Tuesday, September 23, 2025
Homeតារាខ្មែរថៅកែក្លឹបសិល្បៈ DP បរិច្ចាគថវិកាជួយដល់សង្គម កាន់តែច្រើនជាងឆ្នាំមុនៗ

ថៅកែក្លឹបសិល្បៈ DP បរិច្ចាគថវិកាជួយដល់សង្គម កាន់តែច្រើនជាងឆ្នាំមុនៗ

ភ្នំពេញ ៖ ម្ចាស់ក្លឹបសិល្បៈ DP ដែលត្រូវគេស្គាល់ថា គឺជាតារាចម្រៀងមួយរូបផង លោកកុយ ស៊ីឌឿន និងភរិយា លោកស្រីហួត សុភាព បានបរិច្ចាគរហូតដល់ជិត២០លានរៀល ស្មើនឹងជាង៤ពាន់ដុល្លារ នេះបើតាមការបង្ហោះនៅលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ។

ដោយមិនរាប់បញ្ចូលការចំណាយលើគម្រោងបរិច្ចាគផ្សេងៗ ដែលលោកបានធ្វើជាមួយនឹងក្មេងកំព្រា និងជាមួយក្រុមអ្នកមានជីវភាពខ្សត់ខ្សោយ រាប់មិនអស់ផ្សេងទៀតនោះផង ពោលគឺអាចនិយាយបានថា តាំងពីឡើងតំណែងជាឯកឧត្តម ផ្លូវការ នៅក្នុងក្រសួងមួយ មុននេះ គឺលោកកាន់តែសកម្មក្នុងការចូលរួមជួយដល់សង្គមជាបន្ដបន្ទាប់តែម្ដង។

ការបរិច្ចាគដែលត្រូវបានគេចាប់អារម្មណ៍នេះ រួមមានបរិច្ចាគជួយកាកបាទក្រហមកម្ពុជា ចំនួន៣ពាន់ដុល្លារ ស្មើនឹង១២លានរៀល និងបរិច្ចាគជួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីត-១៩ ចំនួន៥លានរៀលផ្សេងទៀត។

នេះគឺជាការលះបង់មួយគួរឲ្យសរសើរ ដែលម្ចាស់ក្លឹបសិល្បៈ DP រូបនេះ បានចូលរួមគិតគូរដល់សង្គម នៅក្នុងកាលៈទេសៈដែលពិភពលោក ជាពិសេស កម្ពុជា មានផលប៉ះពាល់ពីជម្ងឺផ្លូវដង្ហើមមួយនេះ។

ប៉ុន្ដែនេះមិនមែនជាការចូលរួមរបស់លោកជាមួយកាកបាទក្រហមកម្ពុជា និងជាមួយរដ្ឋាភិបាលលើកដំបូងនោះទេ ដោយស្ទើររាល់ឆ្នាំ លោកតែងចូលរួមបែបនេះ ប៉ុន្តែក្នុងឆ្នាំនេះ លោកហាក់បរិច្ចាគបណ្ដាក់គ្នាញឹកញាប់ជាងឆ្នាំមុនៗ ឆ្លើយតបនឹងកម្ពុជា កំពុងរងប៉ះពាល់ដោយសារកូវីដ១៩ នេះ៕

RELATED ARTICLES