Tuesday, September 23, 2025
Homeតារាខ្មែរតារាសម្ដែងពីង រ៉ូហ្សា ស្លាប់ទាំងវ័យក្មេង អ្នកនាងព្រីម មន្ថា ទម្លាយមូលហេតុ

តារាសម្ដែងពីង រ៉ូហ្សា ស្លាប់ទាំងវ័យក្មេង អ្នកនាងព្រីម មន្ថា ទម្លាយមូលហេតុ

តារាសម្ដែងនិងបង្ហាញម៉ូដ កញ្ញាពីង រ៉ូហ្សា បានទទួលមរណភាពហើយ កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីពេទ្យលោកសង្ឃ។ សពរបស់ពីង រ៉ូហ្សា ត្រូវបានតម្កល់នៅវត្តពោធិ៍ចិនតុង រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណព្យតាមប្រពៃណីខ្មែរ។

អ្នកនាងព្រីម មន្ថា

បើតាមអ្នកនាងព្រីម មន្ថា ដែលជាអ្នកជិតដិតជាមួយពីង រ៉ូហ្សា បានបញ្ចេញសារនៅលើបណ្ដាញសង្គមថា រ៉ូហ្សា មានឈ្មោះស្រីភ័ក្រ ហៅអាស្រស់ បានស្លាប់ហើយ។ សូមប្អូនស្រីទៅឲ្យបានសុខចុះ ប្អូនស្រីជាមនុស្សល្អណាស់​ ធ្វើបុណ្យក៏ច្រើន ប្អូនស្រីអស់កម្មហើយ ទៅឲ្យបានសុខចុះ កើតជាតិក្រោយ កុំឲ្យអាយុខ្លីដូចជាតិនេះទៀត។

សារដែលពីង រ៉ូហ្សា បង្ហោះ មុនពេលស្លាប់

អ្នកនាងព្រីម មន្ថា បានប្រាប់អ្នកកាសែតបន្ថែមថា ពីង រ៉ូហ្សា មានឈ្មោះពិតថា អេង ស្រីភ័ក្រ ហៅអាស្រស់ បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យលោកសង្ឃ ២ថ្ងៃ មុនផុតដង្ហើម។

អ្នកនាងមន្ថា បន្ថែមថា រ៉ូហ្សា ឈឺជំងឺច្រើនមុខណាស់ អីចឹងមិនដឹងថា ជាឈឺធ្ងន់ហ្នឹងដោយសារជំងឺមួយណាទេ ហើយចុងក្រោយទៅពេទ្យតែ២ថ្ងៃ ក៏បានលា​ចាកទៅ។

សពរបស់រ៉ូហ្សា បានតម្កល់នៅវត្តនាគវ័ន និងបន្ទាប់មកបានដឹកទៅតម្កល់នៅវត្តពោធិ៍ចិនតុង វិញ ដើម្បីរៀបចំធ្វើបុណ្យនៅទីនោះ៕

RELATED ARTICLES