Tuesday, September 23, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ ភរិយានិងបងថ្លៃស្រី តាមជួយពីក្រោយ

លោកព្រាប សុវត្ថិ ភរិយានិងបងថ្លៃស្រី តាមជួយពីក្រោយ

ក្រៅពីកំពុងធ្វើរមនីយដ្ឋាននៅខេត្តមណ្ឌលគិរី និងសាងសង់ភោជនីយដ្ឋាន ផ្គួបហាងកាហ្វេនៅភ្នំពេញនោះ ព្រាប សុវត្ថិ ក៏មិនឲ្យភរិយា និងបងថ្លៃស្រីរបស់លោកនៅទំនេរដែរ តាមរយៈលោកបង្កើតមុខរបរជាច្រើនក្នុងរដូវកូវីដ-១៩នេះ មានដូចជា លក់បុកល្ហុងតាម Online , ភេសជ្ជៈ, នំបញ្ចុក ជាដើម ដែលតារាចម្រៀងហង្សមាស រូបនេះ ជាអ្នកគាំទ្រនៅខាងក្រោយពេញទំហឹងតែម្ដង។

ដោយឡែក ផ្នែកអចលនទ្រព្យវិញ ព្រាប សុវត្ថិ ហាក់ស្ងប់ស្ងាត់បន្ដិច បើទោះជាលោកឈរឈ្មោះនៅក្រុមហ៊ុនដីធ្លីមួយចំនួន​ ដែលធ្លាប់ទទួលបានជោគជ័យក្ដី ប៉ុន្ដែរដូវកូវីដ-១៩នេះ​ ធ្វើឲ្យព្រាប សុវត្ថិ ហាក់ប្រឈមភាពស្ងប់ស្ងាត់រឿងរកស៊ីលក់ផ្ទះល្វែង និងដីឡូតិ៍។

ព្រាប សុវត្ថិ បានបាត់បង់ការចេញមុខតាមឆាកតន្ត្រីជាច្រើនកម្មវិធី ដោយសារតែកូវីដ-១៩នេះ ប៉ុន្ដែកំពូលតារាចម្រៀងរូបនេះមិនប៉ះពាល់ដល់សេដ្ឋកិច្ចឡើយ ព្រោះថា លោកបានងាកមកពងង្រឹងមុខរបរថ្មីៗជាបន្ដបន្ទាប់ ខណៈដែលនៅចុងឆ្នាំ២០២០នេះ ព្រាប សុវត្ថិ នឹងត្រៀមសម្ពោធភោជនីយដ្ឋាន និងរមនីយដ្ឋានព្រមគ្នាតែម្ដង​ដោយចំណាយទុនអស់រាប់សែនដុល្លារ។

ដោយឡែក ងាកមកមើលអាជីពចម្រៀងវិញ ព្រាប សុវត្ថិ នៅតែមិនទាន់ធ្លាក់ចុះទេ​ព្រោះមានបទមច្រៀងថ្មីៗចេញជាបន្ដបន្ទាប់ ហើយបទថ្មីរបស់លោកចុងក្រោយ គឺបទ ”កូនយំល្វើយៗ” និងបទ ”កាឌឹបៗដាក់”។

ក្រៅពីឈរជើងក្នុងតំណែងជាតារាចម្រៀងល្បីល្បាញបានយូរឆ្នាំជាងគេ ព្រាប សុវត្ថិ ស្ថិតក្នុងចំណោមតារាដែលមានទ្រព្យច្រើន មានដូចជា លោកចា រិទ្ធី , ឆាយ វីរៈយុទ្ធ , ខេមរៈ សិរីមន្ដ , យុគ ចិន្ដា , គង់ សុជាតិ, កែវ ស្រីនាង និងខាត់ សុឃីម ជាដើម។ ប៉ុន្ដែព្រាប សុវត្ថិ មិនធ្លាប់ប្រាប់ថា លោកមានទ្រព្យប៉ុន្មានឡើយ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ទោះជាព្រាប សុវត្ថិ លែងច្រៀង ក៏លោកមិនប៉ះពាល់ដល់សេដ្ឋកិច្ចដែរ ព្រោះថាពេលនេះលោកមានទ្រព្យមិនចាញ់ឧកញ៉ាៗទេ ហើយការបង្កើតមុខរបរជាច្រើន ក្រៅពីសិល្បៈព្រមគ្នាបែបនេះ បញ្ជាក់ថា ព្រាប សុវត្ថិ នឹងត្រៀមរកប្រាក់ចំណូលក្រៅពីសិល្បៈរួចជាស្រេច នៅពេលដែលលោកចូលនិវត្តន៍ពីអាជីពសិល្បៈ៕

RELATED ARTICLES