Tuesday, September 23, 2025
Homeតារាខ្មែរសុគន្ធ និសា មិនទាន់យកកូន ខ្លាចសម្រស់លែងស្អាត?

សុគន្ធ និសា មិនទាន់យកកូន ខ្លាចសម្រស់លែងស្អាត?

តារាចម្រៀងសុគន្ធ និសា នៅតែមិនទាន់មានដំណឹងពពោះដដែល ក្រោយរៀបការជាង២ឆ្នាំនេះ ហើយរូបរាងរបស់នាងរក្សាបានស្វែលស្អាត មិនចាញ់កាលនៅលីវឡើយ។

ដោយឡែក ស្វាមីរបស់នាង លោកចៅ សម្បត្តិ ហៅសាំបា ដែលជាអាណិកជនខ្មែរ មកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក វិញ មិនត្រឹមតែបើកដៃឲ្យនាងបានលេងសិល្បៈដោយសេរីនោះទេ ប៉ុន្ដែនាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយស៍ រូបនេះ ក៏ជាអ្នកគាំទ្រយ៉ាងពេញទំហឹង ចំពោះមុខជំនួញរបស់និសា នៅពេលនេះដែរ​ដូចជា បើកហាងលក់គុយទាវខ្ចប់ , ជ្រក់ជើងមាន់ ,​ កាហ្វេ និងចេកឆឹង ជាដើម។

តាមរយៈការបើកមុខរបរកស៊ីថ្មីៗជាបន្ដបន្ទាប់បែបនេះ ហើយធ្វើឲ្យនិសា នៅតែមានភាពមហាញឹកក្នុងរដូវកូវីដ-១៩ នេះ បើទោះជាបណ្ដាការប្រគំតន្រ្ដីទាំងឡាយ​ត្រូវបានបិទស្ទើរតែអស់ក្ដី ប៉ុន្ដែនិសា មិននៅទំនេរឡើយ គឺនាងចេញច្រៀងតាមឆាកទូរទស្សន៍ និងជាប់ខ្លួនជាមួយការកស៊ីជាប្រចាំថ្ងៃ។

ទោះជាពេលនេះ សម្រស់សុគន្ធ និសា មិនទាន់ធ្លាក់ចុះដូចតារាចម្រៀងមួយចំនួនទៀតក្ដី ប៉ុន្ដែទីផ្សារចម្រៀងរបស់នាងចាប់ផ្ដើមចុះខ្សោយជាងមុន​ តាំងពីក្រោយនិសា រៀបការម្ល៉េះ។

សុគន្ធ និសា មិនសូវមានបទចម្រៀងល្បីៗទៀតទេ​ហើយនាងក៏ងាកទៅថតសម្ដែងភាពយន្ដដល់ទៅ៤រឿងជាប់គ្នា មានដូចជា រឿង ”សិសិររដូវក្នុងបេះដូង”, ”រាជិនីភូមិគ្រឹះ”, ”ព្រះវេស្សន្ដរជាតក” និង ”ចំណតថ្មីនៃសុភមង្គល” ដែលនាងសម្ដែងជាតួឯកទាំងអស់តែម្ដង។

ការងាកមកបុកថតសម្ដែងភាពយន្ដ ជាងអាជីពចម្រៀងនេះ ធ្វើឲ្យមានការលើកឡើងថា និសា ចង់បន្សល់ស្នាដៃមុនពេលនាងដើរចេញពីអាជីពចម្រៀង ទៅរស់នៅតាមស្វាមីនៅអាមេរិក។

ប៉ុន្ដែនិសា ធ្លាប់និយាយថា ទាំងអាជីពសម្ដែង និងចម្រៀង នាងស្រលាញ់ដូចគ្នា ហេតុនេះហើយ បានជានាងឆ្លៀតថតភាពយន្ដ ទាន់ឱកាសហុចឲ្យ ព្រោះស្វាមីរបស់នាងមិនហាមឃាត់នាងថតកុនទេ៕

RELATED ARTICLES