស៊ីលក់ជ្រក់ជើងមាន់តាម Online ក្លាយជាថៅកែស្រីលក់ Cosmetic ដែលពេលនេះមានលុយរាប់សែនដុល្លារក្នុងកណ្ដាប់ដៃ៕

                                      ហ៊ឹម វិចិត្រ

RELATED ARTICLES